(ព្រះវិហារ)៖ ឯកឧត្តម គុយ ម៉ារិនឌី រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រួមជាមួយសហការី នៅថ្ងៃទី១៧ ខែវិឆ្ឆិកា ឆ្នាំ២០២០ បានចុះសិក្សាពីសក្តានុពល សកម្មភាពអនុវត្តកសិកម្មតាមកិច្ចសន្យា ទិញ-លក់ស្រូវសរីរាង្គរបស់សហគមន៍កសិកម្មភ្នំពេជ្របូរី ស្ថិតនៅឃុំភ្នំពេញ ស្រុកគូលែន ខេត្តព្រះវិហារ។
ក្នុងឆ្នាំ២០២០នេះ សហគមន៍ភ្នំពេជ្របូរី មានសមាជិកសរុបចំនួន ២២៦ គ្រួសារបានចុះឈ្មោះលក់ស្រូវរួមគ្នាតាមរយៈសហគមន៍កសិកម្មជាមួយក្រុមហ៊ុន Amru Rice លើបរិមាណស្រូវសរុប ១ ១៦៣,១០ តោន។
តម្លៃស្រូវទទួលបានពីក្រុមហ៊ុននៅក្នុងដើមសប្តាហ៍ទី០៣ នៃខែវិច្ឆិកា នេះមានដូចខាងក្រោម៖
- ស្រូវផ្ការំដួលសើមលេខ១ ១២៧០៛/គក្រ
- ស្រូវផ្ការំដួលសើមលេខ២ ១២២០៛/គក្រ
- ស្រូវផ្ការំដួលស្ងួតលេខ១ ១៥៥០៛/គក្រ
- ស្រូវផ្ការំដួលស្ងួតលេខ២ ១៤៦០៛/គក្រ
- ស្រូវសរសើមលេខ១ ១១០០៛/គក្រ
- ស្រូវសរសើមលេខ២ ១០៦០៛/គក្រ
- ស្រូវសរស្ងួតលេខ១ ១២២០៛/គក្រ
- ស្រូវសរស្ងួតលេខ២ ១១៨០៛/គក្រ
សូមបញ្ជាក់ថា នៅទូទាំងខេត្តព្រះវិហារ ក្នុងឆ្នាំ២០២០នេះ មានសហគមន៍កសិកម្មសរុបចំនួន ៣៣សហគមន៌ បានចុះកិច្ចសន្យាផលិតនិងផ្គត់ផ្គង់ស្រូវសរីរាង្គ ស្មើ៤២ កិច្ច សន្យា លើបរិមាណស្រូវសរុប ២២ ១៩៥ តោន ដែលមានសមាជិកសហគមន៏ផលិតសរុបចំនួន ៦ ១៩៧ គ្រួសារ លើទំហំផ្ទៃដីសរុប ២០ ២៩៦ ហិកតា សម្រាប់លក់អោយ ក្រុមហ៊ុនឯកជនចំនួន ០៤គឺ៖ ១.ក្រុមហ៊ុនអេមរ៉ុរ៉ាយ (AMRU Rice) ២.ក្រុមហ៊ុន ស៊ិកនេតឈ័រអហ្វអេស៊ា (Signatures of Asia) ៣.ក្រុមហ៊ុនហ្គោលដិនរ៉ាយ (Golden Rice) និង និង៤.រោងម៉ាស៊ីនកិនស្រូវសារ៉ាវ៉ាន់កំពង់ធំ៕




