ទីក្រុង Sejong របស់កូរ៉េ ​ផ្តល់រថយន្តសង្គ្រោះបន្ទាន់ ២គ្រឿង ​ជាចំណងដៃក្នុងការភ្ជាប់សម្ព័ន្ធមេត្រីភាពជាមួយខេត្តបាត់ដំបង​​
SWIFT NEWS ថ្ងៃច័ន្ទ ទី០៧ ខែធ្នូ ឆ្នាំ២០២០ ០០:០០ ព្រឹក

(កូរ៉េ)៖ រថយន្តសង្គ្រោះបន្ទាន់ពីរគ្រឿងដែលជាចំណងដៃក្នុងការភ្ជាប់សម្ព័ន្ធមេត្រីភាពរវាងខេត្តបាត់ដំបងរបស់កម្ពុជា និងទីក្រុង Sejong របស់កូរ៉េ ត្រូវបានប្រារព្ធពិធីប្រគល់-ទទួល ដែលឯកឧត្តម ឡុង ឌីម៉ង់ និងមន្ត្រីស្ថានទូត នៅថ្ងៃទី៣ ខែវិចិ្ឆកា បានជួសមុខជូនសាលាខេត្តបាត់ដំបង ធ្វើដំណើរមកទីក្រុង Sejong ដែលជាទីក្រុងស្វយ័តពិសេស បណ្ដុំទៅដោយក្រសួងមន្ទីរស្ថាប័នជាតិកូរ៉េ រួមគ្នាជាមួយលោកអភិបាលក្រុង Lee Choon-hee។ 

ឯកឧត្តម ឡុង ឌីម៉ង់ បានលើកឡើងថា ខេត្តបាត់ដំបង គឺជាខេត្តមួយដែលមានសក្តានុពលលើវិស័យជាច្រើន ជាពិសេសគឺកសិកម្ម។ ទីក្រុង Sejong នឹងធ្វើការផ្លាស់ប្ដូរកិច្ចសហប្រតិបត្តិការ ចែករំលែកបទពិសោធន៍ជាមួយបាត់ដំបងក្នុងការជំរុញអភិវឌ្ឍគោលនយោបាយកសិកម្មជាតិរបស់រាជរដ្ឋាភិបាលកម្ពុជា។

ឯកឧត្តមបានបន្តថា ស្ថានទូតកម្ពុជានឹងខិតខំឲ្យអស់ពីលទ្ធភាពក្នុងការសម្របសម្រួល ជ្រោមជ្រែង និងផ្ដល់នូវកិច្ចសហការនានាដើម្បីឲ្យកម្ពុជា និងកូរ៉េនិយាយជារួម, បាត់ដំបង និង Sejong និយាយដោយឡែក រឹងរឹតតែមានភាពស្អិតរមួត ផ្ដល់នូវផលប្រយោជន៍រួមទៅវិញទៅមក៕

អត្ថបទដែលជាប់ទាក់ទង
(Update) ការបោះឆ្នោតនៅ USA: លោក Joe Biden បន្តនាំមុខ លោក Trump ១២៩ ទល់នឹង ១០០
ព័ត៌មានជាតិ
ការបោះឆ្នោតនៅ USA: លោក BIDEN នាំមុខលោក ត្រាំ ៩១-៧៣
ព័ត៌មានជាតិ
ថ្នាក់ដឹកនាំ និងមន្ត្រីបច្ចេកទេសនៃ ប.ស.ស. កម្ពុជាបានចូលរួមវគ្គបណ្តុះបណ្តាលស្តីពីនវានុវត្តន៍របស់រដ្ឋាភិបាល សម្រាប់ការដាក់បញ្ចូលក្រុមជនងាយរងគ្រោះ ទៅក្នុងសង្គមវិញ តាមរយៈប្រព័ន្ធវីដេអូ (Video Conference)
ព័ត៌មានជាតិ
ហុងគ្រី ជាប្រទេសទី៤៥​ហើយ ​ដែលបានចុះកិច្ចព្រមព្រៀងសេវាកម្មដឹកជញ្ជូនតាមផ្លូវអាកាសជាមួយកម្ពុជា​
ព័ត៌មានជាតិ
មូលនិធិម៉ានី ​នឹងសម្ពោធភាពយន្តឯកសារប្រវត្តិសាស្ត្រ ​«កម្ពុជា៖ បន្ទាត់ឆ្នាំ១៩៩៨» ​នៅថ្ងៃ០៦ ខែវិច្ឆិកាខាងមុខ​
ព័ត៌មានជាតិ
សម្តេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀង និងអនុស្សារណៈសំខាន់ចំនួន៣ រវាងរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលហុងគ្រី
ព័ត៌មានជាតិ
បណ្តាញសង្គម

ទំនាក់ទំនង

#6, Street 272, 120409, Phnom Penh, Cambodia.

089 383 888 / 085 565 557

info@swiftnewsdaily.com | info.swiftnews@gmail.com

ភ្ជាប់ជាមួយយើង

ទាញយកកម្មវិធី