(ពោធិ៍សាត់)៖ ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងឯកឧត្តមបណ្ឌិត ម៉ៅ ធនិន អភិបាលនៃគណអភិបាលខេត្តពោធិ៍សាត់ នៅថ្ងៃទី៤ ខែវិច្ឆិកានេះ បានអញ្ជើញពិនិត្យទីតាំងរៀបចំពិធីនៅទីរួមខេត្តពោធិ៍សាត់ និងសកម្មភាពរៀបចំទុកដាក់ពូជ ស្រូវ វេចខ្ចប់ថង់ប្លាស់ស្ទិចការពារភ្លៀង យ៉ាងញាប់ដៃញាប់ញាប់ជើងពីសំណាក់អាជ្ញាធរមូលដ្ឋាន កងយុទ្ធពលខេមរភូមិន្ទ ក្រុមយុវជន ស.ស.យ.ក យុវជនកាយរិទ្ធ សិស្ស និស្សិត មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត ដើម្បីឲ្យបានទាន់ពេល និងត្រួតពិនិត្យបរិមាណឲ្យបានច្បាស់លាស់។
ឯកឧត្តមបានឲ្យដឹងថា បើតាមអគ្គនាយកដ្ឋានកសិកម្ម មកទល់ពេលនេះពូជស្រូវចំនួន១ ១៤១តោន ត្រូវបានដឹកជញ្ជូនមកដល់ទីតាំងរួចហើយ ក្នុងចំណោមបរិមាណពូជស្រូវសរុបចំនួន ១ ៧៣៤តោន ដែលត្រូវយកមកចែកជូនបងប្អូនប្រជាកសិករចំនួន ១៣ ០៤៧គ្រួសារ ដែលពិធីនេះនឹងប្រារព្វនៅថ្ងៃទី០៧ ខែវិច្ឆិកានេះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី៕




