ថ្ងៃទី​១៨​វិច្ឆិកា​នេះ ជា​ថ្ងៃ​ត្រូវធ្វើ​តេស្ត​លើក​ទី​៤ និង​ចុងក្រោយ សម្រាប់​អ្នក ពាក់ព័ន្ធ​ព្រឹត្តិ ការណ៍​៣​វិច្ឆិកា​​
SWIFT NEWS ថ្ងៃអង្គារ ទី០៨ ខែធ្នូ ឆ្នាំ២០២០ ០០:០០ ព្រឹក

(​ភ្នំពេញ​)៖ ក្រសួងសុខាភិបាល បានប្រកាសថា ថ្ងៃទី​១៨ ខែវិច្ឆិកា​នេះ ជា​ថ្ងៃ​ត្រូវធ្វើ​តេស្ត លើក​ទី​៤ សម្រាប់​អ្នកពាក់ព័ន្ធ​ព្រឹត្តិការណ៍ ៣​វិច្ឆិកា ដើម្បី​រួមគ្នា​បញ្ចប់​ស្ថាន​ភាព​ចម្លង​វីរុស​កូ​វីដ​១៩ នៃ​ព្រឹត្តិការណ៍ ៣​វិច្ឆិកា និង​បញ្ជាក់​ពី​ភាព​មាន ឬ​គ្មាន​ការចម្លង​វីរុស​កូ​វីដ​១៩ ចំពោះ​បុគ្គល ដែលមាន​លទ្ធផល​តេស្ត​អវិជ្ជមាន​វីរុស​កូ​វីដ​១៩ កន្លងមកនេះ ហើយក៏​សម្រាប់​ការ​អាច​បាន​វិលត្រឡប់​ទៅកាន់​ការរស់នៅ​ធម្មតា តាមបែប​គន្លង​ថ្មី​វិញ​ផងដែរ​។​

​ដូច្នេះ​ក្នុង​សេចក្តីប្រកាស​នៅ​ព្រឹក​ព្រលឹម​ថ្ងៃទី​១៨ ខែវិច្ឆិកា​នេះ ក្រសួងសុខាភិបាល បានប្រកាស​គោរព​អញ្ជើញ​ឯកឧត្តម លោកជំទាវ លោក លោកស្រី និង​លោកអ្នក​ដែល​ពាក់ព័ន្ធ​ទៅនឹង​ព្រឹត្តិការណ៍ ៣​វិច្ឆិកា ទាំងអស់ ចូលរួម​ធ្វើតេស្ត លើក​ទី​៤​នេះ ឲ្យ​បាន​គ្រប់ៗ​គ្នា ដែល​ប្រព្រឹត្តទៅ​នៅ​ទីស្តីការគណៈរដ្ឋមន្ត្រី អាគារ​មិត្តភាព ក្នុង​រាជធានី​ភ្នំពេញ​។​

​កាលពី​ថ្ងៃទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០២០ ក្រសួងសុខាភិបាល បានប្រកាសថា គិតពី​ថ្ងៃទី​០៤ ដល់​ថ្ងៃទី​១៥ ខែវិច្ឆិកា ឆ្នាំ​២០២០ សរុប​ចំនួន​តេស្ត ដែល​បានធ្វើ​វិភាគ មាន​ចំនួន ៣៩១៨​វត្ថុ​សំណាក ( ក្នុង​ចំនួន​នេះ មាន​អ្នក​ដែល​បានធ្វើ​តេស្ត លើក​ទី​១ ចំនួន ១៧៤១​នាក់ និង​លើក​ទី​២ បាន​ចំនួន ៨២៥​នាក់ និង​លើក​ទី​៣ បាន​ចំនួន ១៣៥២​នាក់ ) ដោយ​លទ្ធផល​ពី​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា បាន​បង្ហាញថា មាន​អ្នក​វិជ្ជមាន​វីរុស​កូ​វីដ​១៩ ចំនួន ០៤​នាក់ ដែល​សម្រាក​ព្យាបាល នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត ក្នុង​រាជធានី​ភ្នំពេញ​។ ក្នុងនោះ កាលពី​ថ្ងៃទី​១៧ ខែវិច្ឆិកា ក្រសួងសុខាភិបាល បានប្រកាសថា ឯកឧត្តម សួស យ៉ា​រ៉ា សមាជិក​រដ្ឋសភា ដែល​ស្ថិតនៅក្នុង​ចំនួន​អ្នក​ប៉ះពាល់​នឹង​ព្រឹត្តិការណ៍​ថ្ងៃ​៣​វិច្ឆិកា ត្រូវបាន​ព្យាបាល​ជាសះស្បើយ​ពី​ជំងឺ​កូ​វីដ​១៩ ហើយ​៕​

អត្ថបទដែលជាប់ទាក់ទង
ឯកឧត្តម វេង សាខុន៖ ​លទ្ធផលនៃការធ្វើតេស្តជាលើកទី៤ របស់ខ្ញុំ ​គឺអវិជ្ជមានមេរោគកូវីដ១៩​
ព័ត៌មានជាតិ
កម្ពុជា-កូរ៉េ ចុះ MOU ​ដំបូងលើគម្រោងចែករំលែកវិជ្ជាមេផ្ទះដល់ស្រ្តីខ្មែរ ​និងការបង្រៀនភាសា-វប្បធម៌ខ្មែរដល់កូនខ្មែរកាត់កូរ៉េ​
ព័ត៌មានជាតិ
Breaking News៖ លទ្ធផល​នៃ​ការធ្វើ​តេស្ត​លើក​ទី​៤ ដែលជា​លើកចុងក្រោយ បង្ហាញថា សម្តេច​តេ​ជោ ហ៊ុន សែន និង​ភរិយា ព្រមទាំង​អ្នក​នៅ​ជាមួយ មិនមាន​ជំងឺ​កូ​វីដ​១៩​ទេ​!
ព័ត៌មានជាតិ
ក្រសួងពាណិជ្ជកម្ម ​ប្រកាសលុបចោលការរៀបចំព្រឹត្តិការណ៍ពិព័រណ៍ផលិតផលខ្មែរ ​និងទំនិញនាំចេញ-នាំចូលអន្តរជាតិលើកទី១៥ ​នៅកោះពេជ្រ
ព័ត៌មានជាតិ
ស្រូវសរីរាង្គរបស់សហគមន៍កសិកម្មភ្នំពេជ្របូរី ​លក់បានក្នុងតម្លៃចាប់ពី ១១០០រៀល ដល់១៥៥០រៀល ​ក្នុងមួយគីឡូក្រាម​
ព័ត៌មានជាតិ
កម្ពុជា-ដាណឺម៉ាក ​ប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការផ្នែកការទូតសេដ្ឋកិច្ច ​ដើម្បីបង្កើនទំហំពាណិជ្ជកម្មទ្វេភាគី ​
ព័ត៌មានជាតិ
បណ្តាញសង្គម

ទំនាក់ទំនង

#6, Street 272, 120409, Phnom Penh, Cambodia.

089 383 888 / 085 565 557

info@swiftnewsdaily.com | info.swiftnews@gmail.com

ភ្ជាប់ជាមួយយើង

ទាញយកកម្មវិធី