ឯកឧត្តម អ៊ុក សមវិទ្យា អញ្ជើញបើកវគ្គបណ្តុះបណ្តាល ​ស្តីពីគោលការណ៍ទូទៅនៃរបបសន្តិសុខសង្គមផ្នែកប្រាក់សោធន ​តាមរយៈវីដេអូ (Video Conference)​
SWIFT NEWS ថ្ងៃច័ន្ទ ទី០៧ ខែធ្នូ ឆ្នាំ២០២០ ០០:០០ ព្រឹក

(ភ្នំពេញ)៖ ការបើកវគ្គបណ្តុះបណ្តាលស្តីពីគោលការណ៍ទូទៅនៃរបបសន្តិសុខសង្គមផ្នែកប្រាក់សោធន តាមរយៈវីដេអូ (Video Conference) នេះ ដើម្បីពង្រឹងសមត្ថភាពបន្ថែមដល់លោក លោកស្រីជាប្រធានការិយាល័យ ប.ស.ស. សាខាខេត្ត-ខណ្ឌទាំងអស់ ដែលអញ្ជើញប្រកាសបើកវគ្គក្រោមអធិបតីភាព ឯកឧត្តម អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកបេឡាជាតិសន្តិសុខសង្គម នារសៀលថ្ងៃព្រហស្បតិ៍ ទី១២ ខែវិច្ឆិកា ឆ្នាំ២០២០ នៅសាលប្រជុំស្នាក់ការកណ្តាលនៃ ប.ស.ស. រាជធានីភ្នំពេញ។

ឯកឧត្តមអគ្គនាយក ក្នុងឱកាសអញ្ជើញបើកវគ្គបណ្តុះបណ្តាលខាងលើ បានថ្លែងការកោតសរសើរចំពោះថ្នាក់ដឹកនាំ ព្រមទាំងមន្រ្តី និងបុគ្គលិក បេឡាជាតិសន្តិសុខសង្គម ដែលកន្លងមកនេះ បានអនុវត្ត និងបំពេញការងាររបស់ខ្លួនទទួលបានលទ្ធផលល្អប្រសើរគួរឱ្យកត់សម្គាល់នាពេលកន្លងមក។

ជាមួយគ្នានេះផងដែរ ឯកឧត្តមអគ្គនាយក បានជំរុញ និងលើកទឹកចិត្តទៅដល់លោក លោកស្រីដែលជាប្រធាន អនុប្រធាន គ្រប់សាខា ប.ស.ស. ខេត្ត-ខណ្ឌទាំងអស់ ត្រូវយកចិត្តទុកដាក់អោយបានខ្ពស់ក្នុងវគ្គបណ្ដុះបណ្ដាលនេះ ក្នុងន័យបង្កើនបន្ថែមទៀតនូវចំណេះដឹងថ្មីៗ ព្រមទាំងស្មារតីទទួលខុសត្រូវប្រកបដោយជោគជ័យ និងប្រសិទ្ធភាពខ្ពស់ក្នុងការផ្តល់សេវារបបសន្តិសុខសង្គម ជូនបងប្អូនដែលជាសមាជិករបស់ខ្លួន។

ទន្ទឹមគ្នានឹងស្ថានភាពនៃការឆ្លងវីរុស COVID-19 នៅតែបន្ដអូសបន្លាយ ដែលបង្កឱ្យមានផលប៉ះពាល់ទៅដល់សេដ្ឋកិច្ចពិភពលោកយ៉ាងធ្ងន់ធ្ងរ រួមទាំងប្រទេស​កម្ពុជាយើងផងដែរនោះ ឯកឧត្តមអគ្គនាយក បានក្រើនរំលឹកដល់ លោក លោកស្រីដែលជាប្រធាន អនុប្រធាន គ្រប់សាខា ប.ស.ស. ខេត្ត-ខណ្ឌទាំងអស់ ធ្វើយ៉ាងរួមគ្នាចូលរួមទប់ស្កាត់នៃការរីករាលដាលនៃការឆ្លងវីរុសកូវីដ-១៩ នេះ ឆ្លើយតបទៅនឹងការអំពាវនាវពីសំណាក់ប្រមុខដឹកនាំនៃរាជរដ្ឋាភិបាលកម្ពុជា ដែលសម្តេចតែងតែគិតគួរ និងយកចិត្តទុកដាក់ខ្ពស់បំផុតអំពីសុខទុក្ខ សុខុមាលភាព និងជីវិភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋ គ្រប់ពេលវេលា៕

អត្ថបទដែលជាប់ទាក់ទង
ឯកអគ្គរដ្ឋទូតជប៉ុនស្វែងរកទិន្នន័យថ្មីៗ ​ដែលក្រសួងផែនការសម្រេចបាន ​ដើម្បីជាមូលដ្ឋានគ្រឹះសម្រាប់ក្រុមហ៊ុនជប៉ុនវិនិយោគនៅកម្ពុជា​ កាន់តែច្រើនឡើង
ព័ត៌មានជាតិ
សម្តេចពិជ័យសេនា ទៀ បាញ់ ត្រួតពិនិត្យការសាងសង់មជ្ឈមណ្ឌលកងរាជអាវុធហត្ថ ភ្នំជំរាយ ​និងឯកភាពប្តូរឈ្មោះទៅជា ​ភ្នំជុំរីករាយ វិញ
ព័ត៌មានជាតិ
ឯកឧត្តម ប្រាក់ សុខុន ផ្ញើសារ៖ «ចូលដល់ថ្ងៃទី១០ហើយ សុខភាពខ្ញុំល្អជាធម្មតា និងលទ្ធផលតេស្តអវិជ្ជមាន»​
ព័ត៌មានជាតិ
ក្រសួងសុខាភិបាល ស្នើអភិបាល​រាជធានី​ខេត្ត សហការ​ពង្រឹង​ការងារ​គ្រប់គ្រង​ការធ្វើ​ច​ត្តា​ឡី​ស័ក ឲ្យ​បាន​ហ្មត់ចត់​បំផុត​
ព័ត៌មានជាតិ
លោកស្រី លី ស្រីវីណា អតីតតំណាងរាស្រ្ត CNRP ទទួលបាននីតិសម្បទាធ្វើនយោបាយឡើងវិញ និងសុំចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា
ព័ត៌មានជាតិ
TOP NEWS: ក្រសួងការបរទេសអាមេរិក រារាំងលោក Joe Biden មិនឲ្យទាក់ទងជាមួយបណ្តាមេដឹកនាំពិភពលោក
ព័ត៌មានជាតិ
បណ្តាញសង្គម

ទំនាក់ទំនង

#6, Street 272, 120409, Phnom Penh, Cambodia.

089 383 888 / 085 565 557

info@swiftnewsdaily.com | info.swiftnews@gmail.com

ភ្ជាប់ជាមួយយើង

ទាញយកកម្មវិធី