ប្រមុខការទូតកម្ពុជាអះអាងថា​ ឧប្បត្តិហេតុនៃការចម្លងជំងឺកូវីដ១៩នេះ ​មិនអាចធ្វើឲ្យប៉ះពាល់ដល់មិត្តភាពជ្រាលជ្រៅ​ នៃដំណើរទស្សនកិច្ចរបស់រដ្ឋមន្រ្តីការបរទេសហុងគ្រីនោះទេ​​
SWIFT NEWS ថ្ងៃច័ន្ទ ទី០៧ ខែធ្នូ ឆ្នាំ២០២០ ០០:០០ ព្រឹក

(ភ្នំពេញ)៖ «ឧប្បត្តិហេតុនៃការចម្លងCovid-19នេះ មិនអាចធ្វើឱ្យប៉ះពាល់ សាបរលាបបំណងល្អ ថ្លៃថ្នូរ ដិតដានដោយមិត្តភាពជ្រាលជ្រៅនៃដំណើរទស្សនកិច្ចរបស់លោក Szijjártó ដែលបាននាំមកនូវផលចំណេញដល់ទំនាក់ទំនងទ្វេភាគីរបស់យើងនោះទេ»។ នេះជាសារនៅលើហ្វេសប៊ុកឯកឧត្តម ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី១២ ខែវិច្ឆិកានេះ។

សូមបញ្ជាក់ថា លោក Péter Szijjártó រដ្ឋមន្រ្តីការបរទេស និងពាណិជ្ជកម្មហុងគ្រី បានដឹកនាំគណៈប្រតិភូ មកបំពេញទស្សនកិច្ចរយៈពេល១ថ្ងៃ នៅក្នុងប្រទេស​កម្ពុជា កាលពីថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២០ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ និងចុះហត្ថលេខាលើឯកសារចំនួន៣ រវាងប្រទេសទាំងពីរ។ លោក Szijjártó ត្រូវបានរកឃើញថា មានផ្ទុកមេរោគកូវីដ១៩ ក្រោយពេលចាកចេញពីប្រទេសកម្ពុជា ទៅដល់ប្រទេសថៃ។

ការរកឃើញលទ្ធផលវិជ្ជមានមេរោគកូវីដ១៩ លើខ្លួនរដ្ឋមន្រ្តីការបរទេសហុងគ្រីរូបនេះ បានជំរុញឲ្យកម្ពុជាប្រមូលអ្នកពាក់ព័ន្ធជាង១ពាន់នាក់ ដើម្បីធ្វើតេស្តរកមេរោគកូវីដ១៩ ដោយក្នុងនោះ ក្រសួងសុខាភិបាលបានរកឃើញមានមនុស្សចំនួន៤នាក់ បានឆ្លងជំងឺនេះពីដ្ឋមន្រ្តីការបរទេសហុងគ្រី អំឡុងពេលធ្វើដំណើទស្សនកិច្ចនៅកម្ពុជា៕

អត្ថបទដែលជាប់ទាក់ទង
អ្នករៀបចំសួនមុខប្រាសាទអង្គរវត្ត ​បង្ហាញពីអារម្មណ៍ពិត ​ដែលបានបំពេញការងារសម្រាប់អង្គរ​
ព័ត៌មានជាតិ
ថៃ ហាមឃាត់មិនឱ្យព្រះសង្ឃចូលរួមក្នុងការតវ៉ាណាមួយ ព្រះសង្ឃដែលល្មើសអាចនឹងត្រូវចាប់ផ្សឹក
ព័ត៌មានជាតិ
TOP NEWS: សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា «មិនមានការបិទ ប្រទេស ឬរាជធានីខេត្ត ឬតំបន់ណាមួយ» ​ដូចការឃោសនាអកុសលរបស់ពួកអាក្រក់ទេ​
ព័ត៌មានជាតិ
អភិបាលរាជធានីភ្នំពេញ ចុះចែកម៉ាស់តាមដងផ្លូវ ​និងណែនាំឲ្យប៉ូលិសចរាចរណ៍បន្តចែកជូនពលរដ្ឋដែលមិនពាក់ម៉ាស់​
ព័ត៌មានជាតិ
ឯកឧត្តម ហ៊ុន ម៉ាណែត បន្តចុះសួរសុខទុក្ខ​ ​និង​​ចែក​អំណោយរបស់ស​ម្តេ​ច​តេ​ជោ​ ហ៊ុន​ សែន​ ​​និង​ស​ម្តេ​ច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ​​ជូន​ប្រជាពលរដ្ឋ​ចំនួន ៣២០០គ្រួសារ នៅខេត្តកំពង់ចាម​
ព័ត៌មានជាតិ
ម៉ាស់ ដែលជាការឧបត្ថម្ភរបស់សម្តេចតេជោ​ ហ៊ុន​ សែន​ ​ត្រូវបានចែកជូនដល់ប្រជាពលរដ្ឋ​ ​ក្នុងម្នាក់ ទទួលបានម៉ាស់ចំនួន២​ ​
ព័ត៌មានជាតិ
បណ្តាញសង្គម

ទំនាក់ទំនង

#6, Street 272, 120409, Phnom Penh, Cambodia.

089 383 888 / 085 565 557

info@swiftnewsdaily.com | info.swiftnews@gmail.com

ភ្ជាប់ជាមួយយើង

ទាញយកកម្មវិធី