(អន្តរជាតិ)៖ ការបោះឆ្នោតនៅប្រទេសមីយ៉ាន់ម៉ាធ្វើឡើងនាថ្ងៃទី ៨ ខែវិច្ឆិកា ឆ្នាំ២០២០ ដោយមានគណបក្សនយោបាយ៩០ ចូលរួម ប្រកួត។ នៅរសៀល លទ្ធផលបឋមបង្ហាញថា គណបក្សសម្ព័ន្ធភាពជាតិដើម្បីប្រជាធិបតេយ្យ (NLD) របស់លោកស្រី អ៊ុងសាន ស៊ូជី ត្រូវគេរំពឹងថា នឹងអាចឈ្នះ ហើយបន្តកាន់អំណាចមួយ អាណត្តិទៀត។ ទោះបីជាយ៉ាងណា ការរាប់សន្លឹកកំពុងប្រព្រឹត្តទៅនៅឡើយ។ ការបោះឆ្នោតនៅប្រទេសមីយ៉ាន់ម៉ាឆ្នាំនេះ មានពលរដ្ឋជាង៣៧លាននាក់ ដែលមានសិទ្ធិបោះឆ្នោត បក្សប្រឆាំងក៏មានច្រើន៕



