Good News៖ មាន​ស្ត្រី​ជនជាតិ​បារាំង​ម្នាក់ទៀត ត្រូវបាន​ព្យាបាល​ជា​សះ​ស្បើ​យពី​ជំងឺ​កូ​វីដ​១៩​
SWIFT NEWS ថ្ងៃច័ន្ទ ទី០៧ ខែធ្នូ ឆ្នាំ២០២០ ០០:០០ ព្រឹក

(​ភ្នំពេញ​)៖ ក្រសួងសុខាភិបាល បានប្រកាសថា ស្ត្រី​ជនជាតិ​បារាំង អាយុ ២៣​ឆ្នាំ មាន​អាសយដ្ឋាន​ស្នាក់នៅ​សណ្ឋាគារ​មួយ ក្នុង​រាជធានី​ភ្នំពេញ បានធ្វើ​ដំណើរ​មកពី​ប្រទេស​បារាំង ដោយ​ឆ្លងកាត់​ប្រទេស​សឹង្ហ​បុរី បាន​មកដល់​កម្ពុជា នៅ​ថ្ងៃទី​២៥ ខែតុលា ឆ្នាំ​២០២០​។ ស្ត្រី​ជនជាតិ​បារាំង​នេះ ត្រូវបាន​ព្យាបាល​ជាសះស្បើយ ដោយ​ទទួលបាន​លទ្ធផល​តេស្ត​អវិជ្ជមាន​វីរុស​កូ​វីដ​១៩ ចំនួន ២​ដង និង​ត្រូវបាន​អនុញ្ញាត​ឲ្យ​ចេញពី​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត​។​

​ក្រសួងសុខាភិបាល បានប្រកាស​នៅ​ព្រឹក​ថ្ងៃទី​១៣ ខែវិច្ឆិកា​នេះ​ថា មិនមាន​ករណី​វិជ្ជមាន​វីរុស​កូ​វីដ​១៩ ឡើយ កាលពី​ថ្ងៃទី​១២ ខែវិច្ឆិកា ឆ្នាំ​២០២០​។​

​ជារួម គិត​ត្រឹម​ម៉ោង ៧​ព្រឹក ថ្ងៃទី​១៣ ខែវិច្ឆិកា ឆ្នាំ​២០២០ ស្ថានភាព​ជំងឺ​កូ​វីដ​១៩ នៅ​កម្ពុជា គឺ​រកឃើញ​អ្នកមាន​វីរុស​កូ​វីដ​១៩ សរុប​ចំនួន ៣០១​នាក់​។ ក្នុងនោះ ២៨៩​នាក់ ត្រូវបាន​ព្យាបាល​ជាសះស្បើយ និង​១២​នាក់ កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត ក្នុង​រាជធានី​ភ្នំពេញ​៕​

អត្ថបទដែលជាប់ទាក់ទង
ឯកឧត្តម​ ឃួង​ ស្រេង​ និងឯកឧត្តម ​ស​ ថេត ​បន្តចុះចែកម៉ាស់ជូនប្រជាពលរដ្ឋ​នៅតាមដងផ្លូវ​
ព័ត៌មានជាតិ
រាជរដ្ឋាភិបាលកម្ពុជា សម្រេចពន្យារពេលរៀបចំវេទិកាទេសចរណ៍អាស៊ានឆ្នាំ២០២១ ​ទៅដើមឆ្នាំ២០២២វិញ
ព័ត៌មានជាតិ
ឯកឧត្តម ហ៊ុន ម៉ាណែត តំណាងដ៏ខ្ពង់ខ្ពស់ ស​ម្តេ​ចតេ​ជោ​ ហ៊ុន​ សែន​ បានចុះសួរសុខទុក្ខ និងចែកអំណោយជូន​បងប្អូនប្រជាពលរដ្ឋ​រងគ្រោះ​ដោយ​ទឹកជំនន់​ ចំនួន ៦,៦៥០ គ្រួសារ នៅខេត្តកំពង់ធំ
ព័ត៌មានជាតិ
​កម្ពុជា-ជប៉ុន ដាក់ទិសដៅ៥ឆ្នាំ​ ជួយឲ្យប្រជាពលរដ្ឋកម្ពុជាចេះដាំបន្លែតាមបែបទំនើបរបស់ជប៉ុន ​ដើម្បីផ្គត់ផ្គង់តម្រូវការម្ហូបអាហារក្នុងវិស័យទេសចរណ៍​
ព័ត៌មានជាតិ
អាជ្ញាធរខេត្តស្ទឹងត្រែង ចុះសំណេះសំណាល និង នាំយកអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ នាយករដ្ឋមន្រ្តី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ចែកជូនប្រជាពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀង ចំនួន៤០០គ្រួសារ
ព័ត៌មានជាតិ
ព្រឹត្តិការណ៍​ថ្ងៃ​៣​វិច្ឆិកា ចំនួន​អ្នក​ប៉ះពាល់ ដែល​បានធ្វើ​តេស្ត​រក​មេរោគ​កូ​វីដ​១៩ កើនឡើង​ដល់ ១៧៣៤​នាក់ ក្នុងនោះ មាន​អ្នក​ឆ្លង​តែ ៤​នាក់​ដដែល​ប៉ុណ្ណោះ​
ព័ត៌មានជាតិ
បណ្តាញសង្គម

ទំនាក់ទំនង

#6, Street 272, 120409, Phnom Penh, Cambodia.

089 383 888 / 085 565 557

info@swiftnewsdaily.com | info.swiftnews@gmail.com

ភ្ជាប់ជាមួយយើង

ទាញយកកម្មវិធី