អាជ្ញាធរខេត្តស្ទឹងត្រែង ចុះសំណេះសំណាល និង នាំយកអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ នាយករដ្ឋមន្រ្តី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ចែកជូនប្រជាពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀង ចំនួន៤០០គ្រួសារ​
SWIFT NEWS ថ្ងៃច័ន្ទ ទី០៧ ខែធ្នូ ឆ្នាំ២០២០ ០០:០០ ព្រឹក

(ស្ទឹងត្រែង)៖​ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១២ ខែវិច្ឆិកា ឆ្នាំ២០២០ ឯកឧត្តម ម៉ុម សារឿន អភិបាលនៃគណៈអភិបាលខេត្ត និងប្រធានគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត បានអញ្ជើញចុះជួបសំណេះសំណាលសាកសួរសុខទុក្ខ និងបាននាំយកអំណោយដ៏ថ្លៃថ្លារបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ចែកជូនដល់បងប្អូនប្រជាពលរដ្ឋរស់នៅតំបន់ដាច់ស្រយាលចំនួន ៤០០គ្រួសារ ដែលបានរងគ្រោះដោយសារជំនន់ទឹកភ្លៀងកន្លងមក ចំនួន៨ភូមិ ក្នុងឃុំសេកុង ស្រុកសៀមប៉ាង ដោយក្នុងមួយគ្រួសារ ទទួលបានអង្ករ២៥គីឡូក្រាម ត្រីខកំប៉ុង១យួរ ទឹកស៊ីអុីវ១យួរ មុង១ និងទឹកបរិសុទ្ធ១កេស។

ពិធីនេះមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម ឈាង ឡាក់ ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត កម្លាំងប្រដាប់អាវុធទាំងបីប្រភេទ ថ្នាក់ដឹកនាំមន្ទីរ អង្គភាពជុំវិញខេត្ត ក្រុមប្រឹក្សា គណៈអភិបាលស្រុក អាជ្ញាធរមូលដ្ឋាន ព្រមទាំងប្រជាពលរដ្ឋជាច្រើននាក់ ដែលប្រព្រឹត្តទៅនៅបរិវេណវត្តមហាសិលា(កែងញ៉ៃ)ក្នុងភូមិកែងញ៉ៃ ឃុំកោះសេកុង ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង៕

អត្ថបទដែលជាប់ទាក់ទង
រដ្ឋមន្ត្រីកសិកម្ម៖ ​​ការនាំចេញស្រូវទៅវៀតណាម ​ហក់ឡើងដល់ជាង ​២ម៉ឺន​តោនក្នុងមួយថ្ងៃ រីឯតម្លៃក៏ខ្ពស់​
ព័ត៌មានជាតិ
អ្នកនាំពាក្យ៖ EBA លែងជាឧបសគ្គសម្រាប់កិច្ចសហប្រតិបត្តិការរបស់យើង ក្នុងវិស័យយុត្តិធម៌ទៀតហើយ!​
ព័ត៌មានជាតិ
ឯកឧត្តម​ ឃួង​ ស្រេង​ និងឯកឧត្តម ​ស​ ថេត ​បន្តចុះចែកម៉ាស់ជូនប្រជាពលរដ្ឋ​នៅតាមដងផ្លូវ​
ព័ត៌មានជាតិ
រាជរដ្ឋាភិបាលកម្ពុជា សម្រេចពន្យារពេលរៀបចំវេទិកាទេសចរណ៍អាស៊ានឆ្នាំ២០២១ ​ទៅដើមឆ្នាំ២០២២វិញ
ព័ត៌មានជាតិ
ឯកឧត្តម ហ៊ុន ម៉ាណែត តំណាងដ៏ខ្ពង់ខ្ពស់ ស​ម្តេ​ចតេ​ជោ​ ហ៊ុន​ សែន​ បានចុះសួរសុខទុក្ខ និងចែកអំណោយជូន​បងប្អូនប្រជាពលរដ្ឋ​រងគ្រោះ​ដោយ​ទឹកជំនន់​ ចំនួន ៦,៦៥០ គ្រួសារ នៅខេត្តកំពង់ធំ
ព័ត៌មានជាតិ
​កម្ពុជា-ជប៉ុន ដាក់ទិសដៅ៥ឆ្នាំ​ ជួយឲ្យប្រជាពលរដ្ឋកម្ពុជាចេះដាំបន្លែតាមបែបទំនើបរបស់ជប៉ុន ​ដើម្បីផ្គត់ផ្គង់តម្រូវការម្ហូបអាហារក្នុងវិស័យទេសចរណ៍​
ព័ត៌មានជាតិ
បណ្តាញសង្គម

ទំនាក់ទំនង

#6, Street 272, 120409, Phnom Penh, Cambodia.

089 383 888 / 085 565 557

info@swiftnewsdaily.com | info.swiftnews@gmail.com

ភ្ជាប់ជាមួយយើង

ទាញយកកម្មវិធី