សម្តេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀង និងអនុស្សារណៈសំខាន់ចំនួន៣ រវាងរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលហុងគ្រី​
SWIFT NEWS ថ្ងៃច័ន្ទ ទី០៧ ខែធ្នូ ឆ្នាំ២០២០ ០០:០០ ព្រឹក

(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២០ នេះបន្ទាប់ពីបានអញ្ជើញទទួលជួបពិភាក្សាការងារជាមួយរដ្ឋមន្ត្រីការបរទេស និងពាណិជ្ជកម្មហុងគ្រីរួចហើយនោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀង និងអនុស្សារណៈរវាងកម្ពុជា និងហុងគ្រីចំនួន៣ផងដែរ។ កិច្ចព្រមព្រៀង និងអនុស្សារណៈ ដែលនឹងត្រូវចុះហត្ថលេខានោះរួមមាន៖

១- កិច្ចព្រមព្រៀងស្តីពីសេវាដឹកជញ្ជូនតាមផ្លូវអាកាសចរ រវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលហុងគ្រី។

២- អនុស្សរណៈនៃការយោគយល់គ្នាស្តីពីការគ្រប់គ្រងធនធានទឹក រវាងក្រសួងធនធានទឹក និងឧតុនិយមនៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងមហាផ្ទៃហុងគ្រី។

៣- អនុស្សរណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យកសិកម្ម រវាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទនៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងកសិកម្មហុងគ្រី៕

អត្ថបទដែលជាប់ទាក់ទង
Good News: ក្រសួងសុខាភិបាល ប្រកាសថាមិនមានករណីឆ្លងជំងឺកូវីដ-១៩ ថ្មីនោះទេ
ព័ត៌មានជាតិ
(Update) ការបោះឆ្នោតនៅ USA: លោក Joe Biden បន្តនាំមុខ លោក Trump ១២៩ ទល់នឹង ១០០
ព័ត៌មានជាតិ
ការបោះឆ្នោតនៅ USA: លោក BIDEN នាំមុខលោក ត្រាំ ៩១-៧៣
ព័ត៌មានជាតិ
ថ្នាក់ដឹកនាំ និងមន្ត្រីបច្ចេកទេសនៃ ប.ស.ស. កម្ពុជាបានចូលរួមវគ្គបណ្តុះបណ្តាលស្តីពីនវានុវត្តន៍របស់រដ្ឋាភិបាល សម្រាប់ការដាក់បញ្ចូលក្រុមជនងាយរងគ្រោះ ទៅក្នុងសង្គមវិញ តាមរយៈប្រព័ន្ធវីដេអូ (Video Conference)
ព័ត៌មានជាតិ
ហុងគ្រី ជាប្រទេសទី៤៥​ហើយ ​ដែលបានចុះកិច្ចព្រមព្រៀងសេវាកម្មដឹកជញ្ជូនតាមផ្លូវអាកាសជាមួយកម្ពុជា​
ព័ត៌មានជាតិ
មូលនិធិម៉ានី ​នឹងសម្ពោធភាពយន្តឯកសារប្រវត្តិសាស្ត្រ ​«កម្ពុជា៖ បន្ទាត់ឆ្នាំ១៩៩៨» ​នៅថ្ងៃ០៦ ខែវិច្ឆិកាខាងមុខ​
ព័ត៌មានជាតិ
បណ្តាញសង្គម

ទំនាក់ទំនង

#6, Street 272, 120409, Phnom Penh, Cambodia.

089 383 888 / 085 565 557

info@swiftnewsdaily.com | info.swiftnews@gmail.com

ភ្ជាប់ជាមួយយើង

ទាញយកកម្មវិធី