សម្ដេចក្រឡាហោម ស ខេង ជូនដំណឹងពីការកំណត់ព្រំប្រទល់រដ្ឋបាលថ្នាក់ក្រោមជាតិ ដែលមិនទាន់មានភាពច្បាស់លាស់​
SWIFT NEWS ថ្ងៃអង្គារ ទី០៨ ខែធ្នូ ឆ្នាំ២០២០ ០០:០០ ព្រឹក


(ភ្នំពេញ)៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្ដីក្រសួងមហាផ្ទៃ នៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បានចេញសេចក្ដីជូនដំណឹង​មួយដើម្បី​ជម្រាបដល់ ឯក​ឧត្ដ​ម លោកជំទាវ អភិបាល នៃគណៈអភិបាលរាជធានី ខេត្ត ស្ដីពីការកំណត់ព្រំប្រទល់​រដ្ឋបាល​រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និងឃុំ សង្កាត់ ដែលមិនទាន់មានភាពច្បាស់លាស់សម្រាប់បម្រើ ឲ្យការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ សង្កាត់អាណត្តិទី៥។

ក្នុងសេចក្ដីជូនដំណឹងនេះសម្ដេចក្រឡាហោម ស ខេង បានជម្រាបដល់អភិបាលរាជធានី ខេត្តទាំងអស់ ថា ផ្អាក​តាមស្ថាន​ភាព​ជាក់​ស្ដែងនាពេលបច្ចុប្បន្ន ព្រំប្រទល់រដ្ឋបាលថ្នាក់ក្រោមជាតិនៅតំបន់មួយចំនួន បានធ្វើការកំណត់​ច្បាស់លា​ស់​រួច​ហើយ។ ប៉ុន្តែតំបន់ខ្លះនៅមិនទាន់បានសិក្សា និងកំណត់ឲ្យបានច្បាស់លាស់នៅឡើយ ដែលជា​ហេតុ​នាំឲ្យមានកា​រប្រទាញប្រទង់ដណ្ដើមសមត្ថកិច្ចគ្នា ក្នុងការគ្រប់គ្រងបានជះឥទ្ធិពលមិនល្អដល់​ការផ្ដល់សេវា​សាធារណៈជូន​ប្រជា​ពលរដ្ឋ ការរៀបចំផែនការអភិវឌ្ឍ ការការពារសន្តិសុខសណ្ដាប់ធ្នាប់ និងកិច្ចការផ្សេងៗ​ទៀតនៅតំបន់ទាំងនោះ។

ក្នុងន័យនេះ ដើម្បីដោះស្រាយបញ្ហាប្រឈមពាក់ព័ន្ធនឹងព្រំប្រទល់រដ្ឋបាល មិនទាន់មានភាពច្បាស់លាស់​ឲ្យសម្រេច​បានទាន់ពេលវេលា សម្រាប់បម្រើឲ្យការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ នាពេលខាងមុខ ក្រសួងមហាផ្ទៃស្នើ ឯកឧត្ដម លោកជំទាវ ជំរុញគណៈកម្មការសិក្សាស្រាវជ្រាវកែសម្រួលព្រំប្រទល់ថ្នាក់រាជធានី ខេត្ត ដែលបានបង្កើតនាពេលកន្លងមកឲ្យធ្វើការសិក្សា និងវាយតំលៃលម្អិតឲ្យបានច្បាស់លាស់ អំពីស្ថានភាពព្រំ​ប្រទល់រដ្ឋបាល និងភាពចាំបាច់នៃការកែសម្រួលព្រំប្រទល់រដ្ឋបាល ដែលមិនទាន់បានកំណត់ច្បាស់លាស់​ក្នុងដែន​សមត្ថកិច្ចរបស់ខ្លួន ដោយផ្អែកតាមកត្តាប្រជាសាស្រ្ដ និងភូមិសាស្រ្ដ ស្របតាមគោលការណ៍ និងនីតិវិធីរួមសម្រាប់​ការសិក្សាស្រាវជ្រាវកែសម្រួលព្រំប្រទល់រដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ របស់ក្រសួងមហាផ្ទៃ។

សម្ដេចក្រឡាហោម ស ខេង បានបញ្ជាក់ក្នុងសេចក្ដីជូនដំណឹងដដែលនេះ ថា ចំពោះព្រំប្រទល់រដ្ឋបាលរាជធានី ខេត្ត​ដែល​មិន​ទាន់មានភាពច្បាស់លាស់ ឬមានទំនាស់រវាងរាជធានី និងខេត្ត រវាងខេត្ត និងខេត្ត ស្នើ ឯកឧត្ដម លោកជំទាវ ត្រូវ​ពិនិត្យ សិក្សា សម្របសម្រួល និងដោះស្រាយឲ្យមានការឯកភាពគ្នារួច ធ្វើរបាយការណ៍លម្អិតអំពី​លទ្ធផល​សម្រេច​បាន និងលើកសំណើសុំការកែសម្រួលព្រំប្រទល់រដ្ឋបាលមកក្រសួងមហាផ្ទៃ ឲ្យបានមុន​ដំណាច់​ខែធ្នូ នៃឆ្នាំ២០២០​ជាកំហិត ដើម្បីក្រសួងមានមូលដ្ឋានគ្រប់គ្រាន់ក្នុងការពិនិត្យ និងលើកយោបល់ស្នើសុំកា​រ​សម្រេច​​ពីប្រមុខរាជ​រដ្ឋា​បា​ល៕ 

អត្ថបទដែលជាប់ទាក់ទង
រដ្ឋមន្ត្រីក្រសួង​នគរបាល​វៀតណាម ផ្ញើលិខិត​ជូន​សម្ដេច​ក្រឡាហោម ស ខេង ក្នុងឱកាស​ខួប​អនុស្សាវរីយ៍ លើក​ទី​៦៧ នៃ​ទិវា​បុណ្យ​ឯករាជ្យ​ជាតិ​
ព័ត៌មានជាតិ
ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ឆាយ ថន អញ្ជើញចុះសំណេះសំណាលសាកសួរសុខទុក្ខ និងចែកអំណោយជូនបងប្អូនប្រជាពលរដ្ឋគ្រួសារក្រីក្រ និងរងគ្រោះ​ដោយសារទឹកជំនន់​ទឹកភ្លៀង ចំនួន ២៥០គ្រួសារ ស្ថិតក្នុងឃុំវាលពង់ ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ
ព័ត៌មានជាតិ
​អភិបាលខេត្តត្បូងឃ្មុំ ផ្តល់សៀវភៅសិក្សាស្រាវជ្រាវ ២ពាន់ក្បាល ​និងបង់អង្គុយ១០ឈុត ​ដល់វិទ្យាល័យចំនួន១០ ​ដើម្បីបំផុសស្មារតី ​និងជំរុញការអាន​ដល់សិស្សានុសិស្ស
ព័ត៌មានជាតិ
​សម្តេចពិជ័យសេនា ទៀ បាញ់ ​ក្រើនរំលឹកដល់អ្នកពាក់ព័ន្ធនឹងព្រឹត្តិការណ៍​ ៣វិច្ឆិកា ​ទាំងដោយផ្ទាល់ ​និងដោយប្រយោល ​បន្តធ្វើចត្តាឡីស័កឲ្យបានម៉ឺងម៉ាត់ ​និងត្រឹមត្រូវ
ព័ត៌មានជាតិ
សម្តេចតេជោ ហ៊ុន សែន៖ «ក្រុមគ្រូពេទ្យបានយកសំណាកទៅធ្វើតេស្តជាលើកទី៣ ​ហើយលទ្ធផលទាំងខ្ញុំនិងភរិយាក៏ដូចជាបងប្អូននៅជុំវិញគឺ អវិជ្ជមានកូវីដ-១៩ទាំងអស់»
ព័ត៌មានជាតិ
ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ​បន្តចែកអាវរងារជូនយោធិនតាមបណ្តាអង្គភាពមួយចំនួន នៅខេត្តតាកែវ
ព័ត៌មានជាតិ
បណ្តាញសង្គម

ទំនាក់ទំនង

#6, Street 272, 120409, Phnom Penh, Cambodia.

089 383 888 / 085 565 557

info@swiftnewsdaily.com | info.swiftnews@gmail.com

ភ្ជាប់ជាមួយយើង

ទាញយកកម្មវិធី