(អាមេរិក)៖ ក្រោយទទួលបានជ័យជម្នះជាប្រធានាធិបតីសហរដ្ឋអាមេរិកទី៤៦ មានថ្នាក់ដឹកនាំនៅប្រទេសមហាអំណាចបន្តបន្ទាប់បានផ្ញើសារអបអរសាទរទៅកាន់លោក ចូ បៃឌិន។ ក្នុងនោះដែរអ្វីដែលគួរឲ្យចាប់អារម្មណ៍ លោក បារ៉ាក់ អូបាម៉ា ដែលជាអតីតប្រធានាធិបតីអាមេរិកទី ៤៤ ដ៏មានប្រជាប្រិយភាពបានផ្ញើសារយ៉ាងវែងអន្លាយមួយពោរពេញដោយអត្ថន័យយ៉ាងជ្រាលជ្រៅបំផុត ជូនចំពោះលោក ចូ បៃឌិន។
ខាងក្រោមនេះ ជាសារទាំងស្រុងដែលសម្រួលទៅជាភាសាខ្មែរ៖
ខ្ញុំមិនអាចមានមោទកភាព ចំពោះការអបអរសាទរប្រធានាធិបតីបន្ទាប់របស់យើងគឺលោក Joe Biden និង ស្ត្រីទីមួយរបស់យើងគឺលោកស្រី Jill Biden។ ខ្ញុំក៏មិនគួរឱ្យមានមោទកភាពដើម្បីអបអរសាទរ លោកស្រី Kamala Harris និង Doug Emhoff សម្រាប់ការបោះឆ្នោតរបស់លោកស្រី Kamala ក្នុងនាមជាអនុប្រធានប្រធានាធិបតីបន្ទាប់របស់យើង។
នៅក្នុងការបោះឆ្នោតនេះគឺនៅក្រោមកាលៈទេសៈ បទពិសោធន៍ដែលមិនធ្លាប់ជួបប្រទះ តួលេខនៃជនជាតិអាមេរិកកាំងដែលធ្វើការបោះឆ្នោតដែលមិនធ្លាប់មាន។ រាល់សន្លឹកឆ្នោតដែលត្រូវបានគេរាប់ ហើយប្រធានាធិបតី និងអនុប្រធានាធិបតីដែលជាប់ឆ្នោតគឺជាការទទួលបានជ័យជម្នះជាប្រវត្តិសាស្ត្រដែលជាការសម្រេចចិត្តរបស់ជនជាតិអាមេរិកកាំងទាំងអស់។
យើងមានសំណាងណាស់ដែលលោក Joe Biden ទទួលបានអ្វីដែលត្រូវធ្វើដើម្បីក្លាយជាប្រធានាធិបតីដែលគាត់បានត្រៀមខ្លួនរួចជាស្រេចនៅលើផ្លូវដែលគាត់ត្រូវដើរ។ ការឈានជើងចូលទៅកាន់សេតវិមាននៅខែមករា ខាងមុខនេះគាត់នឹងជួបប្រទះនូវបញ្ហាជាច្រើនដែលមិនធ្លាប់មាន ដែលប្រធានាធិបតីពីមុនៗមិនធ្លាប់ជួបប្រទះ ក្នុងនោះមានដូចជា ជំងឺរាតត្បាតរីករាលដាល សេដ្ឋកិច្ច និងប្រព័ន្ធយុត្តិធម៌មិនស្មើភាព ប្រជាធិបតេយ្យដែលកំពុងប្រឈមនឹងគ្រោះថ្នាក់ និងកត្តាអាកាសធាតុកំពុងជួបគ្រោះថ្នាក់។
ខ្ញុំដឹងថាគាត់នឹងធ្វើការងារនេះយ៉ាងល្អបំផុត និងបម្រើនូវផលប្រយោជន៍ចំពោះប្រជាជនអាមេរិកគ្រប់រូបបន្ទាប់ពីលោកបានឈ្នះឆ្នោត។ ដូច្នេះខ្ញុំសូមលើកទឹកចិត្តឱ្យជនជាតិអាមេរិកទាំងអស់ផ្តល់ឱ្យគាត់នូវឱកាស និងផ្តល់ការគាំទ្រដល់គាត់។ លទ្ធផលនៃការបោះឆ្នោតនៅគ្រប់កម្រិតបង្ហាញថាប្រទេសនៅតែបែកបាក់គ្នាយ៉ាងជ្រាលជ្រៅ និងជូរចត់។ វាមិនមែនអាស្រ័យទៅលើលោក Joe និងលោកស្រី Kamala ប៉ុណ្ណោះទេ ប៉ុន្តែយើងម្នាក់ៗត្រូវបំពេញតួនាទីរបស់យើងដើម្បីឈោងទៅរកសុខមាលភាព ការចេះស្ដាប់អ្នកដទៃ កាត់បន្ថយភាពក្ដៅក្រហាយ ការខឹងសម្បារ និងស្វែងរកមូលដ្ឋានរួមដែលត្រូវឆ្ពោះទៅមុខ។ ពួកយើងត្រូវចងចាំថាយើងជាប្រជាជាតិតែមួយនៅក្រោមព្រះ។
ចុងបញ្ចប់ខ្ញុំសូមថ្លែងអំណរគុណដល់អ្នករាល់គ្នាដែលបានធ្វើការរៀបចំ និងស្ម័គ្រចិត្តពីសំណាក់ជនជាតិអាមេរិកាំងទាំងអស់ដែលបានចូលរួមតាមវិធីផ្ទាល់ខ្លួនរបស់ពួកគេ និងអ្នករាល់គ្នាដែលបានបោះឆ្នោតជាលើកដំបូង។ យ៉ាងណាក្ដីការខិតខំរបស់អ្នកទាំងអស់គ្នានាំឱ្យមានភាពចម្រូងចម្រាស់ខ្លះ តែសូមទាំងអស់គ្នារីករាយនឹងលទ្ធផលនៅពេលនេះ។ ខ្ញុំដឹងថាវាអាចនឿយហត់ ប៉ុន្តែដើម្បីឱ្យលទ្ធិប្រជាធិបតេយ្យនេះស្ថិតស្ថេរ វាទាមទារភាពជាពលរដ្ឋសកម្មរបស់យើង និងផ្តោតការយកចិត្តទុកដាក់លើបញ្ហានានា មិនត្រឹមតែក្នុងរដូវកាលបោះឆ្នោតប៉ុណ្ណោះទេ តែគ្រប់ពេលវេលាទាំងអស់។
លទ្ធិប្រជាធិបតេយ្យរបស់យើងត្រូវការយើងទាំងអស់គ្នាជាងពេលណាៗទាំងអស់។ ហើយលោកស្រី Michelle និងខ្ញុំនឹងរង់ចាំគាំទ្រប្រធានាធិបតី និងស្ត្រីដំបូងរបស់យើង ទោះយ៉ាងណាយើងអាចធ្វើបាន៕



