បន្ទប់ទឹកអនាម័យកម្រិតស្តង់ដាអន្តរជាតិ ត្រូវបានដាក់ឲ្យប្រើប្រាស់​នៅបរិវេណមុខប្រាសាទអង្គរវត្ត​
SWIFT NEWS ថ្ងៃអង្គារ ទី០១ ខែធ្នូ ឆ្នាំ២០២០ ០០:០០ ព្រឹក

(សៀមរាប​)៖​ នៅក្នុងកិច្ចការរៀបចំសណ្តាប់ធ្នាប់និងសោភ័ណភាពនៅបរិវេណខាងលិចប្រាសាទ អង្គរវត្ត អាជ្ញាធរជាតិអប្សរាបានដាក់ឱ្យដំណើរការបន្ទប់ទឹកអនាម័យកម្រិតស្តង់ដាអន្តរជាតិដែលមានទីធ្លាធំទូលាយ​ និងបំពាក់ទៅដោយសម្ភារ​បរិក្ខារ​ទំនេីប​ នាថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២០ នៅក្នុងទីលានបដិសណ្ឋារកិច្ច។


អគារនេះត្រូវបានសាងសង់ដោយក្រុមហ៊ុន​ Green Angkor Culture PLC., មានបន្ទប់ស្រី​ចំនួន៨ បុរសចំនួន៦ បង្គន់នោមបុរសចំនួន៦ និងបង្គន់សម្រាប់ជនពិការចំនួន២​ (ស្រី១ប្រុស១) សម្រាប់ឱ្យភ្ញៀវទេសចរជាតិ​ អន្តរជាតិ និងបងប្អូនប្រជា ពលរដ្ឋអាចប្រើប្រាស់​ ក្នុងគោលបំណងលើកកម្ពស់សោភ័ណភាព​ បរិស្ថាន និងអនាម័យ នៅតំបន់រមណីយដ្ឋានអង្គរ​ បេតិកភណ្ឌពិភពលោក​។ 


បន្ទប់ទឹកអនាម័យនេះនឹងស្ថិតក្រោមការថែទាំរបស់គ្រឹះស្ថានអង្គរ​ ដេីម្បីចូលរួមចំណែកយ៉ាងសំខាន់ក្នុងការលេីកកម្ពស់ការផ្តល់សេវាកម្មទេសចរណ៍​ក្នុងរមណីយដ្ឋាន​អង្គរ៕

អត្ថបទដែលជាប់ទាក់ទង
គណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ ចេញសេចក្តីថ្លែងការណ៍ស្តីពីការផ្លាស់ប្តូរទីតាំងទីបញ្ជាការជួរមុខ នៃមូលដ្ឋានសមុទ្ររាម
ព័ត៌មានជាតិ
សម្តេចពិជ័យសេនា ទៀ បាញ់ អញ្ជើញចុះត្រួតពិនិត្យពហុកីឡដ្ឋានជាតិមរតកតេជោ
ព័ត៌មានជាតិ
ព្រះរាជដំណាក់ដ៏ល្អវិចិត្រនៃព្រះរាជបុត្រីព្រះករុណាព្រះបាទស៊ីសុវត្ថិ ត្រូវបានជួសជុលនិងរក្សារូបរាងដើម
ព័ត៌មានជាតិ
ព្រះមហាក្សត្រ និងសម្តេចម៉ែ នឹងយាងទៅពិនិត្យព្យាបាលព្រះសុខភាព នៅក្រុងប៉េកាំង ប្រទេសចិន​ នៅស្អែកនេះ
ព័ត៌មានជាតិ
«សហគមន៍បាគងភូមិខ្ញុំ» ជាផលិតផលទេសចរណ៍ថ្មីលើដីសៀមរាប! រដ្ឋមន្ត្រី ថោង ខុន បង្ហាញការគាំទ្រពេញទំហឹង និងស្នើឱ្យអាជ្ញាធរពាក់ព័ន្ធជួយគាំទ្របន្ថែមដល់សហគមន៍
ព័ត៌មានជាតិ
រដ្ឋមន្ត្រីក្រសួងព័ត៌មាន​ បង្ហាញកំហុស លោក​ ព្រំ សាន ថ្មី​មួយទៀត ជុំវិញការបង្ហោះព័ត៌មានបំភ្លើស បំពុលសង្គម
ព័ត៌មានជាតិ
បណ្តាញសង្គម

ទំនាក់ទំនង

#6, Street 272, 120409, Phnom Penh, Cambodia.

089 383 888 / 085 565 557

info@swiftnewsdaily.com | info.swiftnews@gmail.com

ភ្ជាប់ជាមួយយើង

ទាញយកកម្មវិធី