(បាងកក)៖ ការិយាល័យពុទ្ធសាសនា (NOB) បានចេញសេចក្តីបញ្ជាមួយ ហាមឃាត់ព្រះសង្ឃ និងលោកនេន មិនឱ្យចូលរួមក្នុងមហាបាតុកម្មនោះឡើយ។ នេះបើយោងតាមការចុះផ្សាយរបស់ បាងកកប៉ុស្តិ៍ នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២០។
លោក Narong Songarom ប្រធានការិយាល័យពុទ្ធសាសនាបាននិយាយថា ការិយាល័យ និងក្រុមប្រឹក្សាជាន់ខ្ពស់នៃប្រទេសថៃ បានជូនដំណឹងដល់ប្រធានសាខាគ្រប់គ្រងព្រះសង្ឃនៅទូទាំងប្រទេស ដើម្បីធ្វើឱ្យប្រាកដថា ព្រះសង្ឃ និងលោកនេន មិនចូលរួមក្នុងនយោបាយ ឬសកម្មភាពនយោបាយនោះទេ ហើយអ្នកដែលល្មើសនឹងត្រូវចាប់ផ្សឹក។
ការអត្ថាធិប្បាយរបស់លោកជាការឆ្លើយតបនឹងការផ្សព្វផ្សាយនិងរូបថតមួយចំនួន ដែលបានបង្ហាញពីវត្តមានរបស់ព្រះសង្ឃ និងលោកនេន បានចូលរួមក្នុងការប្រឆាំងរដ្ឋាភិបាល។ ពួកគេបានចូលរួមក្នុងការតវ៉ា បើទោះបីជាមានការព្រមានម្តងហើយម្តងទៀតពី NOB ក៏ដោយ។ ក្នុងនោះកាលពីថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២០ ក៏មានការលើកបដាដែលទាមទារសិទ្ធិបោះឆ្នោតខណៈដែលព្រះសង្ឃត្រូវបានហាមឃាត់មិនឱ្យបោះឆ្នោត៕



