Good News៖ ថ្នាក់ដឹកនាំ និង​មន្ត្រីរាជការ​នៃ​ក្រសួងការបរទេស​ទាំង​អស់ ដែល​បានធ្វើ​តេស្ត មិនមាន​ឆ្លង​ជំងឺ​កូ​វីដ​១៩​ទេ​!​
SWIFT NEWS ថ្ងៃច័ន្ទ ទី០៧ ខែធ្នូ ឆ្នាំ២០២០ ០០:០០ ព្រឹក

(​ភ្នំពេញ​)៖ ក្រសួងការបរទេស បានប្រកាស​នៅ​ព្រឹក​ថ្ងៃទី​៥ ខែវិច្ឆិកា ឆ្នាំ​២០២០ ថា កាលពី​ថ្ងៃទី​០៤ ខែវិច្ឆិកា ឆ្នាំ​២០២០ ថ្នាក់ដឹកនាំ និង​មន្ត្រីរាជការ​នៃ​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ ដែល​បាន​ជួប និង​ប្រាស្រ័យ​ទាក់ទង​ផ្ទាល់​ជាមួយ​គណៈប្រតិភូ​ហុង​គ្រី ដឹកនាំ​ដោយ​ឯកឧត្តម ភើ​ធើ ស៊ី​ចា​តូ ( Péter Szijjártó ) រដ្ឋមន្ត្រីការបរទេស និង​ពាណិជ្ជកម្ម​ហុង​គ្រី បានធ្វើ​តេស្ត​សំណាក​រក​វីរុស កូ​វីដ​១៩​។ នៅ​ព្រឹក​ថ្ងៃទី​៥ ខែវិច្ឆិកា ឆ្នាំ​២០២០ នេះ ក្រសួងសុខាភិបាល បាន​បញ្ជាក់ថា ថ្នាក់ដឹកនាំ និង​មន្ត្រីរាជការ​នៃ​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​ទាំងអស់ ដែល​បានធ្វើ​តេស្ត មាន​លទ្ធផល​អវិជ្ជមាន​កូ​វីដ​-១៩​។​

​ទោះជា​យ៉ាងនេះ​ក្តី ក្រសួងការបរទេស បាន​គូសបញ្ជាក់ថា «​ថ្នាក់ដឹកនាំ និង​មន្ត្រីរាជការ​ពាក់ព័ន្ធ​ទាំងអស់ នឹង​បន្តធ្វើ​ច​ត្តា​ឡី​ស័ក​រយៈពេល ១៤​ថ្ងៃ​ទៀត និង​រង់ចាំ​ការធ្វើ​តេស្ត​ជា​បន្តបន្ទាប់​ទៀត តាម​ការកំណត់​របស់​ក្រសួងសុខាភិបាល​»៕​

អត្ថបទដែលជាប់ទាក់ទង
កម្ពុជា ចូលរួមក្នុងព្រឹត្តិការណ៍ពិព័រណ៍នាំចូលអន្តរជាតិចិនលើកទី៣ នៅទីក្រុងសៀងហៃ ប្រទេសចិន​
ព័ត៌មានជាតិ
ដំណើរការសាងសង់រោងចក្រប្រព្រឹត្តកម្មទឹកស្អាតបាក់ខែង ​ជំហានទី១ ​សម្រេចបានប្រមាណ ១០ភាគរយ​
ព័ត៌មានជាតិ
ក្រសួងសាធារណការ ​បែងចែកក្រុមចុះពិនិត្យស្ថានភាពផ្លូវថ្នល់ខូចខាត ​ដើម្បីត្រៀមជួសជុលឆាប់ៗនេះ​
ព័ត៌មានជាតិ
Top News: ក្រុមបាតុកររាប់រយនាក់នៅសហរដ្ឋអាមេរិក នាំគ្នាចេញមកតវ៉ានៅតាមដងផ្លូវ ទាមទារឱ្យរាប់សន្លឹកឆ្នោតទាំងអស់
ព័ត៌មានជាតិ
ក្រុមយុទ្ធនាការរបស់ប្រធានាធិបតី ដូណាល់ ត្រាំ ប្ដឹងការរាប់សន្លឹកឆ្នោតនៅក្នុងរដ្ឋសំខាន់ៗចំនួន៣
ព័ត៌មានជាតិ
វិភាគ៖ ការតវ៉ាលើលទ្ធផលការបោះឆ្នោតនៅអាមេរិកអាចផ្ទុះឡើង
ព័ត៌មានជាតិ
បណ្តាញសង្គម

ទំនាក់ទំនង

#6, Street 272, 120409, Phnom Penh, Cambodia.

089 383 888 / 085 565 557

info@swiftnewsdaily.com | info.swiftnews@gmail.com

ភ្ជាប់ជាមួយយើង

ទាញយកកម្មវិធី