(ភ្នំពេញ)៖ ក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី១៨ ខែវិច្ឆិកានេះ បានជូនដំណឹងដល់សាធារណជនទូទៅ ផលិតករ អាជីករ សហគ្រាសធុនតូច និងមធ្យមកម្ពុជា ក្រុមហ៊ុនជាតិ និងអន្តរជាតិ ដែលបានដាក់ពាក្យចូលរួមតាំងពិព័រណ៍ផលិតផលខ្មែរ និងទំនិញនាំចេញ នាំចូលអន្តរជាតិលើកទី១៥ ដែលគ្រោងនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៥-១៨ ខែធ្នូ ឆ្នាំ២០២០ខាងមុខ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ។
ក្រសួងពាណិជ្ជកម្មបានបញ្ជាក់ថា យោងតាមស្ថានភាពជាក់ស្តែងនៃជំងឺកូវីដ១៩ នាពេលបច្ចុប្បន្ន និងដើម្បីអនុវត្តតាមគោលការណ៍ណែនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការចូលរួមទប់ស្កាត់នូវការរីករាលនៃជំងឺកូវីដ១៩ ក្រសួងសម្រេចប្រកាសលុបចោលការរៀបចំព្រឹត្តិការណ៍ពិព័រណ៍ខាងលើនេះ៕



