ក្រសួងសាធារណការ ​បែងចែកក្រុមចុះពិនិត្យស្ថានភាពផ្លូវថ្នល់ខូចខាត ​ដើម្បីត្រៀមជួសជុលឆាប់ៗនេះ​​
SWIFT NEWS ថ្ងៃច័ន្ទ ទី០៧ ខែធ្នូ ឆ្នាំ២០២០ ០០:០០ ព្រឹក

(ភ្នំពេញ)៖ ក្រោយពីស្ថានភាពជំនន់ទឹកភ្លៀងបានធូរស្រាល ថ្នាក់ដឹកនាំរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន មន្ទីរសាធារណការ និងដឹកជញ្ជូនតាមបណ្តាខេត្ត បានសហការជាមួយអង្គភាព និងស្ថាប័នពាក់ព័ន្ធ បាន និងកំពុងចុះពិនិត្យស្ថានភាព និងវាយតម្លៃផលប៉ះពាល់ផ្លូវថ្នល់ ដែលរងគ្រោះពីជំនន់ទឹកភ្លៀងរួមមាន៖

⁃ ចុះពិនិត្យកំណាត់ផ្លូវក្នុងខេត្តបាត់ដំបង ដឹកនាំដោយឯកឧត្តម តូច ចាន់កុសល រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន ដោយមានការចូលរួមពីមន្ត្រីជំនាញមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តបាត់ដំបង និងអង្គភាព ស្ថាប័នពាក់ព័ន្ធ

⁃ ចុះពិនិត្យផ្លូវជាតិលេខ៥ ផ្លូវខេត្តលេខ២៦៨អា លេខ១៥៦ដេ លេខ១៥៦សេ លេខ៥៦ លេខ៥៦ដេ លេខ២៥៦៦ លេខ២៥៦៣ លេខ២៥៦ដេ លេខ១៥៩អឺ (ស្ថិតក្នុងខេត្តបន្ទាយមានជ័យ) ដឹកនាំដោយ ឯកឧត្តម សួន រចនា រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន ដែលមានការចូលរួមពី មន្ត្រីជំនាញ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តបន្ទាយមានជ័យ សហការជាមួយ កងវិស្វកម្មក្រសួងការពារជាតិ 

⁃ ចុះពិនិត្យផ្លូវថ្នល់ក្នុងភូមិសាស្ត្រ ក្នុងខេត្តកំពង់ឆ្នាំង និងខេត្តពោធិ៍សាត់ ដឹកនាំដោយ ឯកឧត្តម ផែង សុវិជ្ជានោ រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន ដោយមានការចូលរួមពីមន្ត្រីជំនាញ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ឆ្នំាង និងពោធិ៍សាត់ សហការជាមួយ កងវិស្វកម្មក្រសួងការពារជាតិ 

⁃ ចុះពិនិត្យកំណាត់ផ្លូវជាតិលេខ៦ ផ្លូវខេត្តលេខ២៦៤ប៊ី ផ្លូវខេត្តលេខ២៦៤ដេ ផ្លូវខេត្ត៥០ស៊ី (ស្ថិតក្នុងខេត្តកំពង់ធំ) កំណាត់ផ្លូវជាតិលេខ៩៤ និងលេខ៩២ (ស្ថិតក្នុងខេត្តព្រះវិហារ) ដឹកនាំដោយ ឯកឧត្តម បុង ប៊ុនហួន រដ្ឋលេខាធិការ ឯកឧត្តម នូ វឌ្ឍនៈ អនុរដ្ឋលេខាធិការ នៃក្រសួងសាធារណការ និងដឹកជញ្ជូន និងមានការចូលរួមពីមន្ត្រីជំនាញ និងមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ធំ និងព្រះវិហារ

⁃ ចុះពិនិត្យខ្សែផ្លូវលេខ២៦០ និងផ្លូវជាតិលេខ២០ (ស្ថិតក្នុងខេត្តកណ្តាល) ដឹកនាំដោយ ឯកឧត្តមបណ្ឌិត យិត បុណ្ណា រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន ដោយមានការចូលរួមពីមន្ត្រីជំនាញ សហការជាមួយអង្គភាព និងស្ថានប័នផ្សេងៗ។

សូមបញ្ជាក់ថា ការចុះត្រួតពិនិត្យនេះ ដើម្បីចាត់វិធានការដោះស្រាយបន្ទាន់ ការលើកគម្រោងស្ដារ ជួសជុល លើកកម្រិតផ្លូវថ្នល់ សម្រួលការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ និងការដឹកជ ញ្ជូនទំនិញគ្រប់ប្រភេទ ក៏ដូចជា បង្ការហានិភ័យ ដែលអាចកើតមានដោយជំនន់ទឹកភ្លៀងបង្ករដោយបម្រែបម្រួលអាកាសធាតុ នៅពេលអនាគតខាងមុខ៕

អត្ថបទដែលជាប់ទាក់ទង
TOP NEWS: សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថាលោកមានសុខភាពល្អ និងបន្តបំពេញការងារជាធម្មតា
ព័ត៌មានជាតិ
កងរាជអាវុធហត្ថ រាជធានី​ភ្នំពេញ ឃាត់ខ្លួន​យុវជន​ប្រុស​ស្រី ១៣​នាក់ ពាក់ព័ន្ធ​ករណី​គ្រឿងញៀន​
ព័ត៌មានជាតិ
TOP NEWS: រដ្ឋាភិបាលចិន នឹងថ្វាយគ្រឿងឥស្សរិយយស «មិត្តភាព នៃសាធារណរដ្ឋប្រជាមានិតចិន» ដល់សម្តេចម៉ែ នៅថ្ងៃស្អែកនេះ
ព័ត៌មានជាតិ
​គ្រឹះស្ថាន​អប់រំ​ចំនួន២របស់ថៃ ​ផ្តល់អាហារូបករណ៍​​ថ្នាក់​​បណ្ឌិត បរិញ្ញាបត្រ​ជាន់ខ្ពស់ និង​បរិញ្ញាបត្រ​​ ​ដល់និស្សិត​កម្ពុជា ​និង​ប្រទេស​នានា​
ព័ត៌មានជាតិ
កម្ពុជា ចូលរួមក្នុងព្រឹត្តិការណ៍ពិព័រណ៍នាំចូលអន្តរជាតិចិនលើកទី៣ នៅទីក្រុងសៀងហៃ ប្រទេសចិន​
ព័ត៌មានជាតិ
ដំណើរការសាងសង់រោងចក្រប្រព្រឹត្តកម្មទឹកស្អាតបាក់ខែង ​ជំហានទី១ ​សម្រេចបានប្រមាណ ១០ភាគរយ​
ព័ត៌មានជាតិ
បណ្តាញសង្គម

ទំនាក់ទំនង

#6, Street 272, 120409, Phnom Penh, Cambodia.

089 383 888 / 085 565 557

info@swiftnewsdaily.com | info.swiftnews@gmail.com

ភ្ជាប់ជាមួយយើង

ទាញយកកម្មវិធី