ទោះបីមិនមានឆ្លងកូវីដ១៩ តែសម្តេចតេជោ ហ៊ុន សែន ​ដាក់ខ្លួនដាច់ ដោយឡែក១៤ថ្ងៃ ​និងអាក់ខានកម្មវិធីសំខាន់ៗមួយចំនួន​​
SWIFT NEWS ថ្ងៃច័ន្ទ ទី០៧ ខែធ្នូ ឆ្នាំ២០២០ ០០:០០ ព្រឹក

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាក់ផ្លូវការថា សម្តេច ព្រមទាំងសម្តេចកិត្តិព្រឹទ្ធ​បណ្ឌិត និងអ្នកនៅជិតសរុប១៨រូប «លទ្ធផលនៃការធ្វើតេស្តគឺបញ្ជាក់ថាអវិជ្ជមានទាំងអស់មិនមានអ្នកណាឆ្លងជម្ងឺកូវីដ១៩នោះទេ»។

ទោះបីខ្ញុំមិនមានឆ្លងកូវីដ១៩ក្តី តែដើម្បីសុវត្ថិភាពទាំងអស់គ្នាគ្រូពេទ្យតម្រូវឲ្យសម្តេចតេជោ ហ៊ុន សែន រស់នៅដាច់ដោយឡែករយៈពេល១៤ថ្ងៃ សូម្បីតែភរិយា កូន និងចៅ ក៏មិនអាចជួបបានដែរ។

ជាមួយគ្នានេះ សម្តេចតេជោ ហ៊ុន សែន បានផ្ញើសារចំពោះការអាក់ខានកម្មវិធីសំខាន់ៗមួយចំនួនដូចខាងក្រោម៖ 

- ទួលព្រះបង្គំសូមព្រះរាជទានទោសពីអង្គព្រះមហាក្សត្រ និងហ្លួងម៉ែ ដែលទួលព្រះបង្គំមិនអាចដង្ហែរព្រះអង្គយាងមកពីសាធារណរដ្ឋប្រជាមានិតចិន និងដង្ហែរ​ព្រះអង្គប្រារព្ធពិធីបុណ្យឯករាជ្យជាតិ ៩វិច្ឆិកាបាន។

- សូមអភ័យទោសពីបងប្អូនជនរួមជាតិនៅខេត្តពោធិសាត់ បាត់ដំបង និង បន្ទាយមានជ័យ ដែលខ្ញុំមិនអាចចូលរួមចែកស្រូវពូជ និងជំនួយសង្រ្គោះបានដែលខ្ញុំនឹងចាត់តំណាងទៅចែកជំនួស។

- សូមលើកពេលថ្ងៃបើកការដ្ឋានសាងសង់ផ្លូវ៣៨ខ្សែនៅខេត្តសៀមរាបដែលគ្រោងធ្វើនៅថ្ងៃ១៦ វិច្ឆិកា ២០២០ ទៅពេលក្រោយវិញ។

- សូមអាធ្យាស្រ័យពីសំណាក់ប្រមុខរដ្ឋប្រមុខរដ្ឋាភិបាលអាស៊ាននិងដៃគូពាក់ព័ន្ធទាំងអស់ដែលខ្ញុំមិនអាចចូលរួមប្រជុំបានដែលខ្ញុំនឹងចាត់តំណាងចូលរួមពីថ្ងៃ១២ ដល់ថ្ងៃ១៥ វិច្ឆិកា ២០២០ខាងមុខនេះ។ 

សម្តេចតេជោបានបន្តថា «ទោះត្រូវអាក់ខានចេញពីផ្ទះដែលជាការតម្រូវរបស់គ្រូពេទ្យក្នុងការធ្វើចត្តាឡីស័ក១៤ថ្ងៃ តែខ្ញុំនៅតែបំពេញការងារដោយពិនិត្យសម្រេច និងចុះហត្ថលេខាលើឯកសារនានារបស់រាជរដ្ឋាភិបាលបានដដែល។ សមាជិករាជរដ្ឋាភិបាល អភិបាលខេត្ត និងមេបញ្ជាការកងកម្លាំងប្រដាប់អាវុធនៅតែអាចរាយការណ៏ឬសុំយោបល់ខ្ញុំបានដដែល។ ខ្ញុំនៅតែអាចហាត់ប្រាណរាប់ទាំងវាយកូនគោលនៅក្នុងបរិវេណផ្ទះបានដដែល គ្រាន់តែមិនឱយមនុស្សដទៃមកជិតប៉ុណ្ណោះ។ នេះជាវិធីដែលល្អបំផុតដើម្បីសុវត្ថិភាព និងសុខភាពទាំងអស់គ្នា»។

ជាមួយគ្នានេះ សម្តេចតេជោ ហ៊ុន សែន អរគុណចំពោះបងប្អូនជនរួមជាតិទាំងក្នុង និងក្រៅប្រទេស ដែលបារម្ភពីសុខភាព និងជូនពរដល់សម្តេច៕

អត្ថបទដែលជាប់ទាក់ទង
ក្រសួងអប់រំឲ្យផ្អាកការសិក្សា១៤ថ្ងៃ ​ចំពោះគ្រឹះស្ថានសិក្សាដែលមាន​បុគ្គលិក ​និងសិស្ស​និស្សិត ​ជួប​ផ្ទាល់​ជាមួយប្រមុខ​ការទូត​ហុង​គ្រី​
ព័ត៌មានជាតិ
TOP NEWS: ​រដ្ឋមន្ត្រីការបរទេស ហុងគ្រី ​ត្រូវបានអាជ្ញាធរថៃរៀបចំឲ្យហោះហើរត្រឡប់ទៅប្រទេសខ្លួនវិញ​
ព័ត៌មានជាតិ
អាជ្ញាធរនឹងបំផ្លាញផលិតផលក្លែងក្លាយ​ ដែលចាប់បានជាង៥០០តោន នៅថ្ងៃស្អែក​
ព័ត៌មានជាតិ
អភិបាលខេត្តកំពង់ចាម ​ជំរុញឲ្យគណៈកម្មការចម្រុះថ្នាក់ខេត្ត ​ចុះដោះស្រាយបញ្ហាសេសសល់របស់អាជីវករផ្សារព្រែកដំបូក​ ឲ្យបានឆាប់រហ័ស​
ព័ត៌មានជាតិ
​ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា នាំយកស្រូវពូជប្រមាណ ១៥០០តោន ​ចែកជូនដល់ប្រជាពលរដ្ឋចំនួន ​២៧៦២គ្រួសារ ​ដែលរងផលប៉ះពាល់ និងខូចខាតស្រូវ​ ក្នុងខេត្តត្បូងឃ្មុំ
ព័ត៌មានជាតិ
បណ្តាញសង្គម

ទំនាក់ទំនង

#6, Street 272, 120409, Phnom Penh, Cambodia.

089 383 888 / 085 565 557

info@swiftnewsdaily.com | info.swiftnews@gmail.com

ភ្ជាប់ជាមួយយើង

ទាញយកកម្មវិធី