(អន្តរជាតិ)៖ ទីបំផុតទស្សនិកជននៅទូទាំងពិភពលោក នឹងបានទស្សនាខ្សែភាពយន្តហូលីវូដដ៏ល្បីគឺ Wonder Woman 1984 នៅក្នុងថ្ងៃបុណ្យណូអែល ឆ្នាំ២០២០នេះ ក្រោយផលិតកម្ម Warner Bros. បានប្រកាសនូវកាលបរិច្ឆេទថា រឿង Wonder Woman នេះនឹងបញ្ជាំងនៅលើ HBO Max និងរោងកុនដែលបើកដំណើរការនៅសហរដ្ឋអាមេរិក នៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២០។
យ៉ាងណាមិញចំពោះប្រទេសដទៃដែលពុំមានសេវាកម្ម HBO Max រឿង Wonder Woman 1984 នឹងធ្វើការបញ្ជាំងនៅក្នុងរោងកុនមុនសហរដ្ឋអាមេរិក ពោលគឺនៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២០៕




