អំណោយ​ប្រចាំខែ​របស់លោក​ឧត្ដមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បាន ប្រគល់​ដល់ដៃ​ពលរដ្ឋ​ទីទាល់ក្រ១៥​គ្រួសារ​!​
SWIFT NEWS ថ្ងៃសៅរ៍ ទី០៥ ខែធ្នូ ឆ្នាំ២០២០ ០០:០០ ព្រឹក

(​ភ្នំពេញ​)៖ នា​ព្រឹក​ថ្ងៃ​សុក្រ​ទី​៣០ ខែតុលា ឆ្នាំ​២០២០ លោក​ឧត្ដមសេនីយ៍ត្រី ឈុន ប៊ុន​ទី មេបញ្ជាការរង កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ តំណាង​ឲ្យ​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក រ័ត្ន ស្រ៊ាង មេ​បញ្ជ​ការរង កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស មេបញ្ជាការ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​នាំយក​ថវិកា​ចំនួន បួន​លាន បួន​សែន​រៀល (៤,៤០០,០០០​រៀល​) និង​អង្ករ​ចំនួន ២៤​កា​រ៉ុង ទៅ​ប្រគល់ជូន​ដល់​ពលរដ្ឋ​ទីទាល់ក្រ ចំនួន ១៥​គ្រួសារ ព្រមទាំង ក្រុមការងារ​មូលដ្ឋាន ចំនួន ១២​គោលដៅ តាមរយៈ​ក្រុមការងារ​ភូមិ​សង្កាត់ និង​យុវជន ស​.​ស​.​យ​.​ក សង្កាត់​ព្រែកកំពឹស​។ អំណោយ​ទាំងនេះ ត្រូវបាន​លោក​ឧត្ដមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ប្រគល់ជូន​ប្រជាពលរដ្ឋ​ទាំង ១៥​គ្រួសារ ជា​រៀងរាល់ខែ អស់​រយៈពេល​ជាច្រើន​ឆ្នាំ​មកហើយ​។​

​ទុរគតជន​ចំនួន ១៥​គ្រួសារ ដែល​បានទទួល​អំណោយ​ជា​រៀងរាល់ខែ រួមមាន​៖ 

១-/ ឈ្មោះ ពុំ សុផល ភេទ​ស្រី អាយុ​៦៣​ឆ្នាំ រស់នៅ​ភូមិ​ដំណាក់​សង្កែ​(​មាន​ចៅ​ក្នុងបន្ទុក​០៧​នាក់​) ទទួលបាន​អង្ករ ០៣​កា​រ៉ុង និង​ថវិកា​២០​ម៉ឺន​រៀល ។​

២-/ ឈ្មោះ ខាន់ សួន អាយុ​៧១​ឆ្នាំ រស់នៅ​ភូមិ​ព្រែក​រទាំង​(​មាន​ចៅ​ក្នុងបន្ទុក​១០​នាក់​) ទទួលបាន​អង្ករ ០៤​កា​រ៉ុង និង​ថវិកា ២០​ម៉ឺន​រៀល ។​

៣-/ ឈ្មោះ សន គីម ភេទ​ស្រី អាយុ ៧២​ឆ្នាំ នៅ​ភូមិ​ព្រែក​រទាំង (​ចាស់ជរា​គ្មាន​ទីពឹង​) ទទួលបាន​អង្ករ ០១​រ៉ុង ថវិកា ១០​ម៉ឺន​រៀល​។​

៤-/ (​ចៅ គង់ ស្លាប់​) នៅ​ប្រពន្ធ នៅ​ភូមិ​ព្រែក​រទាំង អង្ករ ០១​កា​រ៉ុង ថវិកា ១០​ម៉ឺន​រៀល ។​

៥-/ ឈ្មោះ ផាត សុខ​ជា ភេទ​ស្រី អាយុ​១៩​ឆ្នាំ នៅ​ភូមិ​ក្រាំងស្វាយ (​កំព្រា​ឪពុកម្តាយ និង​មាន​ជម្ងឺ​ប្រចាំកាយ​) ទទួលបាន​អង្ករ ០១​កា​រ៉ុង និង​ថវិកា ២០​ម៉ឺន​រៀល ។​

៦-/ ឈ្មោះ ស្រី ចេង (​ស្លាប់​) ភេទ​ប្រុស អាយុ​៨៧​ឆ្នាំ នៅ​ភូមិ​ព្រែក​រទាំង (​នៅ​ប្រពន្ធ​មាន​ជីវភាព​ខ្វះខាត​) ស្នើសុំ​អង្ករ ០១​កា​រ៉ុង និង​ថវិកា ១០​ម៉ឺន​រៀល ។​

៧-/ ឈ្មោះ ស រុន ភេទ​ស្រី អាយុ​៨១​ឆ្នាំ​នៅ​ភូមិ​ក្រាំងស្វាយ (​ចាស់ជរា​គ្មាន​ទីពឹង​) ទទួលបាន​អង្ករ ០១​កា​រ៉ុង ថវិកា ១០​ម៉ឺន​រៀល ។​

៨-/ ឈ្មោះ អ៊​ន អឿន ភេទ​ស្រី អាយុ​៣២​ឆ្នាំ នៅ​ភូមិ​ព្រែក​រទាំង (​ពិការ​ដៃ​ម្ខាង​) ស្នើសុំ​អង្ករ ០១​កា​រ៉ុង ថវិកា ១០​ម៉ឺន​រៀល ។​

៩-/ ឈ្មោះ គឹម ផុន ភេទ​ប្រុស អាយុ​៧៩​ឆ្នាំ នៅ​ភូមិ​ព្រែក​ថ្លឹង (​ពិការភ្នែក​ដើរ​មិន​រួច មាន​ចៅ​ក្នុងបន្ទុក​ច្រើន​) ទទួលបាន​អង្ករ ០២​កា​រ៉ុង ថវិកា ២០​ម៉ឺន​រៀល ។​

១០-/ ឈ្មោះ ទួន លន់ ភេទ​ស្រី អាយុ​៧២​ឆ្នាំ នៅ​ភូមិ​ព្រែក​ថ្លឹង (​ចាស់ជរា​គ្មាន​ទីពឹង​) ទទួលបាន​អង្ករ ០១​កា​រ៉ុង ថវិកា ១០​ម៉ឺន​រៀល ។​

១១/ ឈ្មោះ ឡុង សុន ភេទ​ស្រី អាយុ ៦៣​ឆ្នាំ នៅ​ភូមិ​ព្រែក​រទាំង (​ចាស់ជរា​មាន​ជម្ងឺ មាន​ចៅ​ក្នុងបន្ទុក ០៣​នាក់​) ទទួលបាន​អង្ករ ០២​កា​រ៉ុង ថវិកា ២០​ម៉ឺន​រៀល​។​

១២-/ ឈ្មោះ លឹម ម៉េង ភេទ​ស្រី អាយុ ៧២​ឆ្នាំ នៅ​ភូមិ​ព្រែក​រទាំង (​ចាស់ជរា រស់នៅ​អាស្រ័យ​ញាតិ​ជិតខាង​) អង្ករ ០១​កា​រ៉ុង ថវិកា ១០​ម៉ឺន​រៀល ។​

១៣-/ ឈ្មោះ ឃុ​ត ម៉ៅ ភេទ​ស្រី អាយុ​៧១​ឆ្នាំ នៅ​ភូមិ​ក្រាំងស្វាយ (​ចាស់ជរា​មាន​ជម្ងឺ គ្មាន​ទីពឹង​) អង្ករ ០១​កា​រ៉ុង ថវិកា​១០​ម៉ឺន​រៀល ។​

១៤-/ ឈ្មោះ យឺន សុ​ដា​រ័ត្ន ភេទ​ប្រុស អាយុ ៣២​ឆ្នាំ (​កំព្រា​) ពិការ​ជើង​ទាំងសងខាង ទទួលបាន​អង្ករ ០១​កា​រ៉ុង ថវិកា ១០​ម៉ឺន​រៀល រៀងរាល់ខែ​។​

១៥-/ ឈ្មោះ អិត សំអាង ភេទ​ស្រី អាយុ ១៨​ឆ្នាំ ព្រែកកំពឹស អង្ករ ០១​កា​រ៉ុង ថវិកា ១០​ម៉ឺន​រៀល​៕ 

អត្ថបទដែលជាប់ទាក់ទង
ការនាំចេញអង្ករកម្ពុជាក្នុងរយៈពេល​ ១០ខែឆ្នាំ២០២០ ​មានកំណើនគ្រប់គោលដៅនាំចេញទាំងអស់​
ព័ត៌មានជាតិ
ធនាគារជាតិនៃកម្ពុជា ​ចូលរួមអបអរសាទរទិវាសន្សំអាស៊ាន​ ថ្ងៃទី៣១ ខែតុលា ជាលើកដំបូង​
ព័ត៌មានជាតិ
ទូតកម្ពុជា​ ចុះស្វែងយល់ពីមជ្ឈមណ្ឌលជាតិកោសល្យវិច័យកូរ៉េ​ ដើម្បីសម្រេចស្នើសុំថវិកាសាងសង់នៅកម្ពុជា
ព័ត៌មានជាតិ
Good News: ថ្ងៃនេះក្រសួងសុខាភិបាល ប្រកាសថាមិនមានករណីឆ្លងជំងឺកូវីដ-១៩ ថ្មី
ព័ត៌មានជាតិ
បុណ្យអុំទូក​ឆ្នាំនេះ មាន​ទណ្ឌិត ៦៩៥​នាក់ ត្រូវបាន​លើកលែងទោស និង​បន្ធូរ​បន្ថយទោស​!
ព័ត៌មានជាតិ
បុណ្យអុំទូក ថ្ងៃទី១ ឆេះ​ហាង​បាយ​ចិន នៅ​ជិត​ស្ពាន​កោះ​ពេជ្រ ប្រើពេល​កន្លះ​ម៉ោង​ពន្លត់ អស់​ទឹក ៣​ឡាន
ព័ត៌មានជាតិ
បណ្តាញសង្គម

ទំនាក់ទំនង

#6, Street 272, 120409, Phnom Penh, Cambodia.

089 383 888 / 085 565 557

info@swiftnewsdaily.com | info.swiftnews@gmail.com

ភ្ជាប់ជាមួយយើង

ទាញយកកម្មវិធី