(កូរ៉េ)៖ ក្នុងគោលបំណងលើកកម្ពស់សុខមាលភាព ឆ្លើយតបនឹងសំណូមពរ ក៏ដូចជាការការពារទប់ស្កាត់នូវហានិភ័យផ្សេងៗ ដែលអាចធ្វើឱ្យប៉ះពាល់ដល់សុខភាព និងអាយុជីវិតដ៏មានតម្លៃរបស់ប្រជាពលរដ្ឋខ្មែរ ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ ជូនដំណឹងដល់ប្រជាពលរដ្ឋខ្មែរដែលកំពុងរស់នៅធ្វើការ និងសិក្សានៅសាធារណរដ្ឋកូរ៉េ ជាពិសេសតំបន់ ថេហ្គូ និងគូមី បានជ្រាបថា ក្រោមកិច្ចសហការរវាងស្ថានឯកអគ្គរាជទូតកម្ពុជា ជាមួយសមាគមផ្លាស់ប្ដូរវប្បធម៌ និងសហប្រតិបត្តិការមនុស្សធម៌ ថេហ្គូខ្យងប៊ុក-កម្ពុជា និងមន្ទីរពេទ្យ Daegu Fatima Hospital បានរៀបចំកម្មវិធីពិនិត្យសុខភាពទូទៅ ពិនិត្យបេះដូង ថតX-Ray និងចាក់វ៉ាក់សាំងការពារជំងឺផ្ដាសាយធំ ជូនប្រជាពលរដ្ឋខ្មែរចំនួន ៥០នាក់ដោយឥតគិតថ្លៃ នៅមន្ទីរពេទ្យ Daegu Fatima Hospital នាថ្ងៃសៅរិ៍ ទី២១ ខែវិច្ឆិកា ឆ្នាំ២០២០ ចាប់ពីម៉ោង ១០:០០ព្រឹកតទៅ។
ជាមួយគ្នានេះ ស្ថានទូតបានអំពាវនាវដល់ជាពលរដ្ឋខ្មែរនៅកូរ៉េ សូមទំនាក់ទំនងចុះឈ្មោះជាមុន ដើម្បីទទួលបានសេវាពិនិត្យសុខភាពដោយឥតបង់ថ្លៃឱ្យបានច្រើនកុះករ៕




