GOOD NEWS៖ មាន​អ្នកជា​សះស្បើយ​ម្នាក់ នៅថ្ងៃនេះ​!​
SWIFT NEWS ថ្ងៃអង្គារ ទី០១ ខែធ្នូ ឆ្នាំ២០២០ ០០:០០ ព្រឹក

(​ភ្នំពេញ​)៖ ក្រសួងសុខាភិបាល បានប្រកាសថា មាន​អ្នកជំងឺ​កូ​វីដ​១៩ ម្នាក់ បានជា​សះស្បើយ កាលពី​ថ្ងៃទី​០៥ ខែតុលា ឆ្នាំ​២០២០​។ ជា​សរុប មកដល់ពេលនេះ នៅ​ទូទាំងប្រទេស មាន​អ្នកជំងឺ​កូ​វីដ​១៩ ចំនួន ២៧៦​នាក់ ត្រូវបាន​ព្យាបាល​ជាសះស្បើយ និង ៤​នាក់ កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​។​

​សេចក្តីប្រកាស​របស់​ក្រសួងសុខាភិបាល នៅ​ព្រឹក​ព្រលឹម​ថ្ងៃទី​០៦ ខែតុលា ឆ្នាំ​២០២០ បង្ហាញថា អ្នកជំងឺ​កូ​វីដ​១៩ ដែល​បានជា​សះស្បើយ​ម្នាក់នេះ ជា​បុរស​ជនជាតិ​ចិន អាយុ ២៨​ឆ្នាំ ជា​អ្នកដំណើរ​មកពី​ប្រទេស​ហ្វីលីពីន ដោយបាន​បន្ត​ជើងហោះហើរ នៅ​ប្រទេស​កូរ៉េខាងត្បូង មកដល់​កម្ពុជា នៅ​ថ្ងៃទី​២៧ ខែកញ្ញា ឆ្នាំ​២០២០​។ បុរស​ជនជាតិ​ចិន​នេះ ត្រូវបាន​ព្យាបាល​ជាសះស្បើយ ដោយ​ទទួលបាន​លទ្ធផល​តេស្ត​អវិជ្ជមាន​វីរុស​កូ​វីដ​១៩ ចំនួណ ២​ដង និង​ត្រូវបាន​អនុញ្ញាត​ឲ្យ​ចេញពី​មន្ទីរពេទ្យ​ចាក់អង្រែ រាជធានី​ភ្នំពេញ ហើយ​៕

អត្ថបទដែលជាប់ទាក់ទង
រដ្ឋសភា បន្ត​ពិភាក្សា និង​អនុម័ត​សេចក្តីព្រាងច្បាប់​សំខាន់ៗ បម្រើ​វិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និង​កិច្ចសហប្រតិបត្តិការ​អន្តរជាតិ​
ព័ត៌មានជាតិ
ព្រះមហាក្សត្រ និង​សម្តេចម៉ែ យាង​ទៅ​ប៉េកាំង ដើម្បី​ពិនិត្យ និង​ព្យាបាល​ព្រះរាជសុខភាព​
ព័ត៌មានជាតិ
ករណី​គប់​កញ្ចក់​រថយន្ត នៅលើ​ដងផ្លូវ​ជាតិ​លេខ​៥ ត្រូវបាន​ស្នងការ​នគរបាល​ខេត្តកំពង់ឆ្នាំង បំភ្លឺ និង​បញ្ជា​ឲ្យ​កម្លាំង​ជំនាញ ស្រាវជ្រាវ ស៊ើបអង្កេត និង​បង្ក្រាប ព្រមទាំង​ដាក់​កម្លាំង​ចេញ​ល្បាត​
ព័ត៌មានជាតិ
កម្ពុជា បន្ត​ទទួលរង​ឥទ្ធិពល​ខ្យល់ព្យុះ បង្ក​ឲ្យ​មាន​ភ្លៀង​ធ្លាក់​រាយប៉ាយ ក្នុង​កម្រិត​ពី​បង្គួរ ទៅ​ច្រើន ចាប់ពី​ថ្ងៃទី​០៧-០៩​តុលា​
ព័ត៌មានជាតិ
ផ្លូវ​ក្រុង ៣៤​ខ្សែ នៅ​ខេត្ត​ព្រះសីហនុ ចាក់​បេតុង និង​ដាក់លូ សម្រេចបាន ១០០% នៅសល់តែ​រៀបចំ​ខឿន កម្រាល​ក្រា​នី​ត ដាក់​បង្គោល​ភ្លើង ដាំ​ដើមឈើ និង​ផ្កា​
ព័ត៌មានជាតិ
នៅថ្ងៃនេះ ព្រះមហាក្សត្រ យាង​ទៅ​ទីក្រុង​ប៉េកាំង ប្រទេស​ចិន ដើម្បី​ពិនិត្យ​ព្យាបាល​ព្រះរាជសុខភាព
ព័ត៌មានជាតិ
បណ្តាញសង្គម

ទំនាក់ទំនង

#6, Street 272, 120409, Phnom Penh, Cambodia.

089 383 888 / 085 565 557

info@swiftnewsdaily.com | info.swiftnews@gmail.com

ភ្ជាប់ជាមួយយើង

ទាញយកកម្មវិធី