(ភ្នំពេញ)៖ គិតត្រឹមរយៈពេល១០ខែ នៃឆ្នាំ២០២០ ប្រាក់ចំណូលដែលកម្ពុជាទទួលបានពីការនាំចេញអង្ករ ទៅក្រៅប្រទេស មានការកើនឡើងជិត៤៧លានដុល្លារសហរដ្ឋអាមេរិក ដែលកំណើននេះស្មើនឹង១៥% បើប្រៀបធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០១៩។ នេះបើតាមរបាយការណ៍ដែលផ្សព្វផ្សាយដោយសហព័ន្ធស្រូវអង្ករកម្ពុជា។
របាយការណ៍បានបញ្ជាក់ថា ជារួម ទឹកប្រាក់សរុបដែលកម្ពុជាទទួលបានពីការនាំចេញអង្ករក្នុងរយៈពេល១០ខែ មានចំនួន ៣៦៦.៤៤លានដុល្លារសហរដ្ឋអាមេរិក ហើយការនាំចេញក្នុង១០ខែនេះ ក៏មានការកើនឡើង ជិត២០%ផងដែរ៕




