ព្រឹត្តិការណ៍ ០៣​វិច្ឆិកា​៖ ចំនួន​អ្នក​ប៉ះពាល់ ដែល​បានធ្វើ​តេស្ត​រក​មេរោគ​កូ​វីដ កើនឡើង​ដល់ ១៦៨០​នាក់ ក្នុងនោះ អវិជ្ជមាន ១៦៧៦​នាក់​​
SWIFT NEWS ថ្ងៃច័ន្ទ ទី០៧ ខែធ្នូ ឆ្នាំ២០២០ ០០:០០ ព្រឹក

(​ភ្នំពេញ​)៖ ក្រសួងសុខាភិបាល បានប្រកាសថា នៅ​ថ្ងៃទី​១១ ខែវិច្ឆិកា ឆ្នាំ​២០២០ ក្រសួងសុខាភិបាល បានធ្វើ​តេស្ត​អ្នក​ប៉ះពាល់​ក្នុង​ព្រឹត្តិការណ៍ ០៣​វិច្ឆិកា បាន​ចំនួន ៨៨​នាក់ ដែល​លទ្ធផល បង្ហាញថា អវិជ្ជមាន​វីរុស​កូ​វីដ​១៩ ទាំងអស់​។ គិតពី​ថ្ងៃទី​៤ ដល់​ថ្ងៃទី​១១ ខែវិច្ឆិកា ឆ្នាំ​២០២០ សរុប​ចំនួន​តេស្ត ដែល​បានធ្វើ​វិភាគ មាន ២៤៩៧ វត្ថុ​សំណាក ( ក្នុង​ចំនួន​នេះ មាន​អ្នក​ដែល​បានធ្វើ​តេស្ត លើក​ទី​១ ចំនួន ១៦៨០​នាក់ និង​លើក​ទី​២ មាន​ចំនួន ៨១៧ នាក់ ) ដោយ​លទ្ធផល​ពី​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា បាន​បង្ហាញថា មាន​អ្នក​វិជ្ជមាន​វីរុស​កូ​វីដ​១៩ ចំនួន ០៤​នាក់ ( បាន​រាយការណ៍​ជូន​សាធារណជន​រួចហើយ ) ដែល​កំពុង​សម្រាក​ព្យាបាល នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត​។ រីឯ​អ្នកមាន​លទ្ធផល អវិជ្ជមាន​វីរុស​កូ​វីដ​១៩ មាន​ចំនួន ១៦៧៦ នាក់ ( ស្មើនឹង ៩៩,៧៦% នៃ​ចំនួន​អ្នក​ប៉ះពាល់​ក្នុង​ព្រឹត្តិការណ៍ ០៣​វិច្ឆិកា​សរុប​ទាំងអស់ )​។​



អត្ថបទដែលជាប់ទាក់ទង
សម្ដេចក្រឡាហោម ស ខេង អញ្ជើញចុះសួរសុខទុក្ខ និងចែកស្រូវពូជ ​ជូនប្រជាពលរដ្ឋខ្វះខាត​ នៅស្រុកបាភ្នំ ខេត្តព្រៃវែង​
ព័ត៌មានជាតិ
ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ដ្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ដឹកនាំ​ប្រតិភូ ចូលរួម​កិច្ចប្រជុំ​កំពូល​អាស៊ាន តាម​ប្រព័ន្ធ​វិ​ដេ​អូ​
ព័ត៌មានជាតិ
សេចក្តី​ព្រាង​ច្បាប់ ស្តីពី​ ការអនុម័ត​យល់ព្រម​លើ​ពិធីសារ​ខណ្ឌសីមា និង​បោះបង្គោល​ព្រំដែន​គោក​រវាង​កម្ពុជា និង​វៀតណាម ឆ្លង​ផុត​ព្រឹទ្ធសភា​ហើយ​!
ព័ត៌មានជាតិ
ច្បាស់​ហើយ ពេលនេះ​! នឹង​មិនមាន​ការបិទ​ប្រទេស ឬ​រាជធានី​ខេត្ត ឬ​តំបន់​ណាមួយ​នោះទេ​!
ព័ត៌មានជាតិ
ក្លិប​ហាត់ប្រាណ ត្រូវ​បិទ​ជាថ្មី ដើម្បី​ចូលរួម​បង្ការ និង​ទប់ស្កាត់​នូវ​ការឆ្លង​កូ​វីដ​!
ព័ត៌មានជាតិ
ឯកឧត្ដម ប្រាក់ សុខុន បញ្ជាក់ថា សុខភាពរបស់ឯកឧត្ដមល្អជាធម្មតា ហើយធ្វើតេស្ត ២ដង គឺអវិជ្ជមានទាំង ២ដង
ព័ត៌មានជាតិ
បណ្តាញសង្គម

ទំនាក់ទំនង

#6, Street 272, 120409, Phnom Penh, Cambodia.

089 383 888 / 085 565 557

info@swiftnewsdaily.com | info.swiftnews@gmail.com

ភ្ជាប់ជាមួយយើង

ទាញយកកម្មវិធី