​លោកឧកញ៉ា លី ហួរ ​ផ្ញើសារលិខិតថ្វាយព្រះពរ ព្រះមហាក្សត្រ​ ​ក្នុងឱកាសព្រះរាជពិធីខួបលើកទី១៦ ​នៃការយាងគ្រងព្រះបរមសិរីរាជសម្បត្តិ​​
SWIFT NEWS ថ្ងៃសុក្រ ទី០៤ ខែធ្នូ ឆ្នាំ២០២០ ០០:០០ ព្រឹក

(ភ្នំពេញ)៖ លោកឧកញ៉ា លី ហួរ ប្រធានសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា បានផ្ញើសារលិខិតថ្វាយព្រះពរ ព្រះករុណាព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសព្រះរាជពិធីបុណ្យខួបលើកទី១៦ នៃការយាងគ្រងព្រះបរមសិរីរាជសម្បត្តិរបស់ព្រះអង្គ នៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២០។

សារលិខិតថ្វាយព្រះពររបស់លោកឧកញ៉ា លី ហួរ មានខ្លឹមសារថា ក្នុងឱកាសដ៏មហានក្ខត្តឫក្សអភិសិរីភទ្រាភិរម្យឧត្តុងឧត្តមថ្លៃថ្លា នៃព្រះរាជពិធីខួបលើកទី១៦ ការយាងគ្រងព្រះបរមសិរីរាជសម្បត្តិ ទូលព្រះបង្គំជាខ្ញុំ និងភរិយា ព្រមទាំងថ្នាក់ដឹកនាំ សមាជិក-សមាជិកា សមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា សូមព្រះបរមរាជានុញ្ញាតលំឱនកាយវាចាចិត្ត ចំពោះព្រះករុណាថ្លៃវិសេស ដើម្បីទ្រង់គង់ប្រថាប់ក្នុងព្រះបរមសិរីរាជសម្បត្តិជាម្លប់ដល់ទឹកដីសុវណ្ណភូមិកម្ពុជា និងប្រជារាស្ត្រខ្មែរជាទីស្នេហាគ្រប់ៗរូបជាយូរអង្វែងតរៀងទៅ៕ 

អត្ថបទដែលជាប់ទាក់ទង
លា​ហើយ​! លេខ​ចុងក្រោយ​របស់​កាសែត​រស្មី​កម្ពុជា ដែលមាន​អាយុ ២៧​ឆ្នាំ​!
ព័ត៌មានជាតិ
ក្រុមហ៊ុន RMA Cambodia ផ្ដល់អំណោយជូនដល់កាកបាទក្រហមកម្ពុជាជាការរួមចំណែកជួយជនរងគ្រោះទឹកជំនន់
ព័ត៌មានជាតិ
សម្តេច​ក្រឡាហោម ស ខេង អំពាវនាវ ១០​ចំណុច ដើម្បី​បង្ការ ទប់ស្កាត់​គ្រោះថ្នាក់​ចរាចរណ៍ ក្នុងពេល​ឈប់សម្រាក​បុណ្យអុំទូក​
ព័ត៌មានជាតិ
ទីផ្សារចិនមានចំណែក ​៣៥ភាគរយ ​នៃបរិមាណអង្ករនាំចេញពីកម្ពុជា​ ក្នុងរយៈពេល៩ខែ ឆ្នាំ២០២០ ​
ព័ត៌មានជាតិ
ធនាគារជាតិនៃកម្ពុជាដាក់ឲ្យដំណើរការជាផ្លូវការ «ប្រព័ន្ធបាគង» ​ដើម្បីសម្រួលការផ្ទេរប្រាក់ ​និងការទូទាត់ពាណិជ្ជកម្មឆ្លងប្រទេស​
ព័ត៌មានជាតិ
ក្រុមហ៊ុនចិនដ៏ធំមួយ​ គ្រោងឈានជើងវិនិយោគលើវិស័យអាកាសចរណ៍ ​នៅកម្ពុជា​
ព័ត៌មានជាតិ
បណ្តាញសង្គម

ទំនាក់ទំនង

#6, Street 272, 120409, Phnom Penh, Cambodia.

089 383 888 / 085 565 557

info@swiftnewsdaily.com | info.swiftnews@gmail.com

ភ្ជាប់ជាមួយយើង

ទាញយកកម្មវិធី