លោកស្រី លី ស្រីវីណា អតីតតំណាងរាស្រ្ត CNRP ទទួលបាននីតិសម្បទាធ្វើនយោបាយឡើងវិញ និងសុំចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា​
SWIFT NEWS ថ្ងៃច័ន្ទ ទី០៧ ខែធ្នូ ឆ្នាំ២០២០ ០០:០០ ព្រឹក

(ភ្នំពេញ)៖ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា នៅថ្ងៃព្រហស្បតិ៍ ទី១២ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បានចេញព្រះរាជក្រឹត្យផ្តល់នីតិសម្បទាធ្វើនយោបាយជាថ្មី ដល់លោកស្រី លី ស្រីវីណា អតីតតំណាងរាស្រ្តនៃអតីតគណបក្សសង្រ្គោះជាតិ ដែលត្រូវបានហាមឃាត់មិនឲ្យធ្វើសកម្មភាពនយោបាយសម្រាប់រយៈពេល៥ឆ្នាំ កាលពីខែវិច្ឆិកា ឆ្នាំ២០១៧កន្លងទៅ តាមអំណាចសាលដីការ របស់តុលាការកំពូល។

ព្រះរាជក្រឹត្យរបស់ព្រះមហាក្សត្រ ដែលផ្ដល់នីតិសម្បទាធ្វើនយោបាយឡើងវិញដល់អតីតថ្នាក់ដឹកនាំគណបក្សប្រឆាំងរូបនេះ បានធ្វើឡើងបន្ទាប់ពីមាន ការក្រាបបង្គំទូលថ្វាយរបស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បន្ទាប់ពីលោកស្រី លី ស្រីវីណា បានដាក់លិខិតស្នើទៅក្រសួងមហាផ្ទៃ ដើម្បីសុំនីតិសម្បទាធ្វើនយោបាយ និងលិខិតគោរពស្នើសុំចូលរួមជីវភាពនយោបាយគណបក្សប្រជាជនកម្ពុជា៕

អត្ថបទដែលជាប់ទាក់ទង
Good News៖ មាន​ស្ត្រី​ជនជាតិ​បារាំង​ម្នាក់ទៀត ត្រូវបាន​ព្យាបាល​ជា​សះ​ស្បើ​យពី​ជំងឺ​កូ​វីដ​១៩
ព័ត៌មានជាតិ
សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន​ លើកទឹកចិត្តដល់កុមារក្រីក្រ ៣នាក់​ ដែលបានចូលរួមក្នុងកីឡាប្រណាំងកង់ នៅទីលានទួលម៉ូតូហោះព្រែកលៀប
ព័ត៌មានជាតិ
ឯកអគ្គរដ្ឋទូតជប៉ុនស្វែងរកទិន្នន័យថ្មីៗ ​ដែលក្រសួងផែនការសម្រេចបាន ​ដើម្បីជាមូលដ្ឋានគ្រឹះសម្រាប់ក្រុមហ៊ុនជប៉ុនវិនិយោគនៅកម្ពុជា​ កាន់តែច្រើនឡើង
ព័ត៌មានជាតិ
សម្តេចពិជ័យសេនា ទៀ បាញ់ ត្រួតពិនិត្យការសាងសង់មជ្ឈមណ្ឌលកងរាជអាវុធហត្ថ ភ្នំជំរាយ ​និងឯកភាពប្តូរឈ្មោះទៅជា ​ភ្នំជុំរីករាយ វិញ
ព័ត៌មានជាតិ
ឯកឧត្តម ប្រាក់ សុខុន ផ្ញើសារ៖ «ចូលដល់ថ្ងៃទី១០ហើយ សុខភាពខ្ញុំល្អជាធម្មតា និងលទ្ធផលតេស្តអវិជ្ជមាន»​
ព័ត៌មានជាតិ
ក្រសួងសុខាភិបាល ស្នើអភិបាល​រាជធានី​ខេត្ត សហការ​ពង្រឹង​ការងារ​គ្រប់គ្រង​ការធ្វើ​ច​ត្តា​ឡី​ស័ក ឲ្យ​បាន​ហ្មត់ចត់​បំផុត​
ព័ត៌មានជាតិ
បណ្តាញសង្គម

ទំនាក់ទំនង

#6, Street 272, 120409, Phnom Penh, Cambodia.

089 383 888 / 085 565 557

info@swiftnewsdaily.com | info.swiftnews@gmail.com

ភ្ជាប់ជាមួយយើង

ទាញយកកម្មវិធី