(ក្រុងយ៉ាំងហ្គោន)៖ គណបក្សកាន់អំណាចរបស់ប្រទេសមីយ៉ាន់ម៉ាបានប្រកាសនៅថ្ងៃចន្ទនេះថា បក្សខ្លួនបានឈ្នះអាសនៈគ្រប់គ្រាន់នៅក្នុងសភា ដើម្បីឈានទៅបង្កើតរដ្ឋាភិបាល បន្ទាប់ពីបាននាំមុខដោយផ្អែកលើការរាប់សន្លឹកឆ្នោតក្រៅផ្លូវការរបស់ខ្លួន។ ឆ្នាំ២០២០គឺជាការបោះឆ្នោតទូទៅលើកទី២របស់ប្រទេសមីយ៉ាន់ម៉ា ចាប់តាំងពីប្រទេសនេះបញ្ចប់ការដឹកនាំដោយយោធាកន្លងមក។
អ្នកនាំពាក្យគណបក្សគឺ លោក Myo Nyunt បានប្រាប់អ្នកកាសែតថា គណបក្សសម្ព័ន្ធជាតិដើម្បីប្រជាធិបតេយ្យ (NLD) ដែលដឹកនាំដោយលោកស្រី អ៊ុងសាន ស៊ូជី បានឈ្នះអាសនៈចំនួន៣២២ នៅក្នុងរដ្ឋសភាទោះបីជាលទ្ធផលផ្លូវការ មិនទាន់ត្រូវបានប្រកាសដោយគណៈកម្មការរៀបចំការបោះឆ្នោតក៏ដោយ។
ការបោះឆ្នោតនៅប្រទេសមីយ៉ាន់ម៉ាឆ្នាំ២០២០នេះ មានពលរដ្ឋជាង៣៧លាននាក់ ហើយចូលរួមប្រកួតប្រមាណ៩០គណបក្សនយោបាយ៕



