ប្រទេស​កាតាផ្តល់មូលនិធិ​ជិត ១៤លានដុល្លារ ​សម្រាប់ជួយកុមារកម្ពុជា ​​ដែល​នៅ​ក្រៅ​សាលា ឬ​ងាយ​បោះបង់​ចោល​ការសិក្សា ​​
SWIFT NEWS ថ្ងៃអង្គារ ទី០៨ ខែធ្នូ ឆ្នាំ២០២០ ០០:០០ ព្រឹក

(ភ្នំពេញ)៖ កិច្ច​ប្រជុំ​ស្ដីពី​ការ​ចុះ​អនុស្សរណៈ​លើ​គម្រោង​អភិវឌ្ឍ​ដើម្បី​គាំទ្រ​ដល់​កុមារ​ដែល​នៅ​ក្រៅ​សាលា ឬ​ងាយ​បោះបង់​ចោល​ការសិក្សា រវាងក្រសួង​អប់រំ យុវជន និង​កីឡា និង​មូលនិធិ​កាតា​សម្រាប់​ការ​អភិវឌ្ឍ​ដើម្បី​គាំទ្រ​ដល់កុមារ​ដែល​នៅ​ក្រៅ​សាលា ឬ​ងាយ​បោះបង់​ចោល​ការ​សិក្សា និង​មិន​អាច​បញ្ចប់​ការ​សិក្សា​នៅ​កម្រិត​បឋម​សិក្សា​បាន​ដំណាក់​កាល​ទី​២ ​បាន​ប្រព្រឹត្ត​​តាម​វីដេអូ​ Conference នៅថ្ងៃទី១៩ ខែវិច្ឆិកា ​ក្រោម​អធិបតីភាពឯកឧត្តម​បណ្ឌិត​សភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រី​ក្រសួង​អប់រំ យុវជន និង​កីឡា និង​លោកអគ្គនាយក Khalifa Bin Jassim AL-Kuwari នៃ​ប្រទេស​កាតា។ 

គួរបញ្ជាក់ផងដែរ​ថា​ មូលនិធិ​នេះ​បាន​ផ្ដល់​ជា​ថវិកាចំនួន ១៣,៨២៣,៣៨៣ ដុល្លារ​អាមេរិក សម្រាប់​រួម​ចំណែក​ក្នុង​ការ​ពង្រឹង​វិស័យ​អប់រំ​របស់​ប្រទេស​កម្ពុជា ​ដោយ​ផ្តល់​ការ​យក​ចិត្ត​ទុក​ដាក់​លើ​កុមារ​ងាយរងគ្រោះលើការសិក្សានៅកម្រិតបឋមសិក្សានៅទូទាំងប្រទេស និង​ក្នុងន័យ​ស្រប​តាម​គោលដៅ​អភិវឌ្ឍប្រកបដោយចរីភាព២០៣០ ដោយមិនទុកនរណាម្នាក់ចោល។ 

បន្ថែម​លើស​ពី​នេះ​ទៀត កិច្ចព្រមព្រៀង​អនុស្សរណៈ​នៃ​ការ​យោគយល់​នេះ ជា​ការ​ឆ្លុះ​បញ្ចាំង​កិច្ច​សហប្រតិបត្តិការ​រវាង​ក្រសួង​អប់រំ យុវជន និង​កីឡា និង​មូលនិធិ​កាតា​សម្រាប់​ការ​អភិវឌ្ឍ។ 

តាង​នាម​ថ្នាក់​ដឹក​នាំ​ក្រសួង​អប់រំ យុវជន និង​កីឡា ឯកឧត្តម​បណ្ឌិ​សភាចារ្យ បាន​សម្ដែង​នូវ​ការ​ថ្លែង​អំណរគុណចំពោះ​ប្រទេស​កាតា ដែល​បាន​ផ្តល់​មូលនិធិ​ចូលរួម​ចំណែក​ជួយ​កុមារ​កម្ពុជា​នៅ​កម្រិត​បឋមសិក្សា ដែល​មូលនិធិ​កាតាសម្រាប់ការអភិវឌ្ឍន៍នឹងជួយកុមារងាយបោះបង់ការសិក្សា ធានា​ឱ្យ​បាននូវការអប់រំប្រកបដោយសមធម៌ គ្រប់ជ្រុងជ្រោយ ហើយលើកកម្ពស់ឱកាសការសិក្សារៀនសូត្រ​ពេញមួយជីវិតសម្រាប់មនុស្សគ្រប់រូប៕


អត្ថបទដែលជាប់ទាក់ទង
ព្រះករុណា ព្រះមហាក្សត្រ ទទួល​ជួប​ឯកអគ្គរដ្ឋទូត​សិង្ហ​បុរី ដែល​ត្រូវ​បញ្ចប់​អាណត្តិ នៅ​កម្ពុជា​
ព័ត៌មានជាតិ
Good News៖ អ្នក​ប៉ះពាល់​ក្នុង​ព្រឹត្តិការណ៍ ថ្ងៃ​៣​វិច្ឆិកា ជាសះស្បើយ​ម្នាក់ទៀត និង​បញ្ចប់​ច​ត្តា​ឡី​ស័ក ១​ក្រុម​ទៀតហើយ​!
ព័ត៌មានជាតិ
កូ​វីដ នៅ​កម្ពុជា​៖ ឆ្លង​ថ្មី​ម្នាក់ និង​ជាសះស្បើយ​ម្នាក់ នៅ​ថ្ងៃទី​២០ ខែវិច្ឆិកា​
ព័ត៌មានជាតិ
សហជីពទូទាំងប្រទេសចិន ផ្តល់សម្ភារ:ប្រឆាំងជម្ងឺកូវីដ-១៩ ដល់សភាសម្ព័ន្ឋសហជីពជាតិកម្ពុជា
ព័ត៌មានជាតិ
ក្រុមការងាររាជរដ្ឋាភិបាលចុះជួយស្រុកមុខកំពូល និងលោកឧកញ៉ា លី ហួរ ចែកម៉ាសដល់កម្មករជាង ១០០០នាក់ នៅបុរីវិមានភ្នំពេញ “មង្គលរតនៈ” និងប្រជាពលរដ្ឋ នៅឃុំព្រែកអញ្ចាញ
ព័ត៌មានជាតិ
ព្រះមហាក្សត្រ ត្រាស់បង្គាប់តែងតាំង ​និងផ្តល់ឋានៈ ​ថ្វាយសម្តេចរាជបុត្រី ព្រះអនុជ នរោត្តម អរុណរស្មើ ​ជាទីប្រឹក្សារាជរដ្ឋាភិបាល ​មានឋានៈស្មើឧបនាយករដ្ឋមន្ត្រី
ព័ត៌មានជាតិ
បណ្តាញសង្គម

ទំនាក់ទំនង

#6, Street 272, 120409, Phnom Penh, Cambodia.

089 383 888 / 085 565 557

info@swiftnewsdaily.com | info.swiftnews@gmail.com

ភ្ជាប់ជាមួយយើង

ទាញយកកម្មវិធី