អភិបាលរាជធានីភ្នំពេញ ចុះចែកម៉ាស់តាមដងផ្លូវ ​និងណែនាំឲ្យប៉ូលិសចរាចរណ៍បន្តចែកជូនពលរដ្ឋដែលមិនពាក់ម៉ាស់​​
SWIFT NEWS ថ្ងៃច័ន្ទ ទី០៧ ខែធ្នូ ឆ្នាំ២០២០ ០០:០០ ព្រឹក

(ភ្នំពេញ)៖ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅថ្ងៃទី១២ ខែវិច្ឆិកានេះ បានចុះទៅគោលដៅរង្វង់មូលកួចកាណុងខាងលិចស្ពានជ្រោយចង្វារ ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ ដើម្បីចែកម៉ាស់ក្រណាត់ជូនទៅដល់បងប្អូនប្រជាពលរដ្ឋដែលធ្វើដំណើរតាមដងផ្លូវ។ ការធ្វើបែបនេះ គឺដើម្បីជាការរំលឹកឲ្យប្រជាពលរដ្ឋ ពាក់ម៉ាក់ជាប់ជានិច្ចទៅតាមការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីការពារនូវការរីករាលដាលនៃជំងឺកូវីដ១៩។

ក្នុងការចែកម៉ាស់ផ្ទាល់ដៃជូនទៅដល់អ្នកដំណើរនេះ អភិបាលរាជធានីភ្នំពេញក៏បានណែនាំអោយបងប្អូនប្រជាពលរដ្ឋអនុវត្តវិធានរបស់ក្រសួងសុខាភិបាលដោយត្រូវពាក់ម៉ាស់ លាងដៃនឹងអាកុល ការសម្អាតអនាម័យខ្លួនប្រាណ និងការរក្សាគម្លាតសុវត្ថិភាពពោលគឺ ត្រូវអនុវត្តឲ្យបានទៅតាមការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីធ្វើយ៉ាងណាការពារឲ្យបាននូវការរីករាលដាលនៃជំងឺ១៩។

ក្នុងនោះដែរ ឯកឧត្តមអភិបាលរាជធានីភ្នំពេញ ក៏បានផ្ដាំផ្ញើ និងណែនាំឲ្យប៉ូលិសចរាចរណ៍ដែលឈរនៅគោលដៅនោះ បន្តការចែកម៉ាស់ជូនបងប្អូនប្រជាពលរដ្ឋដែលមិនមានម៉ាស់ពាក់ ឲ្យពួកគាត់មានម៉ាស់ពាក់។

ឯកឧត្តមបានបន្តថា ម៉ាស់ទាំងនេះជាអំណោយរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ដោយសម្តេចបានប្រគល់មករដ្ឋបាលរាជធានីភ្នំពេញ ដើម្បីឲ្យរដ្ឋបាលរាជធានីភ្នំពេញ បន្តចែកជូនដល់បងប្អូនប្រជាពលរដ្ឋក្រីក្រនៅក្នុងសហគមន៍ដែលមិនមានថវិកាគ្រប់គ្រាន់ក្នុងការទិញម៉ាស់ពាក់ការពារជំងឺកូវីដ​១៩​។ ចំណែកប្រជាពលរដ្ឋដែលធ្វើដំណើរតាមដងផ្លូវ ដែលមិនមានពាក់ម៉ាស់ ក៏យើងប្រគល់ជូនពួកគាត់ផងដែរ ដើម្បីធ្វើយ៉ាងណារួមគ្នាទប់ស្កាត់ការរាលដាលជំងឺកូវីដ១៩ទាំងអស់គ្នា៕

អត្ថបទដែលជាប់ទាក់ទង
ក្រសួងសុខាភិបាល ណែនាំ ៧ចំណុច ដល់អ្នកសារព័ត៌មាន នៅពេលបំពេញភារកិច្ច ​ដើម្បីការពារពីវីរុសកូវីដ១៩​
ព័ត៌មានជាតិ
ឧទ្យានជាតិកែប ​គ្រោងសាងសង់ខ្សែរ៉កសម្រាប់ភ្ញៀវទេសចរអាចទស្សនាសម្រស់ឆ្នេរសមុទ្រកែប ​និងព្រៃព្រឹក្សាក្នុងឧទ្យានជាតិ ​
ព័ត៌មានជាតិ
ចំនួនអ្នកស្លាប់ដោយសារកូវីដ-១៩ នៅអង់គ្លេស កើនដល់ជាង៥ម៉ឺននាក់
ព័ត៌មានជាតិ
អ្នករៀបចំសួនមុខប្រាសាទអង្គរវត្ត ​បង្ហាញពីអារម្មណ៍ពិត ​ដែលបានបំពេញការងារសម្រាប់អង្គរ​
ព័ត៌មានជាតិ
ថៃ ហាមឃាត់មិនឱ្យព្រះសង្ឃចូលរួមក្នុងការតវ៉ាណាមួយ ព្រះសង្ឃដែលល្មើសអាចនឹងត្រូវចាប់ផ្សឹក
ព័ត៌មានជាតិ
TOP NEWS: សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា «មិនមានការបិទ ប្រទេស ឬរាជធានីខេត្ត ឬតំបន់ណាមួយ» ​ដូចការឃោសនាអកុសលរបស់ពួកអាក្រក់ទេ​
ព័ត៌មានជាតិ
បណ្តាញសង្គម

ទំនាក់ទំនង

#6, Street 272, 120409, Phnom Penh, Cambodia.

089 383 888 / 085 565 557

info@swiftnewsdaily.com | info.swiftnews@gmail.com

ភ្ជាប់ជាមួយយើង

ទាញយកកម្មវិធី