(អន្តរជាតិ)៖ ក្រុមយុទ្ធនាការរបស់ប្រធានាធិបតី ដូណាល់ ត្រាំ បានដាក់ពាក្យបណ្តឹង សម្រាប់ការរាប់សន្លឹកឆ្នោតនៅរដ្ឋPennsylvania Michigan និងរដ្ឋgeorgia ក្រោយរដ្ឋសំខាន់ៗទាំងនេះត្រូវបានបក្សប្រជាធិបតេយ្យនាំមុខ។ នេះបើយោងតាមការចុះផ្សាយរបស់ CNA នៅថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២០។
បណ្ដឹងនេះរួមជាមួយបញ្ហាប្រឈមផ្នែកច្បាប់របស់គណបក្សសាធារណរដ្ឋ ដែលមានស្រាប់នៅក្នុងរដ្ឋ Pennsylvania និងNevada ដោយទាមទារឱ្យមានការចូលមើលកាន់តែលម្អិត សម្រាប់អ្នកឃ្លាំមើលទៅទីតាំងដែលសន្លឹកឆ្នោតកំពុងដំណើរការនិងរាប់ និងការព្រួយបារម្ភពីការបាត់សន្លឹកឆ្នោត។
ពួកគេក៏នឹងស្នើសុំឱ្យមានការរាប់ឡើងវិញនៅរដ្ឋ Wisconsin ហើយបានលើកឡើងពីភាពមិនប្រក្រតីនៅក្នុងតំបន់ជាច្រើននៃរដ្ឋ Wisconsin ដោយចោទថាមិនផ្តល់ព័ត៌មានជាក់លាក់។
មកទល់ពេលនេះលោក ចូ បាយដិន កំពុងនាំមុខជាមួយលទ្ធផល ២៦៤ ទល់នឹង ២១៤ សំឡេង។ លោក ត្រាំ តែងតែចោទប្រកាន់ថាការបោះឆ្នោត ឆ្នាំ២០២០នេះ គឺពោរពេញដោយអំពើពុករលួយ និងការក្លែងបន្លំសន្លឹកឆ្នោត។
ចំពោះបញ្ហានេះ លោក ចូ បៃឌិន បាននិយាយថា គ្រប់រដ្ឋទាំងអស់គួរតែបន្តក្នុងការរាប់សន្លឹកឆ្នោត លោកបន្ថែមថា «គ្មាននរណាម្នាក់នឹងដកលទ្ធិប្រជាធិបតេយ្យចេញពីពួកយើងនោះទេ»។ យ៉ាងណាមិញយុទ្ធនាការរបស់លោក ចូ បៃឌិន ក៏មិនបានធ្វើអត្ថាធិប្បាយភ្លាមៗលើបណ្តឹងថ្មីនៅក្នុងរដ្ឋMichigan និងPennsylvania ស្តីពីការចូលទៅកាន់អ្នកសង្កេតការណ៍ឡើយ៕




