ក្រុមអ្នកអភិរក្សបានរកឃើញប្រភេទដើមឈើថ្មីជិតផុតពូជពីរប្រភេទ ​នៅក្នុងដែនជម្រកសត្វព្រៃកែវសីមា​​
SWIFT NEWS ថ្ងៃអង្គារ ទី០៨ ខែធ្នូ ឆ្នាំ២០២០ ០០:០០ ព្រឹក

(មណ្ឌលគិរី)៖ ដែនជម្រកសត្វព្រៃកែវសីមា ត្រូវបានគេស្គាល់ថាជាទីជម្រកសម្រាប់រុក្ខជាតិតូចៗនិងដើមឈើសរុបជាង ២៦០ប្រភេទ ក្នុងនោះមាន ២០ប្រភេទកំពុងឈានទៅរកការផុតពូជជាសកល និង ៥៣ប្រភេទទៀត ត្រូវបានរដ្ឋបាលព្រៃឈើចាត់ចំណាត់ថ្នាក់ជាប្រភេទឈើប្រណិត ឬប្រភេទឈើលេខ១ លេខ២ ឬលេខ៣។

ក្រុមអ្នកស្រាវជ្រាវមកពីប្រទេសជប៉ុន សហការជាមួយមន្ត្រីរដ្ឋបាលព្រៃឈើកម្ពុជា បានរកឃើញ និងបានដាក់ឈ្មោះប្រភេទដើមឈើថ្មីទាំងពីរប្រភេទដែលរកឃើញនៅក្នុងតំបន់ការពារធម្មជាតិនេះ ដោយមួយប្រភេទបានដាក់ឈ្មោះវិទ្យាសាស្ត្រថា «ម៉ាឈីលូស កាំបូឌីយ៉ាណា (Machilus cambodiana)» ដោយឈ្មោះខាងចុងយកតាមឈ្មោះប្រទេសកម្ពុជា និងមួយប្រភេទទៀតបានដាក់ឈ្មោះវិទ្យាសាស្ត្រថា «ម៉ាឈីលូស សីមេនស៊ីស (Machilus seimensis)» ដោយឈ្មោះខាងចុងយកតាមឈ្មោះដែនជម្រកសត្វព្រៃកែវសីមា។ 

ទោះបីជាអង្គការ IUCN មិនទាន់បានដាក់បញ្ចូលរុក្ខជាតិថ្មីទាំងពីរប្រភេទនេះចូលទៅក្នុងបញ្ជីក្រហមរបស់ខ្លួនក្តី ក៏ក្រុមអ្នកស្រាវជ្រាវ ជឿថាដើមឈើរកឃើញថ្មីទាំងពីរប្រភេទនេះកំពុងរងការគំរាមកំហែងជិតផុតពូជ ដោយសារប្រភេទរុក្ខជាតិទាំងពីរប្រភេទនេះមានចំនួនតិចតួចនៅក្នុងព្រៃស្រោង ហើយក្រុមអ្នកស្រាវជ្រាវបានរកឃើញដើមឈើប្រភេទនេះតែពីរបីដើមប៉ុណ្ណោះ ក្នុងកំឡុងពេលធ្វើការសិក្សាស្រាវជ្រាវរបស់ខ្លួន។

ក្រុមអ្នកស្រាវជ្រាវក៏បានពិពណ៌នាផងដែរអំពីប្រភេទរុក្ខជាតិថ្មីៗនៅឧទ្យានជាតិបូកគោ ខេត្តកំពត និងដែនជម្រកសត្វព្រៃភ្នំដងរែកភាគកណ្តាល។ សំណាកនៃប្រភេទរុក្ខជាតិថ្មីៗទាំងអស់បានរក្សាទុកនៅឯបន្ទប់រក្សាសំណាកជីវៈចម្រុះរបស់រដ្ឋបាលព្រៃឈើ៕

អត្ថបទដែលជាប់ទាក់ទង
​រដ្ឋមន្ត្រីសាធារណការចុះផ្ទាល់ទាំងយប់ ​ឃាត់​រថយន្តដឹកលើសទម្ងន់ ២៩គ្រឿង ​តាមបណ្តាយផ្លូវជាតិលេខ៦០​ ក្នុងស្រុកព្រៃឈរ ​ខេត្តកំពង់ចាម
ព័ត៌មានជាតិ
BREAKING NEWS: សម្តេចតេជោ ហ៊ុន សែន ផ្ញើសារអបអរសាទរលោកស្រី អោង សាន ស៊ូ ជី ​ចំពោះជ័យជម្នះជាថ្មីក្នុងការបោះឆ្នោតនៅមីយ៉ាន់ម៉ា​
ព័ត៌មានជាតិ
ថៃផ្តល់ថវិកា ៣ម៉ឺនដុល្លារដល់កម្ពុជា ​ដើម្បីចូលរួមចំណែកក្នុងការស្តារឡើងវិញក្រោយគ្រោះទឹកជំនន់
ព័ត៌មានជាតិ
ប្រជាពលរដ្ឋក្នុងសង្កាត់កោះទ្រង់ ក្រុងក្រចេះ ទទួលបានប័ណ្ណកម្មសិទ្ធដីធ្លីពី រដ្ឋបាលខេត្ត
ព័ត៌មានជាតិ
គម្រោងបង្កើតរោងចក្រថ្មីចំនួន ២ទៀត តម្លៃជិត១០លានដុល្លារ ត្រូវបាន រដ្ឋាភិបាលអនុម័ត
ព័ត៌មានជាតិ
ឯកឧត្តម សួស យ៉ារ៉ា បានជាសះស្បើយពីជំងឺកូវីដ១៩ហើយ
ព័ត៌មានជាតិ
បណ្តាញសង្គម

ទំនាក់ទំនង

#6, Street 272, 120409, Phnom Penh, Cambodia.

089 383 888 / 085 565 557

info@swiftnewsdaily.com | info.swiftnews@gmail.com

ភ្ជាប់ជាមួយយើង

ទាញយកកម្មវិធី