នាយឧត្តមសេនីយ៍ ឆៃ ស៊ីណារិទ្ធ ​រំលឹកដល់កងកម្លាំងពាក់ព័ន្ធទាំងអស់ ត្រូវថែរក្សាសន្តិសុខ ​សណ្តាប់ធ្នាប់ឲ្យបានល្អក្នុងទិវាបុណ្យឯករាជ្យជាតិ ​៩វិច្ឆិកា​
SWIFT NEWS ថ្ងៃច័ន្ទ ទី០៧ ខែធ្នូ ឆ្នាំ២០២០ ០០:០០ ព្រឹក

(ភ្នំពេញ)៖ ឯកឧត្តម នាយឧត្តមសេនីយ៍ ឆៃ ស៊ីណារិទ្ធ អគ្គស្នងការរងនគរបាលជាតិ បានណែនាំដល់កងកម្លាំងគ្រប់ប្រភេទទាំងអស់ ត្រូវថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ឲ្យបានល្អក្នុងបរិវេណ នៃឱកាសប្រារព្ធព្រះរាជពិធីបុណ្យខួបអនុស្សាវរីយ៍លើកទី ៦៧ នៃទិវាបុណ្យឯករាជ្យជាតិ៩ វិច្ឆិកា ឆ្នាំ២០២០ ខណៈព្រះរាជពិធីនេះនៅសល់តែប្រាំថ្ងៃទៀត។

ថ្លែងនៅក្នុងកិច្ចប្រជុំផែនការការពារសន្តិសុខ សណ្តាប់ធ្នាប់ ក្នុងឱកាសប្រារព្ធព្រះរាជពិធីបុណ្យខួបអនុស្សាវរីយ៍លើកទី ៦៧ នៃទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា នាព្រឹកថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២០នេះ នៅនាយកដ្ឋានអង្គរក្ស ឯកឧត្តម នាយឧត្តមសេនីយ៍ ឆៃ ស៊ីណារិទ្ធ អគ្គស្នងការរងនគរបាលជាតិ តំណាង ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានលើកឡើងថា កិច្ចការងារសន្តិសុខ សណ្តាប់ធ្នាប់ គឺជាកត្តាសំខាន់បំផុតក្នុងកម្មវិធីដ៏ប្រវត្តិសាស្រ្តនេះ បូករួមទាំងការប្រុងប្រយ័ត្ន និងកិច្ចការពារនូវមេរោគកូវិដ១៩ផងនោះ។

ឯកឧត្តម នាយឧត្តមសេនីយ៍ បានបន្តថា «គឺពាក់ព័ន្ធទាំងអស់ ត្រូវយកចិត្តទុកដាក់ខ្ពស់ពង្រឹងសុវត្ថិភាព សន្តិសុខ សណ្តាប់ធ្នាប់ ទាំងនៅជុំវិញ និងនៅក្នុងបរិវេណព្រះរាជពិធី ធ្វើយ៉ាងណាសម្រួលចរាចរណ៍អោយមន្រ្តីរាជការ សិស្សានុសិស្ស ដែលមានភារកិច្ចចូលរួមព្រះរាជពិធីអោយបានល្អប្រសើរ ថែមទាំងត្រៀមសម្ភារឲ្យបានគ្រប់គ្រាន់ទាំងអស់ក្នុងកិច្ចការពារ និងទប់ស្កាត់នូវមេរោគកូវិដ-១៩ ស្របទៅតាមការណែនាំរបស់រាជរដ្ឋាភិបាល ក៏ដូចជាក្រសួងសុខាភិបាល ដែលបានដាក់មកនោះ»។

សូមរំលឹកថា នៅក្នុងកិច្ចប្រជុំនេះ មានការចូលរួមពី ឯកឧត្តមអគ្គស្នងការរង អភិបាលរងរាជធានីភ្នំពេញ អភិបាលរងខេត្តកណ្តាល បញ្ជាការដ្ឋានអង្គរក្ស កងរាជអាវុធហត្ថលើផ្ទៃប្រទេស តំណាងអង្គភាពCMAC តំណាងអគ្គិសនីកម្ពុជា តំណាងក្រសួងសុខាភិបាល តំណាងអង្គភាពពិសេសប្រឆាំងភេរវកម្ម ប្រធាន-អនុប្រធាននាយកដ្ឋាន-អង្គភាពចំណុះអគ្គស្នងការដ្ឋាននគរបាលជាតិ ស្នងការនគរបាលខេត្តកណ្តាល ស្នងការរងរាជធានីភ្នំពេញ និងអ្នកពាក់ព័ន្ធជាច្រើនរូបទៀត។

ព្រះរាជពិធីបុណ្យខួបអនុស្សាវរីយ៍លើកទី ៦៧ នៃទិវាបុណ្យឯករាជ្យជាតិ (៩ វិច្ឆិកា ឆ្នាំ១៩៥៣-៩ វិច្ឆិកា ឆ្នាំ២០២០) នឹងប្រព្រឹត្តិទៅដូចសព្វមួយដង នាថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២០នេះ ពោលគឺនៅសល់តែចំនួន៥ថ្ងៃ ទៀតប៉ុណ្ណោះនឹងចាប់ផ្តើម ក្រោមព្រះរាជធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុត ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ព្រះរាជវង្សានុវង្ស ថ្នាក់ដឹកនាំព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល មន្រ្តីរាជការ សិស្សានុសិស្ស ប្រជាពលរដ្ឋ និងបណ្តាអង្គទូតនានាប្រចាំនៅព្រះរាជាណាចក្រកម្ពុជាជាដើម៕

អត្ថបទដែលជាប់ទាក់ទង
អាជ្ញាធរនឹងបំផ្លាញផលិតផលក្លែងក្លាយ​ ដែលចាប់បានជាង៥០០តោន នៅថ្ងៃស្អែក​
ព័ត៌មានជាតិ
អភិបាលខេត្តកំពង់ចាម ​ជំរុញឲ្យគណៈកម្មការចម្រុះថ្នាក់ខេត្ត ​ចុះដោះស្រាយបញ្ហាសេសសល់របស់អាជីវករផ្សារព្រែកដំបូក​ ឲ្យបានឆាប់រហ័ស​
ព័ត៌មានជាតិ
​ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា នាំយកស្រូវពូជប្រមាណ ១៥០០តោន ​ចែកជូនដល់ប្រជាពលរដ្ឋចំនួន ​២៧៦២គ្រួសារ ​ដែលរងផលប៉ះពាល់ និងខូចខាតស្រូវ​ ក្នុងខេត្តត្បូងឃ្មុំ
ព័ត៌មានជាតិ
ទោះបីមិនមានឆ្លងកូវីដ១៩ តែសម្តេចតេជោ ហ៊ុន សែន ​ដាក់ខ្លួនដាច់ ដោយឡែក១៤ថ្ងៃ ​និងអាក់ខានកម្មវិធីសំខាន់ៗមួយចំនួន​
ព័ត៌មានជាតិ
រដ្ឋបាលខេត្តសៀមរាប ​រៀបចំកិច្ចប្រជុំបើកបេសកកម្មវាយតម្លៃពាក់កណ្តាលអាណត្តិនៃការអនុវត្តគម្រោងលើកកម្ពស់ជីវភាពប្រជាជនក្រីក្រ
ព័ត៌មានជាតិ
ឯកឧត្តម ហ៊ុន ម៉ានី ​បើកយុទ្ធនាការភ្នំពេញស្អាត២០២០ ​និងដាក់ចេញជាផ្លូវការពាក្យស្លោកថ្មី «ស្អាតជាទម្លាប់ថ្មី»​
ព័ត៌មានជាតិ
បណ្តាញសង្គម

ទំនាក់ទំនង

#6, Street 272, 120409, Phnom Penh, Cambodia.

089 383 888 / 085 565 557

info@swiftnewsdaily.com | info.swiftnews@gmail.com

ភ្ជាប់ជាមួយយើង

ទាញយកកម្មវិធី