កងទ័ព​មួក​ខៀវ​កម្ពុជា​ម្នាក់ ទើប​មកពី​ស៊ូដង់​ខាងត្បូង ឆ្លង​ជំងឺ​កូ​វីដ​១៩!​
SWIFT NEWS ថ្ងៃសៅរ៍ ទី០៥ ខែធ្នូ ឆ្នាំ២០២០ ០០:០០ ព្រឹក

(​ភ្នំពេញ​)៖ ក្រសួងសុខាភិបាល បានប្រកាស​នៅ​ព្រឹក​ថ្ងៃទី​៣០ ខែតុលា ឆ្នាំ​២០២០ ថា បុរស​ជនជាតិខ្មែរ​ម្នាក់ អាយុ ៥១​ឆ្នាំ មាន​អាសយដ្ឋាន ស្នាក់នៅ​ខណ្ឌទួលគោក រាជធានី​ភ្នំពេញ ជា​មន្ត្រី​ផ្នែក​ប្រតិបត្តិការ​របស់​អង្គការសហប្រជាជាតិ ប្រចាំ​បេសកកម្ម នៅ​ប្រ​ទស​ស៊ូដង់​ខាងត្បូង បាន​ឆ្លង​ជំងឺ​កូ​វីដ​១៩​។ មន្ត្រី​កងទ័ព​មួក​ខៀវ​កម្ពុជា​រូបនេះ ស្ថិត​ក្នុងចំណោម​អ្នកដំណើរ ៨៧​នាក់ បាន​មកដល់​ភ្នំពេញ កាលពី​ថ្ងៃទី​២៨ ខែតុលា ឆ្នាំ​២០២០​។​

​កាលពី​រសៀល​ថ្ងៃទី​២៧ ខែតុលា ឆ្នាំ​២០២០ កងកម្លាំង​មួក​ខៀវ​កម្ពុជា ៧៣​នាក់ ដែល​បញ្ចប់​បេសកកម្ម នៅ​ប្រទេស​ស៊ូដង់​ខាងត្បូង បាន​មកដល់​ភ្នំពេញ​។​

​នៅពេល​ចុះ​ពីលើ​យន្តហោះ​ភ្លាម ក្រុមគ្រូពេទ្យ បាន​ពិនិត្យ និង​យក​សំណាក​ក្រុម​កងកម្លាំង​មួក​ខៀវ​ទាំងអស់ យកទៅ​ពិនិត្យ​រក​មេរោគ​កូ​វីដ​១៩ ហើយ​កងកម្លាំង​ទាំង ៧៣​នាក់​នោះ ត្រូវបាន​បញ្ជូនទៅ​ធ្វើ​ច​ត្តា​ឡី​ស័ក រយៈពេល ១៤​ថ្ងៃ នៅ​វិទ្យាស្ថាន​របស់​មជ្ឈមណ្ឌល​ជាតិ​រក្សា​សន្តិភាព ក្នុងស្រុក​ឧដុង្គ ខេត្តកំពង់ស្ពឺ​។​

​យ៉ាងណាក៏ដោយ លទ្ធផល​នៃ​ការធ្វើ​តេស្ត​រក​មេរោគ​ជំងឺ​កូ​វីដ​១៩ លើ​កងកម្លាំង​មួក​ខៀវ​កម្ពុជា​ទាំងនោះ មិន​ត្រូវបាន​ក្រសួងសុខាភិបាល ប្រកាស​ផ្សព្វផ្សាយ​ទេ​។​

​ក្រសួងសុខាភិបាល បានប្រកាសថា មកដល់​ម៉ោង ៧​ព្រឹក ថ្ងៃទី​៣០ ខែតុលា ឆ្នាំ​២០២០ នៅ​ទូទាំងប្រទេស​កម្ពុជា រកឃើញ​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​១៩ សរុប​ចំនួន ២៩១ នាក់​។ ក្នុងនោះ ២៨៣​នាក់ ត្រូវបាន​ព្យាបាល​ជាសះស្បើយ និង ៨​នាក់ កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត ក្នុង​រាជធានី​ភ្នំពេញ ( បុរស​ជនជាតិខ្មែរ ៤​នាក់ ស្ត្រីជន​ជាតិខ្មែរ ម្នាក់ បុរស​ជនជាតិ​ប៉ូឡូញ ម្នាក់ បុរស​ជនជាតិ​បារាំង ម្នាក់ និង​ស្ត្រី​ជនជាតិ​បារាំង ម្នាក់ )៕  

អត្ថបទដែលជាប់ទាក់ទង
អំណោយ​ប្រចាំខែ​របស់លោក​ឧត្ដមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បាន ប្រគល់​ដល់ដៃ​ពលរដ្ឋ​ទីទាល់ក្រ១៥​គ្រួសារ​!
ព័ត៌មានជាតិ
សម្តេច​តេ​ជោ ហ៊ុន សែន ផ្ញើ​សារ​អបអរសាទរ និង​សប្បាយរីករាយ ក្នុង​ថ្ងៃ​នៃ​ព្រះ​រាជពិធី​បុណ្យអុំទូក ថ្ងៃទី​១ !
ព័ត៌មានជាតិ
ថ្ងៃ​ឈប់សម្រាក​បុណ្យ​ព្រះមហាក្សត្រ ឡើង​គ្រង​រាជសម្បត្តិ ថ្ងៃទី​២៩​តុលា កើតមាន​គ្រោះថ្នាក់​ចរាចរណ៍ ៦​លើក ស្លាប់ ៦​នាក់ របួស ៥​នាក់​
ព័ត៌មានជាតិ
សហភាព​អឺរ៉ុប ផ្តល់ជំនួយ ៤៧០ ០០០ ដុល្លារ ជួយ​ដល់​ប្រជាជន​កម្ពុជា រងគ្រោះ​ដោយ​ទឹកជំនន់​
ព័ត៌មានជាតិ
ក្រសួងទេសចរណ៍ នឹង​បង្កើត​ទីក្រុង​សៀមរាប​ថ្មី ដើម្បី​ទាក់ទាញ​អ្នកទេសចរ​!
ព័ត៌មានជាតិ
ស្តង់​លក់ទំនិញ​បញ្ចុះតម្លៃ និង​ចំណីអាហារ មាន​តិចតួច នៅ​សួនច្បារ មុខ​វត្ត​បទុម និង​សួនច្បារ​សម្តេច ហ៊ុន សែន មុខ​ណាហ្គា​
ព័ត៌មានជាតិ
បណ្តាញសង្គម

ទំនាក់ទំនង

#6, Street 272, 120409, Phnom Penh, Cambodia.

089 383 888 / 085 565 557

info@swiftnewsdaily.com | info.swiftnews@gmail.com

ភ្ជាប់ជាមួយយើង

ទាញយកកម្មវិធី