(សហរដ្ឋអាមេរិក)៖ កុមារប្រមាណជាង ៨៥០,០០០ នាក់ នៅសហរដ្ឋអាមេរិកត្រូវបានគេធ្វើរោគវិនិច្ឆ័យឃើញថា បានឆ្លងជំងឺ COVID-19 ចាប់តាំងពីការចាប់ផ្តើមរាតត្បាតនៃជំងឺ COVID-19។ នេះបើយោងតាមការចុះផ្សាយរបស់ CGTN នៅថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២០។
យោងតាមរបាយការណ៍បានឱ្យដឹងថា ករណីឆ្លងថ្មីលើកុមារសរុបចំនួន ៦១,៤៤៧ នាក់ ត្រូវបានរាយការណ៍កាលពីសប្តាហ៍មុន គិតចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៩ ខែតុលា ដែលជាចំនួនខ្ពស់បំផុតចាប់តាំងពីការរាតត្បាតរាលដាលបានចាប់ផ្តើម។ សូម្បីតែកាលពីក្នុងខែតុលា មានករណីលើកុមារជិត ២០០ ០០០ នាក់ ដែលត្រូវបានរាយការណ៍នៅក្នុងប្រទេស។
កុមារសរុបចំនួន ៨៥៣,៦៣៥ នាក់ ត្រូវបានរាយការណ៍ថាឆ្លងជំងឺ COVID-19 នៅក្នុងសហរដ្ឋអាមេរិក។ ពោលគឺកុមារ ១,១៣៤ នាក់ ក្នុងចំណោម ១០០,០០០ នាក់ នៃចំនួនប្រជាជនសរុបបានឆ្លងជំងឺ COVID-19 ។ ប៉ុន្តែយ៉ាងណាក៏ដោយគេសង្កេតឃើញថា កុមារមានអត្រាស្លាប់ទាប បើធៀបនឹងមនុស្សវ័យចំណាស់ ឬវ័យកណ្ដាល៕



