លោកស្រី Kamala Harris បង្កើតប្រវត្តិសាស្ត្រថ្មីដោយនឹងក្លាយជាអនុប្រធានាធិបតីស្ត្រីដំបូងគេរបស់សហរដ្ឋអាមេរិក​
SWIFT NEWS ថ្ងៃច័ន្ទ ទី០៧ ខែធ្នូ ឆ្នាំ២០២០ ០០:០០ ព្រឹក

(សហរដ្ឋអាមេរិក)៖ លោកស្រី ខាម៉ាឡា ហារីស បានបង្កើតប្រវត្តិសាស្ត្រថ្មីដែលនឹងក្លាយជាអនុប្រធានាធិបតីស្ត្រីដំបូងគេរបស់សហរដ្ឋអាមេរិក បន្ទាប់ពីលោក ចូ បៃឌិន ទទួលបានជោគជ័យក្នុងការបោះឆ្នោតជ្រើសរើសប្រធានាធីបតីអាមេរិក។ នេះបើយោងតាមការចុះផ្សាយរបស់​សារព័ត៌មាន VOX នៅយប់ថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២០។

លោក ចូ បៃឌិន ក្លាយជាប្រធានាធិបតីទី៤៦របស់សហរដ្ឋអាមេរិក ដោយយោងតាមលទ្ធផល លោក ចូ បៃឌិន ទទួលបានចំនួនតំណាងអ្នកបោះឆ្នោត ២៩០ ចំណែកលោក ដូណាល់ ត្រាំ ទទួលបានត្រឹមតែ២១៤។

យ៉ាងណាមិញបន្ទាប់ពីមានការប្រកាសនៅតាមបណ្តាសារព័ត៌មាននូវលទ្ធផលឆ្នោត លោកប្រធានាធិបតី ដូណាល់ ត្រាំ បានបដិសេធមិនទទួលស្គាល់ជ័យជម្នះជាក់ស្តែងរបស់លោក ចូ បៃដិន ទេហើយបានប្តេជ្ញាថា នឹងប្តឹងលើករណីរាប់សន្លឹកឆ្នោតនីមួយៗ ដើម្បីធានាការឈ្នះតាមភាពត្រឹមត្រូវ៕

អត្ថបទដែលជាប់ទាក់ទង
ក្រសួងសុខាភិបាល ​សម្រេចបិទមន្ទីរសម្រាកព្យាបាលឯកជន លី ស្រីវីណា ​បន្ទាប់ពីមាន​ករណីស្លាប់មេធាវីម្នាក់ក្នុងមន្ទីរពេទ្យ
ព័ត៌មានជាតិ
សម្ដេចក្រឡាហោម ស ខេង ​ប្រាប់ប្រជាពលរដ្ឋថាពេលនេះ ​សម្ដេចតេជោ និងសម្ដេចកិត្តព្រឹទ្ធបណ្ឌិត ​កំពុងមានសុខភាពល្អប្រសើរ​
ព័ត៌មានជាតិ
ក្រសួងសុខាភិបាល ​ប្រកាសរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ថ្មី ម្នាក់ទៀត ​ជាអង្គរក្សខ្មែរការពារផ្ទាល់គណៈប្រតិភូហុងគ្រី​
ព័ត៌មានជាតិ
អតីតប្រធានាធិបតីអាមេរិក លោក អូបាម៉ា ​ផ្ញើសារទៅលោក ចូ បៃឌិន ពោរពេញដោយអត្ថន័យ ​
ព័ត៌មានជាតិ
TOP NEWS: ​មេដឹកនាំពិភពលោកសំខាន់ៗ​ ផ្ញើសារអបអរសាទរជ័យជម្នះ លោក ចូ បៃដិន​
ព័ត៌មានជាតិ
ឯកឧត្ដម ស ថេត អញ្ជើញចុះជួបសំណេះសំណាល និងផ្តល់អំណោយជូនប្រជាពលរដ្ឋចំនួន៣៥៤គ្រួសារ រស់នៅសង្កាត់បឹងទំពុនទី១
ព័ត៌មានជាតិ
បណ្តាញសង្គម

ទំនាក់ទំនង

#6, Street 272, 120409, Phnom Penh, Cambodia.

089 383 888 / 085 565 557

info@swiftnewsdaily.com | info.swiftnews@gmail.com

ភ្ជាប់ជាមួយយើង

ទាញយកកម្មវិធី