កម្ពុជា-សហភាពអឺរ៉ុប​ ពង្រឹងពាណិជ្ជកម្ម ​និងវិនិយោគទ្វេភាគី​ ដើម្បីស្តារសេដ្ឋកិច្ចបង្ករដោយវិបត្តិកូវីដ-១៩​​
SWIFT NEWS ថ្ងៃអង្គារ ទី០៨ ខែធ្នូ ឆ្នាំ២០២០ ០០:០០ ព្រឹក

(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២០ នៅទីស្តីការក្រសួងពាណិជ្ជកម្ម ឯកឧត្តម សុខ សុភ័ក្ត្រ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានដឹកនាំក្រុមការងារចូលរួមកិច្ចប្រជុំពិភាក្សាការងារតាមប្រព័ន្ធវីដេអូជាមួយ លោក ប៉េត្រូស ស៊ូម៉េលីស (Petros Sourmelis) ប្រធានផ្នែកពាណិជ្ជកម្ម និងវិនិយោគ នៃប្រតិភូសហភាពអឺរ៉ុបប្រចាំនៅប្រទេសថៃ។

កិច្ចប្រជុំនេះ ធ្វើឡើងដើម្បីពិភាក្សាត្រៀមសម្រាប់កិច្ចប្រជុំរបស់អនុគណៈកម្មាធិការស្តីពីពាណិជ្ជកម្ម និងវិនិយោគ ក្នុងកិច្ចប្រជុំគណៈកម្មាធិការចម្រុះកម្ពុជា-សហភាពអឺរុបលើកទី១១ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៦-២៧ ខែវិច្ឆិកា ឆ្នាំ២០២០ តាមប្រព័ន្ធវីដេអូ។ 

ឯកឧត្តមរដ្ឋលេខាធិការបានធ្វើបច្ចុប្បន្នភាពស្តីពីកំណើនពាណិជ្ជកម្មរវាងកម្ពុជា និងសហភាពអឺរ៉ុប និងបានលើកឡើងពីផលប៉ះពាល់នៃវិបត្តិកូវីដ-១៩ លើវិស័យពាណិជ្ជកម្ម និងវិនិយោគនៅកម្ពុជាផងដែរ។ កិច្ចពិភាក្សានេះក៏បានផ្លាស់ប្តូរបច្ចុប្បន្នភាពស្តីពីវិធានការក្នុងការស្តារសេដ្ឋកិច្ចកម្ពុជាក្នុងបរិបទកូវីដ-១៩ ការធ្វើវិសោធនកម្មច្បាប់កម្ពុជាទាក់ទងនឹងពាណិជ្ជកម្មនិងវិនិយោគ ការចរចារបស់កម្ពុជាក្នុងក្របខ័ណ្ឌពាណិជ្ជកម្មសេរីទ្វេភាគីនិងពហុភាគី ការវិវត្តនៃរបៀបវារៈក្នុងអង្គការពាណិជ្ជកម្មពិភពលោក ផលប៉ះពាល់នៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអឺរ៉ុប-វៀតណាមលើកម្ពុជា ដំណើរការចរចាកិច្ចព្រមព្រៀងពាណិជ្ជ​កម្មសេរីរវាងអឺរ៉ុប និងប្រទេសក្នុងតំបន់អាស៊ាន ពិសេសហ្វីលីពីន ម៉ាឡេស៊ី ឥណ្ឌូនេស៊ី និងថៃ ព្រមទាំងបញ្ហាមួយចំនួនទៀត ដែលនឹងត្រូវលើកយកមកពិភាក្សា​ក្នុងកិច្ចប្រជុំរបស់អនុគណៈកម្មាធិការនៅថ្ងៃទី២៧ ខែវិច្ឆិកានេះ។

ក្នុងកិច្ចប្រជុំនេះដែរ ឯកឧត្តមរដ្ឋលេខាធិការក៏បានពន្យល់ថា ផលប៉ះពាល់កើតចេញពីវិបត្តិកូវីដ-១៩ បានធ្វើឱ្យការបញ្ជាទិញពីបណ្តាប្រទេសក្នុងសហភាពអឺរ៉ុបមានការថយចុះ ដោយសារការបិទទីផ្សារក្នុងស្រុក និងការកាត់បន្ថយការប្រើប្រាស់ក្នុងស្រុក៕

អត្ថបទដែលជាប់ទាក់ទង
ថៃផ្តល់ថវិកា ៣ម៉ឺនដុល្លារដល់កម្ពុជា ​ដើម្បីចូលរួមចំណែកក្នុងការស្តារឡើងវិញក្រោយគ្រោះទឹកជំនន់
ព័ត៌មានជាតិ
ប្រជាពលរដ្ឋក្នុងសង្កាត់កោះទ្រង់ ក្រុងក្រចេះ ទទួលបានប័ណ្ណកម្មសិទ្ធដីធ្លីពី រដ្ឋបាលខេត្ត
ព័ត៌មានជាតិ
គម្រោងបង្កើតរោងចក្រថ្មីចំនួន ២ទៀត តម្លៃជិត១០លានដុល្លារ ត្រូវបាន រដ្ឋាភិបាលអនុម័ត
ព័ត៌មានជាតិ
ឯកឧត្តម សួស យ៉ារ៉ា បានជាសះស្បើយពីជំងឺកូវីដ១៩ហើយ
ព័ត៌មានជាតិ
ក្រុមអ្នកអភិរក្សបានរកឃើញប្រភេទដើមឈើថ្មីជិតផុតពូជពីរប្រភេទ ​នៅក្នុងដែនជម្រកសត្វព្រៃកែវសីមា​
ព័ត៌មានជាតិ
កម្ពុជាទទួលរងឥទ្ធិពលថ្មីមួយ ធ្វើឲ្យមានភ្លៀងធ្លាក់ចាប់ពីថ្ងៃទី១៨-២២វិច្ឆិកា ​និងអាកាសធាតុចុះត្រជាក់​
ព័ត៌មានជាតិ
បណ្តាញសង្គម

ទំនាក់ទំនង

#6, Street 272, 120409, Phnom Penh, Cambodia.

089 383 888 / 085 565 557

info@swiftnewsdaily.com | info.swiftnews@gmail.com

ភ្ជាប់ជាមួយយើង

ទាញយកកម្មវិធី