WHO និយាយថា វ៉ាក់សាំងប្រឆាំងជំងឺកូវីដ អាចនឹងមាននៅដំណាច់ឆ្នាំនេះ​
SWIFT NEWS ថ្ងៃពុធ ទី០២ ខែធ្នូ ឆ្នាំ២០២០ ០០:០០ ព្រឹក

(អន្តរជាតិ)៖ ប្រធានអង្គការសុខភាពពិភពលោក Tedros Adhanom Ghebreyesus បានថ្លែងនៅក្នុងសុន្ទរកថាទៅកាន់ក្រុមប្រឹក្សាប្រតិបត្តិរបស់អង្គការសុខភាពពិភពលោកថា វ៉ាក់សាំងប្រឆាំងនឹងជំងឺ COVID-19 អាចត្រៀមរួចរាល់នៅដំណាច់ឆ្នាំនេះ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន CNA នៅថ្ងៃទី០៧ ខែតុលា ឆ្នាំ ឆ្នាំ២០២០។

លោកក៏បានអំពាវនាវឱ្យមានសាមគ្គីភាព និងការប្តេជ្ញាចិត្តដោយមេដឹកនាំទាំងអស់ ដើម្បីធានាការចែកចាយវ៉ាក់សាំងស្មើគ្នា នៅពេលប្រទេសពួកគេមានវ៉ាក់សាំង។

COVAX ដែលផ្ដួចផ្ដើមដោយ WHO កំពុងមានវ៉ាក់សាំងពិសោធន៍ចំនួន ៩ ដោយមានគោលបំណងចែកចាយវ៉ាក់សាំងចំនួន ២ពាន់លានដូស នៅចុងឆ្នាំ២០២១។​

នៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាភិបាលរយៈពេល ២ថ្ងៃ ដើម្បីពិនិត្យលើការឆ្លើយតបជាសកលចំពោះជំងឺរាតត្បាត COVID-19 នេះ អង្គការសុខភាពពិភពលោកក៏បានឮការអំពាវនាវពីប្រទេសនានា រួមមាន៖ អាល្លឺម៉ង់ ចក្រភពអង់គ្លេស និងអូស្រ្តាលី ដែលចង់ឱ្យអង្គការនេះមានកំណែទម្រង់ដើម្បីពង្រឹងខ្លួនឡើងវិញ។

ក្នុងនោះលោក Tedros បានមានប្រសាសន៍ថា៖«យើងសង្ឃឹមថានឹងទទួលបាននូវមេរៀនជាក់ស្តែងដែលយើងអាចអនុវត្ត និងរារាំងកុំឱ្យកើតមានរឿងដដែលៗ។ ប៉ុន្តែខ្ញុំចង់ធានាដល់អ្នកថា អង្គការសុខភាពពិភពលោកត្រៀមខ្លួនជាស្រេច ដើម្បីរៀនសូត្រពីរឿងនេះ ហើយនឹងផ្លាស់ប្តូរអង្គការនេះ»៕

អត្ថបទដែលជាប់ទាក់ទង
ចំនួនអ្នកឆ្លងជំងឺកូវីដ១៩ នៅទូទាំងពិភពលោកបានកើនដល់ជាង ៣៦លាននាក់ហើយ
អន្តរជាតិ
ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ មិនមានចេញរោគសញ្ញាជំងឺ COVID-19 ទៀតទេ និងបានបង្ហាញសញ្ញាថាលោកចង់វិលត្រឡប់មករកយុទ្ធនាការឃោសនាបោះឆ្នោតវិញដែរ
អន្តរជាតិ
ស្ថានទូតកម្ពុជា និងមន្ទីរពេទ្យសាកលវិទ្យាល័យ ​SoonChunHyang ចុះ MOU បន្តពង្រីក ​និងពង្រឹងទំនាក់ទំនងវិស័យសុខាភិបាលកម្ពុជា-កូរ៉េ​
អន្តរជាតិ
មេដឹកនាំយោធាអាមេរិកជាន់ខ្ពស់មួយចំនួនត្រូវធ្វើចត្តាឡីស័ក ក្រោយមេបញ្ជាការរងឆ្មាំសមុទ្របានឆ្លងកូវីដ-១៩
អន្តរជាតិ
ប្រព័ន្ធសុវត្ថិភាព T2 របស់ក្រុមហ៊ុន Apple មានភាពចន្លោះប្រហោងដែលមិនអាចកែសម្រួលបាន
អន្តរជាតិ
បណ្តាញសង្គម

ទំនាក់ទំនង

#6, Street 272, 120409, Phnom Penh, Cambodia.

089 383 888 / 085 565 557

info@swiftnewsdaily.com | info.swiftnews@gmail.com

ភ្ជាប់ជាមួយយើង

ទាញយកកម្មវិធី