(ថៃ)៖ នៅស្របពេលដែលមហាបាតុកម្មប្រឆាំងនឹងរដ្ឋាភិបាលបានកើតឡើងពាសពេញប្រទេសថៃ និងមានការអំពាវនាវឱ្យមានការកែទម្រង់របបរាជាធិបតេយ្យកាន់តែខ្លាំងឡើងនោះ ព្រះមហាក្សត្រ Maha Vajiralongkorn បានហៅប្រទេសរបស់ទ្រង់ថាជា «ដែនដីដែលមានសន្តានចិត្តសម្របសម្រួល»។
ព្រះមហាក្សត្របានឆ្លើយតបនឹងសំណួររបស់ប៉ុស្តិ៍លេខ៤ ក្នុងអំឡុងយាងព្រះបាទាជាមួយអ្នករាជានិយមពណ៌លឿងរាប់ពាន់នាក់ ដោយបានបង្ហាញការគាំទ្រដ៏ធំបំផុតរបស់ពួកគេ ចាប់តាំងពីប្រទេសថៃមានការប្រឆាំងតវ៉ាទាំងរដ្ឋាភិបាល និងរបបរាជានិយមរាប់ខែមកនេះ។
នៅពេលសួរថាតើទ្រង់នឹងមានបន្ទូលអ្វីទៅកាន់ក្រុមអ្នកតវ៉ា? ព្រះមហាក្សត្រទ្រង់មានបន្ទូលថា៖«យើងស្រឡាញ់ពួកគេដូចគ្នា»។ នៅពេលសួរថាតើអាចមានការសម្រាប់សម្រុះសម្រួលទេ? ទ្រង់បានមានបន្ទូលថា៖«ប្រទេសថៃគឺជាទឹកដីនៃការសម្របសម្រួល»។ យ៉ាងណាខាងព្រះរាជវាំងមិនបានធ្វើអត្ថាធិប្បាយជាផ្លូវការលើការតវ៉ារបស់ក្រុមបាតុករដែលភាគច្រើនជានិស្សិត ដែលដំបូងឡើយគឺចេញពីការចង់ឱ្យមានការចុះចេញពីតំណែងរបស់លោក ប្រាយុទ្ធ ចានអូចា មុនពេលហ៊ានបំពានលើបម្រាមដ៏យូរអង្វែងរបស់ប្រទេស ដោយអំពាវនាវឱ្យមានការទប់ស្កាត់អំណាចរបស់ព្រះមហាក្សត្រ៕




