ឧទ្យានជាតិកែប ​គ្រោងសាងសង់ខ្សែរ៉កសម្រាប់ភ្ញៀវទេសចរអាចទស្សនាសម្រស់ឆ្នេរសមុទ្រកែប ​និងព្រៃព្រឹក្សាក្នុងឧទ្យានជាតិ ​​
SWIFT NEWS ថ្ងៃច័ន្ទ ទី០៧ ខែធ្នូ ឆ្នាំ២០២០ ០០:០០ ព្រឹក

(កែប)៖ ក្រុមការងារក្រសួងបរិស្ថាន និងអាជ្ញាធរពាក់ព័ន្ធ នៅថ្ងៃទី១២ ខែវិច្ឆិកានេះ បានចុះទៅឧទ្យានជាតិកែប ដើម្បីពិនិត្យ និងសិក្សាទីតាំង ស្នើសុំសាង​សង់​ខ្សែរ៉កសម្រាប់ភ្ញៀវទេសចរដែលមកកម្សាន្តនៅខេត្តកែបអាចទស្សនាទេសភាពដ៏ល្អគយគន់នៃសម្រស់ឆ្នេរសមុទ្រកែប និងព្រៃព្រឹក្សាក្នុងឧទ្យានជាតិ។

ឧទ្យានជាតិកែបជាឧទ្យានតែមួយគត់នៅកម្ពុជាដែលមានទីតាំងនៅកណ្តាលក្រុង អំណោយផលនិងជាទីទាក់ទាញភ្ញៀវទេសចរ។ សព្វថ្ងៃ ទេសចរបរទេសនិងខ្មែរមួយចំនួនបានដើរកម្សាន្តជុំវិញឧទ្យាននេះ។

ឧទ្យានជាតិកែបជាបេះដូងទេសចរណ៍នៃខេត្តកែប ដែលមានចម្ងាយប្រមាណ ២៥គីឡូម៉ែត្រ ពីទីក្រុងកំពត ហើយមានចម្ងាយ ១៧៣គីឡូម៉ែត្រពីរាជធានីភ្នំពេញ។ ផ្លូវ​ឡើង​ឧទ្យាន​ជាតិ​កែប ស្ថិត​នៅ​ក្បែរ​រីសត​វេរ៉ង់ដា ចម្ងាយ​ប្រមាណ ៧,៦គីឡូម៉ែត្រ​ ពី​រង្វល់​មូល​​រូប​សំណាក់​សេះស​ក្នុង​ក្រុង​កែប​។ ឧទ្យានជាតិកែបក៏មានព្រំប្រទល់ប្រមាណ ១៥គីឡូម៉ែត្រក្រៅពីផ្លូវគោក ហើយសម្រាប់ផ្លូវសមុទ្រវិញឧទ្យានជាតិកែបគឺជាមធ្យោបាយគមនាគមន៍ដ៏សំខាន់ សម្រាប់សហគមន៍ក្នុងតំបន់នោះផងដែរ។ 

លើសពីនេះ វាបានផ្តល់នូវធនធានសមុទ្រដ៏ច្រើនដល់ប្រជាជនក្នុងតំបន់ដូចជា ត្រី ក្តាម បង្គា មឹក លៀស ខ្យង ងាវ -ល-។ ផ្នែកមួយចំនួននៃមាត់សមុទ្រនៅភាគខាងកើត និងខាងលិចនៃឧទ្យានជាតិកែប គឺមានព្រៃកោងកាងលាតសន្ធឹងពីតំនាបទឹកប្រៃរហូតដល់មាត់សមុទ្រ ហើយព្រៃកោងកាងទាំងនេះបានផ្តល់ជាថ្នាលបណ្តុះពូជ និង ជាទីសម្បុកពង កូនដល់ពពួកត្រី ក្តាម ខ្យង ល្មូន និងសត្វសមុទ្រជាច្រើនប្រភេទផ្សេងទៀត។ 

ក្រៅពីនេះទៅទៀត ឧទ្យានជាតិកែបក៏ធ្លាប់ជាតំបន់ជម្រកធម្មជាតិដ៏សំខាន់សម្រាប់សត្វព្រៃ ដូចជាសត្វចតុប្បាទ សត្វស្លាប ដែលសម្បូរបែបប្រកបទៅដោយជីវសាស្ត្រចម្រុះ និង សោភណភាពទេសភាពស្រស់បំព្រង៕

អត្ថបទដែលជាប់ទាក់ទង
ឯកឧត្តម ប្រាក់ សុខុន ផ្ញើសារ៖ «ចូលដល់ថ្ងៃទី១០ហើយ សុខភាពខ្ញុំល្អជាធម្មតា និងលទ្ធផលតេស្តអវិជ្ជមាន»​
ព័ត៌មានជាតិ
ក្រសួងសុខាភិបាល ស្នើអភិបាល​រាជធានី​ខេត្ត សហការ​ពង្រឹង​ការងារ​គ្រប់គ្រង​ការធ្វើ​ច​ត្តា​ឡី​ស័ក ឲ្យ​បាន​ហ្មត់ចត់​បំផុត​
ព័ត៌មានជាតិ
លោកស្រី លី ស្រីវីណា អតីតតំណាងរាស្រ្ត CNRP ទទួលបាននីតិសម្បទាធ្វើនយោបាយឡើងវិញ និងសុំចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា
ព័ត៌មានជាតិ
TOP NEWS: ក្រសួងការបរទេសអាមេរិក រារាំងលោក Joe Biden មិនឲ្យទាក់ទងជាមួយបណ្តាមេដឹកនាំពិភពលោក
ព័ត៌មានជាតិ
ឯកឧត្តម អ៊ុក សមវិទ្យា អញ្ជើញបើកវគ្គបណ្តុះបណ្តាល ​ស្តីពីគោលការណ៍ទូទៅនៃរបបសន្តិសុខសង្គមផ្នែកប្រាក់សោធន ​តាមរយៈវីដេអូ (Video Conference)
ព័ត៌មានជាតិ
ក្រសួងសុខាភិបាល ណែនាំ ៧ចំណុច ដល់អ្នកសារព័ត៌មាន នៅពេលបំពេញភារកិច្ច ​ដើម្បីការពារពីវីរុសកូវីដ១៩​
ព័ត៌មានជាតិ
បណ្តាញសង្គម

ទំនាក់ទំនង

#6, Street 272, 120409, Phnom Penh, Cambodia.

089 383 888 / 085 565 557

info@swiftnewsdaily.com | info.swiftnews@gmail.com

ភ្ជាប់ជាមួយយើង

ទាញយកកម្មវិធី