TOP NEWS: លោក ពូទីន នឹងមិនអបអរសាទរលោក ចូ បៃដិន ទេដរាបណាបណ្តឹងនិងលទ្ធផលផ្លូវការមិនទាន់ប្រកាស​
SWIFT NEWS ថ្ងៃច័ន្ទ ទី០៧ ខែធ្នូ ឆ្នាំ២០២០ ០០:០០ ព្រឹក

(ម៉ូស្គូ)៖ វិមានក្រឹមឡាំងបាននិយាយកាលពីថ្ងៃច័ន្ទថា ប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀ ពូទីន មិនអបអរសាទរចំពោះលោក ចូ បៃដិន ដែលបានអះអាងថាឈ្នះការបោះឆ្នោតប្រធានាធិបតីអាមេរិកនោះទេ ដោយរង់ចាំរហូតដល់លទ្ធផលចេញជាផ្លូវការ។

មិនដូចមេដឹកនាំពិភពលោកដទៃទៀតទេ លោក ពូទីន នៅស្ងៀមស្ងាត់ចាប់តាំងពីប្រព័ន្ធផ្សព្វផ្សាយអាមេរិកបានហៅការបោះឆ្នោតតាមការពេញចិត្តរបស់ខ្លួនលើបេក្ខជនប្រជាធិបតេយ្យ ហើយបាននិយាយថា លោក ចូ បៃដិន បានឈ្នះសម្លេងឆ្នោតចាំបាច់ចំនួន២៧០រួចហើយ ដើម្បីក្លាយជាប្រធានាធិបតីថ្មី ជំនួសអំណាចលោក ដូណាល់ ត្រាំ។

អ្នកនាំពាក្យវិមានក្រឹមឡាំង លោក ឌីមីទ្រីស្កូវ (Dmitry Peskov) បានប្រាប់អ្នកយកព័ត៌មានថា៖ «តបនឹងសំណួររបស់អ្នកចំពោះការអបអរសាទររបស់លោក ពូទីន លើប្រធានាធិបតីជាប់ឆ្នោតថ្មីសហរដ្ឋអាមេរិក ខ្ញុំសូមនិយាយថា យើងគិតថា វាសមហេតុផលបំផុតក្នុងការរង់ចាំលទ្ធផលផ្លូវការសិន»៕

អត្ថបទដែលជាប់ទាក់ទង
លោក Joe Biden ប្រកាសបង្កើតសមាជិកនៃក្រុមការងារប្រយុទ្ធប្រឆាំងនឹងជំងឺ COVID-19 ស្របពេលករណីឆ្លងនៅអាមេរិកកើនដល់១០លាននាក់
អន្តរជាតិ
ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky ឆ្លងកូវីដ-១៩
អន្តរជាតិ
TOP NEWS: លោកប្រធានាធិបតី ដូណាល់ ត្រាំ ប្រឈមប្រពន្ធសុំលែង!?
អន្តរជាតិ
BREAKING NEWS: ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បណ្តេញរដ្ឋមន្ត្រីការពារជាតិលោក Mark Esper
អន្តរជាតិ
TOP NEWS: មេដឹកនាំពិភពលោកខ្លាំង៤រូបរួមមាន រុស្ស៊ី និង ចិន មិនទាន់អបអរសាទរលោក ចូ បៃដិន នៅឡើយទេ
អន្តរជាតិ
TOP NEWS: ការបដិសេធលទ្ធផល បោះឆ្នោតរបស់លោក ដូណាល់ ត្រាំ ធ្វើឲ្យមានការខ្វែងគំនិតផ្ទៃក្នុង ហើយនឹងធ្វើឲ្យគាំងការផ្ទេរអំណាចនៅសេតវិមាន
អន្តរជាតិ
បណ្តាញសង្គម

ទំនាក់ទំនង

#6, Street 272, 120409, Phnom Penh, Cambodia.

089 383 888 / 085 565 557

info@swiftnewsdaily.com | info.swiftnews@gmail.com

ភ្ជាប់ជាមួយយើង

ទាញយកកម្មវិធី