តោះ! មកស្វែងយល់អំពីមុខងារថ្មីរបស់ខួរក្បាលកុំព្យូទ័រ (Processor) Microsoft Pluton​
SWIFT NEWS ថ្ងៃអង្គារ ទី០៨ ខែធ្នូ ឆ្នាំ២០២០ ០០:០០ ព្រឹក

(បច្ចេកវិទ្យា)៖ កាលពីថ្ងៃអង្គារកន្លងទៅនេះក្រុមហ៊ុន Microsoft បានបង្ហាញបន្ថែមទៀតទាក់ទងនឹងការបង្កើតឈីបសុវត្ថិភាពថ្មីមួយ ដែលមានឈ្មោះថា Pluton ហើយនឹងដាក់បញ្ចូលជាមួយ Processor របស់កុំព្យូទ័របច្ចុប្បន្ន ដើម្បីឱ្យការប្រើប្រាស់កុំព្យូទ័រនៅលើប្រព័ន្ធប្រតិបត្តិការ Windows ឱ្យកាន់តែមានសុវត្ថិភាព និងចៀសវាងពីការជ្រៀតចូលលួចយកទិន្នន័យផ្សេងៗបាន។ Pluton គឺជាបច្ចេកវិទ្យាដែលស្រដៀងគ្នាទៅនឹងអ្វីដែលក្រុមហ៊ុន Microsoft បានប្រើជាមួយនឹងឧបករណ៍លេងហ្គេម Xbox ដើម្បីការពារឧបករណ៍នេះពីការជ្រៀតចូល ឬផ្លាស់ប្ដូរប្រព័ន្ធប្រតិបត្តិការ ក្នុងការបញ្ចូលហ្គេមដែលមិនមានការអនុញ្ញាតរួចមកហើយដែរ។

គោលបំណងក្នុងការបង្កើត ឈីប Pluton គឺដើម្បីយកមកប្រើជំនួសឱ្យប្រព័ន្ធ Trusted Platform Module (TPM) ដែលបាននឹងកំពុងប្រើប្រាស់នាពេលបច្ចុប្បន្ន ប៉ុន្តែវាមានភាពចន្លោះប្រហោងមួយចំនួនដែលអាចឱ្យជនអនាមិកទាញយកទិន្នន័យដែលបានផ្លាស់ប្ដូររវាង TPM និង CPU បានយ៉ាងងាយស្រួល ប្រសិនបើពួកគេអាចមានឱកាសចូលប្រើកុំព្យូទ័រនោះ។ 

ដើម្បីកែសម្រួលទៅលើបញ្ហានេះឈីប Pluton នឹងត្រូវដាក់បញ្ចូលជាមួយ Processor ធំរបស់កុំព្យូទ័រ ដើម្បីចៀសវាងពីការផ្ទេរទិន្នន័យទៅវិញទៅមក។ ម្យ៉ាងវិញទៀតឈីបនេះក៏មានមុខងារក្នុងការធ្វើបច្ចុប្បន្នភាពផ្នែកទាំងអស់របស់កុំព្យូទ័រ ដោយមិនចាំបាច់តម្រូវឱ្យលោកអ្នកចូលទៅក្នុងគេហទំព័ររបស់ផ្នែកនីមួយៗដើម្បីធ្វើបច្ចុប្បន្នភាពទៀតផង។

បច្ចុប្បន្នក្រុមហ៊ុន Microsoft កំពុងតែបង្កើតឈីបថ្មីនេះជាមួយក្រុមហ៊ុនបង្កើតឈីបធំៗដូចជា Intel, AMD និង Qualcomm ប៉ុន្តែក្រុមហ៊ុនពុំបានឱ្យដឹងទេ ថាតើពេលណាគេនឹងដាក់ប្រព័ន្ធឈីបថ្មីនេះឱ្យប្រើប្រាស់នោះទេ៕ ប្រភព៖ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា


អត្ថបទដែលជាប់ទាក់ទង
កម្មវីធី Android ចំនួនពីររបស់ក្រុមហ៊ុន Baidu ត្រូវបានរកឃើញថាកំពុងលួចយកទិន្នន័យរបស់អ្នកប្រើប្រាស់
អន្តរជាតិ
ភាពតានតឹងបានកើនឡើង ស្របពេលស្អែកនេះក្រុមបាតុករថៃកំពុងត្រៀមធ្វើមហាបាតុកម្ម
អន្តរជាតិ
សភាអាមេរិកបានអនុម័តច្បាប់ ស្តីអំពីការគ្រប់គ្រងឧបករណ៍បច្ចេកវិទ្យា (IoT) ដែលស្ថាប័នរដ្ឋាភិបាលប្រើ
អន្តរជាតិ
ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ឈានដល់ការប្តឹងឧទ្ធរណ៍​ ដើម្បីរារាំងលទ្ធផលបោះឆ្នោតផ្លូវការនៅរដ្ឋ Pennsylvania
អន្តរជាតិ
ប្រធានាធិបតីជាប់ឆ្នោត Joe Biden នឹងប្រកាសជ្រើសរើសគណៈរដ្ឋមន្រ្តីដំបូងរបស់លោកនៅថ្ងៃអង្គារនេះ
អន្តរជាតិ
BREAKING NEWS: កូនប្រុស​ច្បង​លោក​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ ធ្វើតេស្ត​វិជ្ជមាន​កូ​វីដ​១៩
អន្តរជាតិ
បណ្តាញសង្គម

ទំនាក់ទំនង

#6, Street 272, 120409, Phnom Penh, Cambodia.

089 383 888 / 085 565 557

info@swiftnewsdaily.com | info.swiftnews@gmail.com

ភ្ជាប់ជាមួយយើង

ទាញយកកម្មវិធី