រាជរដ្ឋាភិបាល ចេញ​សារាចរ​ណែនាំ ស្តីពី ការពង្រឹង​ការអនុវត្ត​វិធានការ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​ខុសច្បាប់​!​
SWIFT NEWS ថ្ងៃអង្គារ ទី០៨ ខែធ្នូ ឆ្នាំ២០២០ ០០:០០ ព្រឹក

(​ភ្នំពេញ​)៖ សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន បានចេញ​សារាចរ​ណែនាំ ស្តីពី ការពង្រឹង​ការអនុវត្ត​វិធានការ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​ខុសច្បាប់​។ ដើម្បី​ធានា​ប្រសិទ្ធភាព​អនុវត្ត​កម្មវិធី​នយោបាយ និង​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​៤ ក៏ដូចជា​ការបញ្ចៀស​ឲ្យ​បាន​នូវ​ហានិភ័យ ដែល​បណ្តាលមកពី​គ្រឿងញៀន ព្រមទាំង​ដោះស្រាយ​នូវ​ការព្រួយបារម្ភ និង​ការពារ​សុខុមាលភាព​ជូន​ប្រជាពលរដ្ឋ ធានាបាន​នូវ​សុវត្ថិភាព សន្តិសុខ សណ្តាប់ធ្នាប់ និង​សុវត្ថិភាព​សង្គម រាជរដ្ឋាភិបាល បាន​ណែនាំ ៧​ចំណុច ដល់​អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន ក្រសួងមហាផ្ទៃ ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ ជាពិសេស​គណៈបញ្ជាការ​ឯកភាព​រដ្ឋបាល​រាជធានី​ខេត្ត ក្រុង ស្រុក ខណ្ឌ​។​

​សារាចរ បាន​កត់សម្គាល់ថា «​តាមរយៈ​ការអនុវត្ត​ផែនការ​យុទ្ធនាការ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​ខុសច្បាប់​របស់​រាជរដ្ឋាភិបាល ចំនួន ៥​លើក ជា​បន្តបន្ទាប់ បណ្តា​កងកម្លាំង​អនុវត្ត​ច្បាប់ អាជ្ញា​ធរមាន​សមត្ថកិច្ច និង​ស្ថាប័ន​ពាក់ព័ន្ធ បាន​សហការគ្នា បង្កើតបានជា​ចលនា​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​យ៉ាង​សស្រាក់សស្រាំ និង​ទទួលបាន​លទ្ធផល​ជា​វិជ្ជមាន​។ ប៉ុន្តែ​ប្រការ​ដែល​ត្រូវ​កត់សម្គាល់ឃើញ​នោះ គឺ​សកម្មភាព​លបលួច​នាំចូល ដឹកជញ្ជូន​គ្រឿងញៀន​ឆ្លងកាត់ ការ​លួចលាក់​កែច្នៃ​សារធាតុ​ញៀន នៅតែ​កើតមាន​ឡើងជា​បន្តបន្ទាប់ និង​មាន​រូបភាព​កាន់តែ​ធំ ហើយ​ការជួញដូរ និង​ការប្រើប្រាស់​សារធាតុ​ញៀន បាន និង​កំពុង​រីក​រាលដាល ដល់​តំបន់​ជនបទ​មួយចំនួន​»​។​

​វិធានការ ៧ ចំណុច ដែល​ប្រមុខ​រាជរដ្ឋាភិបាល បាន​ណែនាំ​ដល់​អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន ក្រសួងមហាផ្ទៃ ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ ជាពិសេស​គណៈបញ្ជាការ​ឯកភាព​រដ្ឋបាល​រាជធានី​ខេត្ត ក្រុង ស្រុក ខណ្ឌ ដើម្បី​ពង្រឹង​ការអនុវត្ត​វិធានការ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​ខុសច្បាប់ រួមមាន​៖ ១-​បន្ត​ខិតខំ​ចាត់តាំង​អនុវត្ត​ឲ្យ​បាន​ម៉ឹងម៉ាត់ តាម​បទបញ្ជា​លេខ ០១ ប​.​ប ចុះ​ថ្ងៃទី​០១ ខែកុម្ភៈ ឆ្នាំ​២០១៦ របស់​រាជរដ្ឋាភិបាល ស្តីពី ការពង្រឹង​វិធានការ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​។ ២-​បង្កើន​សកម្មភាព​អនុវត្ត​ផែនការ​យុទ្ធនាការ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​ខុសច្បាប់ លើក​ទី​៥​។ ៣-​លើកកម្ពស់​ស្មារតី​ផ្សព្វផ្សាយ អប់រំ​ឲ្យ​បាន​ទូលំទូលាយ ស៊ីជម្រៅ ចំ​គោលដៅ និង​មុខសញ្ញា​គ្រប់​ទីកន្លែង ទាំង​ក្នុង​សហគមន៍ ទាំង​ក្នុង​ស្ថាប័នរដ្ឋ ឯកជន និង​ក្នុង​ជួយ​កងកម្លាំងប្រដាប់អាវុធ​គ្រប់​ប្រភេទ​។ ៤-​យកចិត្តទុកដាក់​ចាត់​វិធានការ ក្នុងការ​បង្ការ ទប់ស្កាត់​ការនាំ​ចូល ការដឹកជញ្ជូន​ឆ្លងកាត់ ការ​លួចលាក់​កែច្នៃ ផលិត​សារធាតុ​ញៀន និង​ការជួញដូរ​ប្រើប្រាស់​សារធាតុ​ញៀន ជាពិសេស​នៅតាម​គោលដៅ​នានា​។ ៥-​ត្រូវ​ពង្រឹង​វិធានការ​គ្រប់គ្រង ត្រួតពិនិត្យ​ការនាំ​ចូល និង​ការប្រើប្រាស់​សារធាតុ​គីមី​ផ្សំ​។ ៦-​លើកកម្ពស់​គុណភាព​ក្នុងការ​អនុវត្ត​វិធានការ​ព្យាបាល ស្តារនីតិសម្បទា និង​សមាហរណកម្ម​។ ៧-​លើកកម្ពស់​គុណភាប សមត្ថភាព​មន្ត្រី​អនុវត្ត​ច្បាប់ តាមរយៈ​ការបណ្តុះបណ្តាល​ជំនាញ ប្រតិបត្តិការ និង​ចំណេះដឹង​ផ្នែក​ច្បាប់​៕​

អត្ថបទដែលជាប់ទាក់ទង
ប្រជាពលរដ្ឋក្នុងសង្កាត់កោះទ្រង់ ក្រុងក្រចេះ ទទួលបានប័ណ្ណកម្មសិទ្ធដីធ្លីពី រដ្ឋបាលខេត្ត
ព័ត៌មានជាតិ
គម្រោងបង្កើតរោងចក្រថ្មីចំនួន ២ទៀត តម្លៃជិត១០លានដុល្លារ ត្រូវបាន រដ្ឋាភិបាលអនុម័ត
ព័ត៌មានជាតិ
ឯកឧត្តម សួស យ៉ារ៉ា បានជាសះស្បើយពីជំងឺកូវីដ១៩ហើយ
ព័ត៌មានជាតិ
ក្រុមអ្នកអភិរក្សបានរកឃើញប្រភេទដើមឈើថ្មីជិតផុតពូជពីរប្រភេទ ​នៅក្នុងដែនជម្រកសត្វព្រៃកែវសីមា​
ព័ត៌មានជាតិ
កម្ពុជាទទួលរងឥទ្ធិពលថ្មីមួយ ធ្វើឲ្យមានភ្លៀងធ្លាក់ចាប់ពីថ្ងៃទី១៨-២២វិច្ឆិកា ​និងអាកាសធាតុចុះត្រជាក់​
ព័ត៌មានជាតិ
កម្ពុជា-សហភាពអឺរ៉ុប​ ពង្រឹងពាណិជ្ជកម្ម ​និងវិនិយោគទ្វេភាគី​ ដើម្បីស្តារសេដ្ឋកិច្ចបង្ករដោយវិបត្តិកូវីដ-១៩​
ព័ត៌មានជាតិ
បណ្តាញសង្គម

ទំនាក់ទំនង

#6, Street 272, 120409, Phnom Penh, Cambodia.

089 383 888 / 085 565 557

info@swiftnewsdaily.com | info.swiftnews@gmail.com

ភ្ជាប់ជាមួយយើង

ទាញយកកម្មវិធី