ក្រុមហ៊ុនចិនដ៏ធំមួយ​ គ្រោងឈានជើងវិនិយោគលើវិស័យអាកាសចរណ៍ ​នៅកម្ពុជា​​
SWIFT NEWS ថ្ងៃសុក្រ ទី០៤ ខែធ្នូ ឆ្នាំ២០២០ ០០:០០ ព្រឹក

(ភ្នំពេញ)៖ ឯកឧត្តម នាយឧត្តមសេនីយ៍ បណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល កាលពីថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២០ បានអនុញ្ញាតឱ្យតំណាងក្រុមហ៊ុនអន្តរជាតិចិនអេវីក AVIC INTERNATIONAL HOLDING CORPORATION ដែលដឹកនាំដោយ Mr.Ted Chen អ្នកចាត់ការទូទៅក្រុមហ៊ុន និងសហការី ចូលជួបសំដែងការគួរសម និងពិភាក្សាការងារ។

ឯកឧត្តម នាយឧត្តមសេនីយ៍ បណ្ឌិតរដ្ឋមន្ត្រី បានស្វាគមន៍ចំពោះចំពោះក្រុមហ៊ុននិងបានលើកឡើងនូវចំណងមិត្តភាព ដែលមានលក្ខណៈគ្រប់ជ្រុងជ្រោយ រឹងដូចដែកថែប រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋប្រជាមានិតចិន។

Mr. Ted Chen អ្នកចាត់ការទូទៅក្រុមហ៊ុនអន្តរជាតិចិនអេវីក AVIC INTERNATIONAL HOLDING CORPORATION បានជម្រាបជូន ឯកឧត្តម បណ្ឌិត រដ្ឋមន្ត្រី ពីគោលបំណងរបស់ក្រុមហ៊ុន៖

១. ស្វែងយល់ពីលទ្ធភាពនៃកិច្ចសហប្រតិបត្តិការរវាងក្រុមហ៊ុន ជាមួយរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល

២. ពិនិត្យលទ្ធភាព និងសក្តានុពលដែលអាចឱ្យក្រុមហ៊ុនធ្វើការវិនិយោគ ឬធ្វើជាដៃគូរអភិវឌ្ឍន៍លើវិស័យអាកាសចរស៊ីវិល

៣. កិច្ចពាក់ព័ន្ធនឹងការបណ្តុះបណ្តាលធនធានមនុស្សតាមលទ្ធភាពដែលក្រុមហ៊ុនអាចជួយបាន

ឯកឧត្តម បណ្ឌិត រដ្ឋមន្ត្រី ស្វាគមន៍ចំពោះសំណើរបស់ក្រុមហ៊ុនក្នុងកិច្ចសហប្រតិបត្តិការ ជំរុញឱ្យមានការវិនិយោគលើវិស័យអាកាសចរស៊ីវិលទៅតាមលទ្ធភាពដែលក្រុមហ៊ុនអាចធ្វើបាន និងស្នើដល់ក្រុមហ៊ុនពិនិត្យលទ្ធភាពផ្តល់ជំនួយបច្ចេកទេសសម្រាប់ការបណ្តុះបណ្តាលធនធានមនុស្សលើវិស័យអាកាសចរស៊ីវិល។

ជាមួយគ្នានេះ តំណាងក្រុមហ៊ុនក៏បានទទួលយកសំណើរបស់ឯកឧត្តមបណ្ឌិតរដ្ឋមន្ត្រី ទៅសិក្សា និងពិនិត្យលទ្ធភាពតាមផ្លូវច្បាប់ដែលក្រុមហ៊ុនមានលទ្ធភាពអាចទទួលយកបាន៕

អត្ថបទដែលជាប់ទាក់ទង
មូលនិធិ​ទឹកជំនន់ EZECOM ប្រគល់​អំណោយ​ដល់​ជនរងគ្រោះ ១៤០​គ្រួសារ នៅ​ក្រុង​តាខ្មៅ​
ព័ត៌មានជាតិ
លា​ហើយ​! លេខ​ចុងក្រោយ​របស់​កាសែត​រស្មី​កម្ពុជា ដែលមាន​អាយុ ២៧​ឆ្នាំ​!
ព័ត៌មានជាតិ
ក្រុមហ៊ុន RMA Cambodia ផ្ដល់អំណោយជូនដល់កាកបាទក្រហមកម្ពុជាជាការរួមចំណែកជួយជនរងគ្រោះទឹកជំនន់
ព័ត៌មានជាតិ
សម្តេច​ក្រឡាហោម ស ខេង អំពាវនាវ ១០​ចំណុច ដើម្បី​បង្ការ ទប់ស្កាត់​គ្រោះថ្នាក់​ចរាចរណ៍ ក្នុងពេល​ឈប់សម្រាក​បុណ្យអុំទូក​
ព័ត៌មានជាតិ
ទីផ្សារចិនមានចំណែក ​៣៥ភាគរយ ​នៃបរិមាណអង្ករនាំចេញពីកម្ពុជា​ ក្នុងរយៈពេល៩ខែ ឆ្នាំ២០២០ ​
ព័ត៌មានជាតិ
ធនាគារជាតិនៃកម្ពុជាដាក់ឲ្យដំណើរការជាផ្លូវការ «ប្រព័ន្ធបាគង» ​ដើម្បីសម្រួលការផ្ទេរប្រាក់ ​និងការទូទាត់ពាណិជ្ជកម្មឆ្លងប្រទេស​
ព័ត៌មានជាតិ
បណ្តាញសង្គម

ទំនាក់ទំនង

#6, Street 272, 120409, Phnom Penh, Cambodia.

089 383 888 / 085 565 557

info@swiftnewsdaily.com | info.swiftnews@gmail.com

ភ្ជាប់ជាមួយយើង

ទាញយកកម្មវិធី