(ភ្នំពេញ)៖ ឯកឧត្តម ស ថេត ស្នងការនគរបាលរាជធានីភ្នំពេញ និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយសង្កាត់បឹងទំពន់ទី១ នៅព្រឹកថ្ងៃទី៨ ខែវិច្ឆិកានេះ បានអញ្ជើញចុះជួបសំណេះសំណាល និងផ្តល់អំណោយជូនប្រជាពលរដ្ឋចំនួន៣៥៤គ្រួសារ រស់នៅសង្កាត់បឹងទំពុនទី១ខណ្ឌមានជ័យ ដែលជាប្រជាពលរដ្ឋខ្វះខាត និងរងគ្រោះដោយសារជំនន់ទឹកភ្លៀងនាពេលកន្លងមកនេះ។
ក្នុងឱកាសនោះដែរ ឯកឧត្ដម ស ថេត ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ សូមចូលរួមបង្ការ និងទប់ស្កាត់ការឆ្លងរាលដាលវីរុសកូវីដ១៩ដោយពាក់ម៉ាស់នៅពេលចេញទៅក្រៅផ្ទះ និងលាងដៃជាមួយសាប៊ូ ឬអាល់កុលឲ្យបានញឹកញាប់ ជាពិសេសអនុវត្តតាមវិធានណែនាំរបស់ក្រសួងសុខាភិបាល៕




