ច្បាស់​ហើយ ពេលនេះ​! នឹង​មិនមាន​ការបិទ​ប្រទេស ឬ​រាជធានី​ខេត្ត ឬ​តំបន់​ណាមួយ​នោះទេ​!​
SWIFT NEWS ថ្ងៃច័ន្ទ ទី០៧ ខែធ្នូ ឆ្នាំ២០២០ ០០:០០ ព្រឹក

(​ភ្នំពេញ​)៖ ក្នុង​សារ​ជូន​បងប្អូន​ជនរួមជាតិ ចេញពី​កន្លែង​ធ្វើ​ច​ត្តា​ឡី​ស័ក នា​ព្រឹក​ថ្ងៃទី​១២ ខែវិច្ឆិកា ឆ្នាំ​២០២០ សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសថា «​ថ្មីៗ​នេះ មាន​មនុស្ស​អាក្រក់​មួយចំនួន បាន​បំផុស​ពាក្យ​ច​ចាម​អារាម​ថា រាជរដ្ឋាភិបាល នឹង​បិទ​រាជធានី​ភ្នំពេញ និង​ហាមឃាត់​ការធ្វើដំណើរ​ពី​ខេត្ត​មួយ ទៅកាន់​ខេត្ត​មួយ​។​ ​ក្នុងឋានៈ​ជា​ប្រមុខ​រាជរដ្ឋាភិបាល ខ្ញុំ​សូមបញ្ជាក់ថា នឹង​មិនមាន​ការបិទ​ប្រទេស ឬ​រាជធានី​ខេត្ត ឬ​តំបន់​ណាមួយ​នោះទេ​»​។​

​សម្តេច​តេ​ជោ ហ៊ុន សែន បន្ថែមថា «​ការឃោសនា​អកុសល​របស់​ពួក​អាក្រក់​ទាំងនេះ សំដៅ​ធ្វើឱ្យ​ប្រទេស​មាន​ចលាចល ទំនិញ​ឡើងថ្លៃ ប្រជាជន​រស់នៅ​មិនបាន​ស្ងប់ចិត្ត ដើម្បី​ពួកគេ​គេង​ចំណេញ​ខាង​នយោបាយ​តែប៉ុណ្ណោះ​»​។​

សម្តេច​តេ​ជោ ហ៊ុន សែន បន្ថែមថា «​បញ្ហាសំខាន់ ក្នុងការ​ប្រយុទ្ធ​ជាមួយ​ជំងឺ​កូ​វីដ​-១៩ នៅពេលនេះ គឺ​ប្រជាជន​គ្រប់រូប​ការពារ​ខ្លួន តាម​ការណែនាំ​របស់​ក្រសួងសុខាភិបាល ពិសេស​ការពាក់​ម៉ាស់ ការ​លាងដៃ ការមិន​ជួបជុំ​ប្រមូលផ្តុំ ការរក្សា​គម្លាត​សុវត្ថិភាព​។​ល​។​»​។​

​សម្តេច​តេ​ជោ ហ៊ុន សែន បន្តថា «​សម្រាប់​ការពាក់​ម៉ាស់ ដែល​កាលពី​ម្សិលមិញ​នេះ ខ្ញុំ​បាន​បញ្ជា​ឱ្យ​បញ្ចេញ​ម៉ាស់​ក្រណាត់ ចំនួន ២​លាន​ម៉ាស់ ជូនទៅ​សាលា​រាជធានី​ភ្នំពេញ ដើម្បី​ចែកជូន​ប្រជាជន​ក្រីក្រ​។ នគរបាល​ចរាចរណ៍ ក៏​នឹង​ជូន​ម៉ាស់ សម្រាប់​អ្នកជិះ​កង់ ជិះ​ម៉ូតូ ដែល​មិនបាន​ពាក់​ម៉ាស់​។ សូម​បងប្អូន​ពាក់​ម៉ាស់​ទាំងអស់គ្នា ដើម្បី​យើង​ឈានទៅ​បញ្ចប់​ព្រិ​ត្តិ​ការណ៍ ៣​វិ​ច្ឆ​កា ឲ្យ​បាន​ឆាប់ ដើម្បី​នាំ​ប្រទេស មកកាន់​ភាពប្រក្រតី ដូច​មុន​ថ្ងៃ​៣ វិច្ឆិកា ២០២០ វិញ​»​។​

​សម្តេច​តេ​ជោ ហ៊ុន សែន បាន​បន្តថា «​សម្រាប់​បងប្អូន ដែល​បាន នឹង​កំពុង​ធ្វើ​ច​ត្តា​ឡី​ស័ក នៅតាម​ផ្ទះ ត្រូវ​បន្តធ្វើ​ឱ្យបាន​ហ្មត់ចត់ និង​សូម​អាជ្ញាធរ​មូលដ្ឋាន​តាមដាន​ត្រួតពិនិត្យ នឹង​ជួយ​ដោះស្រាយ​​ជីវភាព​សម្រាប់​គ្រួសារ​ក្រីក្រ ដែល​ពួកគាត់​មិនអាច​ចេញ​ប្រកប​របរ​រកស៊ី​បាន​ ​ក្នុងពេល​ធ្វើ​ច​ត្តា​ឡី​ស័ក​។ ត្រូវ​ផ្តល់​ស្បៀងអាហារ​ជូន​ពួកគាត់ កុំអោយ​ពួកគាត់​ខ្វះ​​ស្បៀងអាហារ ក្នុងពេល​ធ្វើ​ច​ត្តា​ឡី​ស័ក​។ សូម​ជូនពរ​បងប្អូន​ជនរួមជាតិ​ជួបតែ​​សេចក្តីសុខ​សេចក្តីចំរើន​»៕​

អត្ថបទដែលជាប់ទាក់ទង
ឯកឧត្តម ហ៊ុន ម៉ាណែត បន្តចុះសួរសុខទុក្ខ​ ​និង​​ចែក​អំណោយរបស់ស​ម្តេ​ច​តេ​ជោ​ ហ៊ុន​ សែន​ ​​និង​ស​ម្តេ​ច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ​​ជូន​ប្រជាពលរដ្ឋ​ចំនួន ៣២០០គ្រួសារ នៅខេត្តកំពង់ចាម​
ព័ត៌មានជាតិ
ម៉ាស់ ដែលជាការឧបត្ថម្ភរបស់សម្តេចតេជោ​ ហ៊ុន​ សែន​ ​ត្រូវបានចែកជូនដល់ប្រជាពលរដ្ឋ​ ​ក្នុងម្នាក់ ទទួលបានម៉ាស់ចំនួន២​ ​
ព័ត៌មានជាតិ
ប្រមុខការទូតកម្ពុជាអះអាងថា​ ឧប្បត្តិហេតុនៃការចម្លងជំងឺកូវីដ១៩នេះ ​មិនអាចធ្វើឲ្យប៉ះពាល់ដល់មិត្តភាពជ្រាលជ្រៅ​ នៃដំណើរទស្សនកិច្ចរបស់រដ្ឋមន្រ្តីការបរទេសហុងគ្រីនោះទេ​
ព័ត៌មានជាតិ
សម្ដេចក្រឡាហោម ស ខេង អញ្ជើញចុះសួរសុខទុក្ខ និងចែកស្រូវពូជ ​ជូនប្រជាពលរដ្ឋខ្វះខាត​ នៅស្រុកបាភ្នំ ខេត្តព្រៃវែង​
ព័ត៌មានជាតិ
ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ដ្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ដឹកនាំ​ប្រតិភូ ចូលរួម​កិច្ចប្រជុំ​កំពូល​អាស៊ាន តាម​ប្រព័ន្ធ​វិ​ដេ​អូ​
ព័ត៌មានជាតិ
សេចក្តី​ព្រាង​ច្បាប់ ស្តីពី​ ការអនុម័ត​យល់ព្រម​លើ​ពិធីសារ​ខណ្ឌសីមា និង​បោះបង្គោល​ព្រំដែន​គោក​រវាង​កម្ពុជា និង​វៀតណាម ឆ្លង​ផុត​ព្រឹទ្ធសភា​ហើយ​!
ព័ត៌មានជាតិ
បណ្តាញសង្គម

ទំនាក់ទំនង

#6, Street 272, 120409, Phnom Penh, Cambodia.

089 383 888 / 085 565 557

info@swiftnewsdaily.com | info.swiftnews@gmail.com

ភ្ជាប់ជាមួយយើង

ទាញយកកម្មវិធី