(អន្តរជាតិ)៖ លោក ចូ បៃដិន បានកំពុងបន្តនាំមុខនៅរដ្ឋ៣ថ្មីទៀតក្នុងចំណោមរដ្ឋដែលកំពុងរាប់សន្លឹកឆ្នោតគឺរដ្ឋ Pennsylvania, Georgia និង Nevada។ ការរាប់សន្លឹកឆ្នោតនៅតែដំណើរការនៅក្នុងរដ្ឋចំនួន៥គឺរដ្ឋ Alaska, Georgia, North Carolina, Nevada, និង Pennsylvania។ រហូតមកដល់ពេលនេះ សម្លេងឆ្នោតប្រហែល១៤០លាន ត្រូវបានគេរាប់ហើយ។
ទាំងលោក ដូណាល់ ត្រាំ និងលោក ចូ បៃដិន ត្រូវការសន្លឹកឆ្នោតបោះឆ្នោតចំនួន២៧០សំឡេង ដើម្បីឈ្នះតំណែងប្រធានាធិបតី។ លោក ចូ បៃដិន កំពុងនាំមុខ២៦៤សំឡេង ខណៈលោកប្រធានាធិបតី ដូណាល់ ត្រាំ ទទួលបាន២១៤សំឡេង។ កាលពីថ្ងៃសុក្រ លោក ដូណាល់ ត្រាំ បានព្រមានគូប្រជែងគឺលោក ចូ បៃដិន មិនឱ្យប្រកាសជ័យជម្នះទេ ដោយចាត់ទុកថាជា «ការអះអាងខុស» ហើយថាសេតវិមាននិងព្រមានចាត់នីតិវិធីច្បាប់។ បាតុកម្មតវ៉ាប្រឆាំងលទ្ធផលឆ្នោត និងការការពារសន្លឹកឆ្នោតបានកំពុងផ្ទុះឡើងពេញសហរដ្ឋអាមេរិក ហើយកន្លែងខ្លះបានឈានដល់ «កុប្បកម្ម»៕



