ព្រឹត្តិការណ៍​ថ្ងៃ​៣​វិច្ឆិកា ចំនួន​អ្នក​ប៉ះពាល់ ដែល​បានធ្វើ​តេស្ត​រក​មេរោគ​កូ​វីដ​១៩ កើនឡើង​ដល់ ១៧៣៤​នាក់ ក្នុងនោះ មាន​អ្នក​ឆ្លង​តែ ៤​នាក់​ដដែល​ប៉ុណ្ណោះ​​
SWIFT NEWS ថ្ងៃច័ន្ទ ទី០៧ ខែធ្នូ ឆ្នាំ២០២០ ០០:០០ ព្រឹក

(​ភ្នំពេញ​)៖ ក្រសួងសុខាភិបាល បានប្រកាស​នៅ​ព្រឹក​ថ្ងៃទី​១៣ ខែវិច្ឆិកា ឆ្នាំ​២០២០ នេះ​ថា នៅ​ថ្ងៃទី​១២ ខែវិច្ឆិកា ឆ្នាំ​២០២០ ក្រសួងសុខាភិបាល បានធ្វើ​តេស្ត​អ្នក​ប៉ះពាល់​ក្នុង​ព្រឹត្តិការណ៍ ថ្ងៃទី​០៣​វិច្ឆិកា បាន​ចំនួន ៥៦​នាក់ ដែល​លទ្ធផល​បង្ហាញថា អវិជ្ជមាន​វីរុស​កូ​វីដ​១៩ ទាំងអស់​។ គិតពី​ថ្ងៃទី​០៤ ដល់​ថ្ងៃទី​១២ ខែវិច្ឆិកា ឆ្នាំ​២០២០ សរុប​ចំនួន​តេស្ត ដែល​បានធ្វើ​វិភាគ មាន ២៥៥៣ វត្ថុ​សំណាក ( ក្នុង​ចំនួន​នេះ មាន​អ្នក​ដែល​បានធ្វើ​តេស្ត លើក​ទី​១ ចំនួន ១៧៣៤​នាក់ និង​លើក​ទី​២ បាន​ចំនួន ៨១៩​នាក់ ) ដោយ​លទ្ធផល​ពី​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា បាន​បង្ហាញថា មាន​អ្នក​វិជ្ជមាន​វីរុស​កូ​វីដ​១៩ ចំនួន ៤​នាក់ ដែល​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត​។ រីឯ​អ្នកមាន​លទ្ធផល​អវិជ្ជមាន​វីរុស​កូ​វីដ​១៩ មាន​ចំនួន ១៧៣០​នាក់​។​



អត្ថបទដែលជាប់ទាក់ទង
អ្នកនាំពាក្យ៖ EBA លែងជាឧបសគ្គសម្រាប់កិច្ចសហប្រតិបត្តិការរបស់យើង ក្នុងវិស័យយុត្តិធម៌ទៀតហើយ!​
ព័ត៌មានជាតិ
ឯកឧត្តម​ ឃួង​ ស្រេង​ និងឯកឧត្តម ​ស​ ថេត ​បន្តចុះចែកម៉ាស់ជូនប្រជាពលរដ្ឋ​នៅតាមដងផ្លូវ​
ព័ត៌មានជាតិ
រាជរដ្ឋាភិបាលកម្ពុជា សម្រេចពន្យារពេលរៀបចំវេទិកាទេសចរណ៍អាស៊ានឆ្នាំ២០២១ ​ទៅដើមឆ្នាំ២០២២វិញ
ព័ត៌មានជាតិ
ឯកឧត្តម ហ៊ុន ម៉ាណែត តំណាងដ៏ខ្ពង់ខ្ពស់ ស​ម្តេ​ចតេ​ជោ​ ហ៊ុន​ សែន​ បានចុះសួរសុខទុក្ខ និងចែកអំណោយជូន​បងប្អូនប្រជាពលរដ្ឋ​រងគ្រោះ​ដោយ​ទឹកជំនន់​ ចំនួន ៦,៦៥០ គ្រួសារ នៅខេត្តកំពង់ធំ
ព័ត៌មានជាតិ
​កម្ពុជា-ជប៉ុន ដាក់ទិសដៅ៥ឆ្នាំ​ ជួយឲ្យប្រជាពលរដ្ឋកម្ពុជាចេះដាំបន្លែតាមបែបទំនើបរបស់ជប៉ុន ​ដើម្បីផ្គត់ផ្គង់តម្រូវការម្ហូបអាហារក្នុងវិស័យទេសចរណ៍​
ព័ត៌មានជាតិ
អាជ្ញាធរខេត្តស្ទឹងត្រែង ចុះសំណេះសំណាល និង នាំយកអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ នាយករដ្ឋមន្រ្តី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ចែកជូនប្រជាពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀង ចំនួន៤០០គ្រួសារ
ព័ត៌មានជាតិ
បណ្តាញសង្គម

ទំនាក់ទំនង

#6, Street 272, 120409, Phnom Penh, Cambodia.

089 383 888 / 085 565 557

info@swiftnewsdaily.com | info.swiftnews@gmail.com

ភ្ជាប់ជាមួយយើង

ទាញយកកម្មវិធី