សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន​ លើកទឹកចិត្តដល់កុមារក្រីក្រ ៣នាក់​ ដែលបានចូលរួមក្នុងកីឡាប្រណាំងកង់ នៅទីលានទួលម៉ូតូហោះព្រែកលៀប​
SWIFT NEWS ថ្ងៃច័ន្ទ ទី០៧ ខែធ្នូ ឆ្នាំ២០២០ ០០:០០ ព្រឹក

(ភ្នំពេញ)៖ ដោយក្តីអាណិតអាសូរ​ និងមើលឃើញពីការតស៊ូក្នុងជីវិត នៅរសៀលថ្ងៃទី​ ១២​ ខែវិច្ឆិកា​ ឆ្នាំ​២០២០នេះ​ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន​ ប្រធានកាកបាទក្រហមកម្ពុជា​ ចាត់ឱ្យសហការីចុះសួរសុខទុក្ខ​ និងលើកទឹកចិត្ត​ ព្រមទាំង​នាំយកអំណោយមនុស្សធម៌ផ្តល់ជូន​កុមារចំនួន​ ៣នាក់​ ដែលរស់នៅក្នុងគ្រួសារក្រីក្រ​ បានចូលរួមប្រកួតកីឡា​ប្រណាំងកង់ នៅទីលានទួលម៉ូតូហោះព្រែកលៀប​ ក្នុង​ខណ្ឌជ្រោយចង្វារ​ រាជធានីភ្នំពេញ កាលពីថ្ងៃអាទិត្យ ទី៨ ខែវិច្ឆិកា ឆ្នាំ២០២០។

កុមារទាំង​៣នាក់នោះ​រស់នៅភូមិព្រែកតាគង់​ សង្កាត់​ព្រែកតាសេក​ ខណ្ឌជ្រោយចង្វារ​ រាជធានីភ្នំពេញ​ មាន​ឈ្មោះ ៖​ ១.​​ ពេជ្រ​ ធារ៉ា​ អាយុ​ ១៣ឆ្នាំ,​ ២.​ សុវណ្ណ​ សាលី​ អាយុ​ ១៤ឆ្នាំ,​ ៣.​ ឈិន​ ភារម្យ​ អាយុ​ ៩ឆ្នាំ​។

ក្នុងឱកាសនោះ​ លោកជំទាវ​ ម៉ែន​ នារីសោភ័គ​ អគ្គលេខាធិការរងទី​១​ កាកបាទក្រហមកម្ពុជា​ បាននាំប្រសាសន៍របស់​ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន​ ប្រធានកាកបាទក្រហមកម្ពុជា​ ដែលផ្តាំផ្ញើសួរសុខទុក្ខ​ ក្តីអាណិតអាសូរ​ និងកោតសរសើរចំពោះការតស៊ូរបស់កុមារទាំង​ ៣នាក់ខាងលើនេះដែលមានឆន្ទៈស្រឡាញ់កីឡាហើយហ៊ានចូលរួមប្រកួតដោយមិនមានកង់ថ្មីៗដូចកុមារដទៃ។

ជាមួយគ្នានេះ​ លោកជំទាវ​ បានពាំនាំនូវការលើក​ទឹកចិត្តពី សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន​ ដល់កុមារទាំង៣នាក់​ ដែលមានចិត្តស្រឡាញ់វិស័យកីឡា​ ដែលនេះអាចយកធ្វើជាគំរូដល់កុមារ​ និងយុវជនដទៃទៀត​ ប្រសើរជាងការប្រព្រឹត្តគ្រឿងញៀន​ ល្បែងស៊ីសង​ ឬ​​ទង្វើទាំងឡាយណាដែលសង្គមស្អប់ខ្ពើម​។

ទន្ទឹមនឹងនេះ​ សូមក្មួយៗត្រូវខិតខំសិក្សារៀនសូត្រ​ឱ្យបានពូកែដើម្បីអនាគតភ្លឺស្វាង​ ចំណែកឯអាណាព្យាបាលត្រូវប្រឹងប្រែងប្រកបរបរចិញ្ចឹមជីវិតបន្ថែមទៀតដើម្បីជីវភាពគ្រួសាររុងរឿង។ 

កុមារទាំង៣នាក់ខាងលើនេះ​ និងក្រុមគ្រួសារ​ បានសម្តែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះ​ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន​ ដែលបានលើកទឹកចិត្ត​ និងផ្តល់ការសន្តោសប្រណី​ ហើយពួកគេបានប្តេជ្ញាអនុវត្តតាមការ​ទូន្មានរបស់​មាតាមនុស្សធម៌​ ត្រូវខិតខំសិក្សារៀនសូត្រ​ឱ្យបានពូកែ​ ធ្វើជាកូនល្អ​ សិស្សល្អ​ និងជាពលរដ្ឋល្អនៅក្នុងសង្គម។ 

ដើម្បីជួយសម្រាលផ្នែកជីវភាពគ្រួសារ​ កាកបាទក្រហមកម្ពុជា​ បានឧបត្ថម្ភដល់​​គ្រួសារកុមារនីមួយៗទទួលបាន​ ៖​ អង្ករ​ ១០០គីឡូក្រាម,​ មី​ ២កេស​,​ ត្រីខ​ ២០កំប៉ុង​,​ ឃីត​ (មុង​ ភួយ​ សារុង​ ក្រមា​ អាវយឺត)​ ១ឃីត,​ កញ្ចប់អាហារ​ ១កញ្ចប់,​ កាបូបស្ពាយ​ ១​ និងថវិកា​ ៥០០.០០០រៀល៕

អត្ថបទដែលជាប់ទាក់ទង
រាជរដ្ឋាភិបាលកម្ពុជា សម្រេចពន្យារពេលរៀបចំវេទិកាទេសចរណ៍អាស៊ានឆ្នាំ២០២១ ​ទៅដើមឆ្នាំ២០២២វិញ
ព័ត៌មានជាតិ
ឯកឧត្តម ហ៊ុន ម៉ាណែត តំណាងដ៏ខ្ពង់ខ្ពស់ ស​ម្តេ​ចតេ​ជោ​ ហ៊ុន​ សែន​ បានចុះសួរសុខទុក្ខ និងចែកអំណោយជូន​បងប្អូនប្រជាពលរដ្ឋ​រងគ្រោះ​ដោយ​ទឹកជំនន់​ ចំនួន ៦,៦៥០ គ្រួសារ នៅខេត្តកំពង់ធំ
ព័ត៌មានជាតិ
​កម្ពុជា-ជប៉ុន ដាក់ទិសដៅ៥ឆ្នាំ​ ជួយឲ្យប្រជាពលរដ្ឋកម្ពុជាចេះដាំបន្លែតាមបែបទំនើបរបស់ជប៉ុន ​ដើម្បីផ្គត់ផ្គង់តម្រូវការម្ហូបអាហារក្នុងវិស័យទេសចរណ៍​
ព័ត៌មានជាតិ
អាជ្ញាធរខេត្តស្ទឹងត្រែង ចុះសំណេះសំណាល និង នាំយកអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ នាយករដ្ឋមន្រ្តី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ចែកជូនប្រជាពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀង ចំនួន៤០០គ្រួសារ
ព័ត៌មានជាតិ
ព្រឹត្តិការណ៍​ថ្ងៃ​៣​វិច្ឆិកា ចំនួន​អ្នក​ប៉ះពាល់ ដែល​បានធ្វើ​តេស្ត​រក​មេរោគ​កូ​វីដ​១៩ កើនឡើង​ដល់ ១៧៣៤​នាក់ ក្នុងនោះ មាន​អ្នក​ឆ្លង​តែ ៤​នាក់​ដដែល​ប៉ុណ្ណោះ​
ព័ត៌មានជាតិ
Good News៖ មាន​ស្ត្រី​ជនជាតិ​បារាំង​ម្នាក់ទៀត ត្រូវបាន​ព្យាបាល​ជា​សះ​ស្បើ​យពី​ជំងឺ​កូ​វីដ​១៩
ព័ត៌មានជាតិ
បណ្តាញសង្គម

ទំនាក់ទំនង

#6, Street 272, 120409, Phnom Penh, Cambodia.

089 383 888 / 085 565 557

info@swiftnewsdaily.com | info.swiftnews@gmail.com

ភ្ជាប់ជាមួយយើង

ទាញយកកម្មវិធី