ក្រសួងសុខាភិបាល ​សម្រេចបិទមន្ទីរសម្រាកព្យាបាលឯកជន លី ស្រីវីណា ​បន្ទាប់ពីមាន​ករណីស្លាប់មេធាវីម្នាក់ក្នុងមន្ទីរពេទ្យ​
SWIFT NEWS ថ្ងៃច័ន្ទ ទី០៧ ខែធ្នូ ឆ្នាំ២០២០ ០០:០០ ព្រឹក

(ភ្នំពេញ)៖ ក្រសួងសុខាភិបាលនៃប្រទេសកម្ពុជា បានសម្រេចបិទមន្ទីរសម្រាកព្យាបាលឯកជនឈ្មោះ លី ស្រីវីណា ដែលមានទីតាំងនៅផ្ទះលេខ ៣៣៩ A ផ្លូវលេខ ១៦៣ សង្កាត់ទួលទំពូង ២ ខណ្ឌចំការមន រាជធានីភ្នំពេញ របស់លោកវេជ្ជបណ្ឌិត ស៊ុយ ប៊ុនថន ជាអ្នកទទួលខសត្រូវមន្ទីរសម្រាកព្យាបាលខាងលើនេះ ដោយមូលហេតុពុំមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ក្នុងការផ្ដល់សេវាសង្គ្រោះអ្នកជំងឺ។ នេះបើតាមសេចក្ដីសម្រេចចុះថ្ងៃទី៨ ខែវិច្ឆិកា។

តាមសេចក្ដីសម្រេចរបស់ក្រសួងបញ្ជាក់ទៀតថា អគ្គនាយកបច្ចេកទេសសុខាភិបាល ប្រធាននាយកដ្ឋានមន្ទីរពេទ្យ ប្រធានមន្ទីរសុខាភិបាលរាជធានីភ្នំពេញ លោកវេជ្ជបណ្ឌិត ស៊ុយ ប៊ុនថន ត្រូវអនុវត្តសេចក្ដីសម្រេចនេះឲ្យមានប្រសិទ្ធភាព។ សេចក្ដីសម្រេចនេះមានប្រសិទ្ធភាពចាប់ពីថ្ងៃចុះហត្ថលេខានេះតទៅ។

សូមបញ្ជាក់ថា កាលពីថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២០ ​បុរសម្នាក់ជាមេធាវី ទេព ពៅ បានស្លាប់នៅក្នុងមន្ទីរពេទ្យ លី ស្រីវីណា បណ្តាលឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ ក៏ដូចជាអ្នកជិតខាង ដែលចូលមកព្យាបាល ​ហើយហេតុការណ៍នេះបានកើតឡើង នៅវេលាម៉ោង៨ និង៣០ នាទីព្រឹក ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២០នេះ នៅគ្លីនិក លី ស្រីវីណា ខាងលើ៕


អត្ថបទដែលជាប់ទាក់ទង
គណៈប្រតិភូព្រឹទ្ធសភា អញ្ជើញដាក់គម្រងផ្កា និងគោរពវិញ្ញាណក្ខន្ធ ក្នុងឱកាសប្រារព្ធពិធីបុណ្យខួបអនុស្សាវរីយលើទី៦៧ នៃទិវាបុណ្យឯករាជ្យជាតិ ៩វិច្ឆិកា
ព័ត៌មានជាតិ
សម្តេចក្រឡាហោម ស ខេង អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបិទការប្រកួតកីឡាប៉េតង់ ពានរង្វាន់ “គរុគុណ” ឆ្នាំ២០២០ នៅពហុកីឡដ្ឋានជាតិអូឡាំពិក រាជធានីភ្នំពេញ
ព័ត៌មានជាតិ
សមាជិក សមាជិការដ្ឋសភា អញ្ជើញដាក់កម្រងផ្កានៅវិមានឯករាជ្យ និងគោរពព្រះវិញ្ញាណក្ខន្ធ និងថ្វាយកម្រងផ្កា ព្រះបរមរូប ព្រះបរមរតនកោដ្ឋ ក្នុងឱកាសខួបលើកទី៦៧ ទិវាឯករាជ្យជាតិ
ព័ត៌មានជាតិ
ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ អញ្ជើញដាក់កម្រងផ្កានៅវិមានឯករាជ្យ និងគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបរមរតនកោដ្ឋ
ព័ត៌មានជាតិ
ឯកឧត្តម ហ៊ុយ វណ្ណៈ ដឹកនាំប្រតិភូ សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា ថ្វាយកម្រងផ្កាគោរពវិញ្ញាណក្ខន្ធព្រះករុណា ព្រះបរមរតនកោដ្ឋ អបអរខួបអនុស្សាវរីយ៍លើកទី៦៧ នៃទិវាបុណ្យឯករាជ្យជាតិ ៩វិច្ឆិកា
ព័ត៌មានជាតិ
អតីតជនសង្ស័យក្នុងសំណុំរឿង ០០៤/០២ អោ អាន បានទទួលមរណភាព ​នៅខេត្តបាត់ដំបង ​ខណៈសំណុំរឿងបានបិទបញ្ចប់​
ព័ត៌មានជាតិ
បណ្តាញសង្គម

ទំនាក់ទំនង

#6, Street 272, 120409, Phnom Penh, Cambodia.

089 383 888 / 085 565 557

info@swiftnewsdaily.com | info.swiftnews@gmail.com

ភ្ជាប់ជាមួយយើង

ទាញយកកម្មវិធី