(អន្តរជាតិ)៖ បុរសវ័យក្មេងជនជាតិស្វីស ២នាក់ ត្រូវបានចាប់ខ្លួននៅក្បែរទីក្រុង ហ្ស៊ូរិច (Zurich) ពាក់ព័ន្ធនឹងការបាញ់ប្រហារដ៏សាហាវនៅទីក្រុងវីយែន (Vienna) ប្រទេសអូទ្រីស។ នេះបើយោងតាមការចុះផ្សាយរបស់ CNA នៅថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២០។
ប៉ូលិសបានឱ្យដឹងថាបុរសទាំង ២នាក់ មានអាយុ១៨ឆ្នាំ និង២៤ឆ្នាំ ត្រូវបានចាប់ខ្លួនកាលពីថ្ងៃអង្គារ ដោយមានការសម្របសម្រួលជាមួយអាជ្ញាធរប្រទេសអូទ្រីស។ គួររំលឹកដែរថា ការបាញ់ប្រហារនេះ កើតមានឡើងនៅយប់ថ្ងៃចន្ទ ក្នុងទីកន្លែង៦ផ្សេងៗគ្នាក្នុងទីក្រុងវីយែន បានសម្លាប់មនុស្សយ៉ាងតិច៤នាក់និងរបួស១៤ផ្សេងទៀត៕



